ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

FBI ៖ជន​ម្នាក់​គំរាម​ធ្វើឃាត​​លោក​អូបាម៉ា និង​លោក​គ្លីន​តុន

15 ឆ្នាំ មុន

អតីតទាហាន​ម្នាក់​ដែ​លត្រូវ​បាន​ចាប់​ខ្លួន​ ក្រោយ​ពី​​កើត​ហេតុ​ការណ៍​ចាប់​មនុស្ស​ជា​ចំណាប់​ខ្មាំង​មួយនៅ​​ឯ​មូលដ្ឋាន​យោធា ក្នុង​រដ្ឋ​ចច​ជៀរ បាន​ប្រឈម​មុខ​នឹង​ការចោ​ទ​ប្រកាន់​ជា​ច្រើន​ករណី​​ ​ក្នុងនោះ​រួម​មាន​ការ​គំរាម​ធ្វើ​ឃាត​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ លោក​អូបាម៉ា និង​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាេមរិក លោក​ប៊ីល​គ្លីន​តុន ។ នេះបើ​យោង​តាម​ឯកសារ​របស់​តុលាការ​សហ​ព័ន្ធ​ដែល​ចេញ​ផ្សាយ​កាលពីថ្ងៃ​ទី​៧ កញ្ញា កន្លង​មក ។

ជននោះឈ្មោះ Robert Anthony អាយុ​២៩​ឆ្នាំ រស់នៅ​ក្នុងទីក្រុង Hinesville រដ្ឋ​ចច​ជៀរ ត្រូវ​បាន​ចាប់​ខ្លួន​កាលពីថ្ងៃទី​៦ កញ្ញា ក្រោយ​ពី​ព្រឹត្តិ​ការណ៍​​ចាប់​មនុស្ស​ជា​ចំណាប់ខ្មាំង​រយៈ​ពេល​២​ម៉ោង​នៅ​ឯមន្ទីរពេទ្យ​ក្នុង​សហគមន៍​មួយ ។ នេះ​បើ​យោង​តាម​ការិយា​ល័យ​​ស៊ើប​អង្កេត​សហព័ន្ធ FBI ។ FBI ឱ្យ​ដឹង​ថា ក្រោយពី​ត្រូវ​​បាន​ចាប់​ខ្លួន​ជននេះ ត្រូវ​បញ្ជូនទៅ​ពន្ធ​នាគារ​ ហើយ​ក្នុង​អំឡុង​ពេល​នៃ​ការ​សួរ​ចំលើយ​​ជន​នេះ​បាន​លាតត្រដាង​ពីផែនការ​របស់​​គេ​​ថា ​គេ​​មាន​បំណងធ្វើ​ឃាត​លោក​ប្រធានា​ធិប​តី​​បារ៉ាក់ អូបា​ម៉ា និង​លោក​ប៊ីល គ្លីន​តុន ។
ការឆែក​ឆេរ​នៅ​ផ្ទះ​ជនឈ្មោះ​ Anthony នេះ​​បានរកឃើញ​កាំ​ភ្លើង​វែង​ចំនួន​១០ដើម ហើយ​អាជ្ញាធរ​បាន​រកឃើញ​សៀវ​ភៅ​កំណត់​​ហេតុ​បង្ហាញ​អំពី​ក្រុម​ជួយ​សង្គ្រោះ​ជនដែលត្រូវ​ចាប់ជា​ចំណាប់ខ្មាំង​ ។ នៅ​ក្នុង​ការ​សួរ​ចំលើយ​នោះគេ​បាន​សួរ​ថា តើ​​អ្នក​ឯង​​នឹង​សំលាប់​លោក​អូបាម៉ា និងលោក​គ្លីន​តុន ឬ​ប្រសិន​​បើ​ឱកាស​ផ្តល់​ឱ្យ? ជន​នេះ​បាន​ឆ្លើយ​ថា «បាទ» ៕