ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាវា​ខ្នាត​យក្ស​​​​នាំភ្លៀវ​អន្តរជាតិ​​ជាង​ពីរពាន់​នាក់​​​​ចូលមកទស្សនា​​ក្រុង​ព្រះសីហនុ​

13 ឆ្នាំ មុន

​ខេត្តព្រះសីហនុ​​​ ៖ ​​​នាព្រឹកព្រលឹម​ថ្ងៃទី​​​២៦ សីហា ​​២០១១ នៅកំពង់ផែអន្តរជាតិ​​​ស្វយ័ត​​ក្រុង​​​ព្រះសីហនុ ​​ពោរពេញទៅដោយ​ភ្ញៀវ​​ទេស​ចរ​​អន្តរជាតិ​​ប្រមាណ​​​​​​​​២.៥០០​នាក់ ​​បានធ្វើ​ដំណើរ​​​​ចាកចេញពី​កំពង់​​ផែ​​​មក​ដើរ​កម្សាន្ត​ក្នុង​​ក្រុង​ ព្រះសីហនុ ​បន្ទាប់​ពី​នាវា​ទេសចរណ៍​​ខ្នាត​យក្ស​​មួយគ្រឿងបាន​​ចូល​ចត​​​ កាលពីវេលាម៉ោង​​៦​​និង​​​៣០នាទី​​នៅ​កំពង់ផែអន្តរជាតិ​​ស្វយ័ត​​ក្រុង​ ព្រះសីហនុ​។​

ខេត្តព្រះសីហនុ​​​ ៖ ​​​នាព្រឹកព្រលឹម​ថ្ងៃទី​​​២៦ សីហា  ​​២០១១ នៅកំពង់ផែអន្តរជាតិ​​​ស្វយ័ត​​ក្រុង​​​ព្រះសីហនុ ​​ពោរពេញទៅដោយ​ភ្ញៀវ​​ទេស​ចរ​​អន្តរជាតិ​​ប្រមាណ​​​​​​​​២.៥០០​នាក់ ​​បានធ្វើ​ដំណើរ​​​​ចាកចេញពី​កំពង់​​ផែ​​​មក​ដើរ​កម្សាន្ត​ក្នុង​​ក្រុង​ព្រះសីហនុ ​បន្ទាប់​ពី​នាវា​ទេសចរណ៍​​ខ្នាត​យក្ស​​មួយគ្រឿងបាន​​ចូល​ចត​​​កាលពីវេលាម៉ោង​​៦​​និង​​​៣០នាទី​​នៅ​កំពង់ផែអន្តរជាតិ​​ស្វយ័ត​​ក្រុង​ព្រះសីហនុ​។

លោកម៉ៃ ​ម៉ារិទ្ធ ​​នាយក​​នាវា​ចរណ៍​ និង​កណ្ណ​ធា​នៃ​កំពង់ផែ​​​ស្វយ័ត​​ក្រុងព្រះ​​​សីហនុ​​បាន​ប្រាប់​​ឱ្យ​ដឹង​​ថា ​នាវា​ទេសចរណ៍​​ដែលបាន​ចូល​​ចត​នៅ​​​កំពង់​ផែ​​អន្តរជាតិ​ក្រុងព្រះ​សីហនុ​នា​ព្រឹកថ្ងៃទី​​​​២៦ ​សីហា ​​​២០១១ វេលាម៉ោង​​៦​និង​​​​៣០នាទី​នោះ​មានឈ្មោះ SUN PRINCESS ជា​កម្មសិទ្ធិ​របស់​ប្រទេស BERMUDA (បឺមូ​ដា) ​​មាន​បណ្តោយជាង​​​​​២៦០ម៉ែត្រ មានទទឹង​​៣២,២០​ម៉ែត្រ ​មាននាវឹក​សរុប​​​៨៥៩នាក់ ​​​ចំនួន​ភ្ញៀវ​​ទេស​ចរ​​​​២.​៥០០​នាក់​​។

នាវា​នេះ​បានចាកចេញ​ពីកំពង់ផែ​​នៃប្រទេស​វៀត​ណាម​មក​កាន់​កម្ពុជា និង​​បន្តដំណើរ​ទៅកាន់​ប្រទេស​ថៃ នៅវេលាម៉ោង​​​១៦​ថ្ងៃទី​​​​២៦ កក្កដា ​​២០១១៕