រាជធានីភ្នំពេញ ៖ តាមការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេសវៀតណាម លោកផាម ប៊ិញមិញ លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនឹងដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាម លើកទី១២ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដែលនឹងប្រារព្ធធ្វើនៅទីក្រុងហាណូយ ប្រទេសវៀតណាម នៅថ្ងៃទី២២-២៣ សីហា ២០១១ ខាងមុខនេះ។
នេះបើយោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជានៅថ្ងៃទី១៩ សីហា នេះ ។ សេចក្តីជូនព័ត៌មានដដែលបានបញ្ជាក់ឱ្យដឹងទៀតថា ក្រៅពីការចូលរួមក្នុងកិច្ចប្រជុំនេះ លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង នឹងជួបសម្តែងការគួរសមជាមួយនាយករដ្ឋមន្ត្រីវៀតណាមង្វៀន តាន់យ៉ុង ផងដែរ ៕
ចែករំលែកព័តមាននេះ