ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាវា​ជិត​2000គ្រឿង​​វិល​ចូល​​កំពង់​ផែ​​ក្រោយ​ព្យុះ​​ណាន​ម៉ា​ដុល​​ជិត​មក​​ដល់​ភាគ​​ខាង​កើត​ចិន​

13 ឆ្នាំ មុន

នាវា​ចំនួន​ជាង​១.៨០០​គ្រឿង​បាន​វិល​ចូល​កំពង់​ផែ​វិញ​ក្នុង​​ខេត្ត​ហ្វូ​ជាន​(ភាគ​ខាង​កើត​ចិន) ខណៈ​ដែល​ព្យុះ​ទី​ហ្វុង​ឈ្មោះ​ណាន​ម៉ា​ដុល​បោក​បក់​ជិត​មក​ដល់​។ គេ​បាន​​ចេញ​​ការ​ប្រកាស​អាសន្ន​កម្រិត​ខ្ពស់​បំផុត​គឺ​ការ​ប្រកាស​អាសន្ន​ក្រហម​ដើម្បី​ប្រមូល​នាវា​ទាំងអស់​មក​កាន់​កំពង់​ផែ​វិញ​។ នេះ​ជា​ការ​ប្រកាស​របស់​មន្ទីរ​កិច្ច​ការ​សមុទ្រ​របស់​ខេត្ត​ហ្វូ​ជាន។

ព្យុះ​ណាន​ម៉ា​ដុល​បាន​ចុះ​ថម​ថយ​កម្លាំង​មក​ជា​ព្យុះ​ត្រូ​ពី​កាល់​ កាល​ពី ថ្ងៃ​ទី​២៩ សីហា វេលា​ម៉ោង​១០ ក្រោយ​ពី​បោក​បក់​លើ​កោះ​តៃ​វ៉ាន់​កាល​ពី​ថ្ងៃ​ទី​២៩ សីហា នោះ​ វេលា​ម៉ោង​៤ និង​២៥​នាទី​ទៀប​ភ្លឹ​។ ព្យុះ​នេះ​បន្ត​បោក​បក់​ឆ្ពោះ​ទៅ​ភាគ​ពាយ័ព្យ​។​

យោង​តាម​ការ​ព្យាករណ៍​ឧតុនិយម​ថា ព្យុះ​ណា​ម៉ា​ដុល NANMADOL ត្រូវ​បោក​បក់​មក​ដល់​ភាគ​ខាង​ត្បូង​ខេត្ត​ហ្វូ​ជាន​ ដោយ​មាន​ខ្យល់​ខ្លាំង និង​ភ្លៀង​ធ្លាក់​ខ្លាំង​។ អាជ្ញា​ធរ​មូល​ដ្ឋាន​បាន​ព្រមាន​ពី​គ្រោះ​ទឹក​ជំនន់​ និង​ការ​បាក់​ដី​បណ្តាល​មក​ពី​ព្យុះ​នេះ​ ៕