ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកហ៊ូ​ហ្គោ​ឆាវេស ​​​ចង់​ធ្វើ​ជា​តូបនីយ​កម្ម​​ផ្នែកមាស​

13 ឆ្នាំ មុន

​ប្រធានាធិបតី​​វេណេស៊ុយអេឡា​​​​ លោកហ៊ូ​ហ្គោ​​ឆាវេស ​ប្រកាស​​​​កាលពី​ថ្ងៃទី​១៧ សីហា ​​ពី​ចេត​នា​​​របស់​លោកធ្វើ​​ជា​តូប​នីយកម្ម​​ផ្នែក​​​មាស​ រួម​មាន​ទាំង​​​​ការ​ជីក​យកមាស​​ទាំងការ​ធ្វើអាជីវ​កម្ម​​ដើម្បី​បង្កើន​​មាស និង​​រូបិយ​ប័ណ្ណ​​​អន្តរជាតិ​​បម្រុង​​ទុករបស់​​​វេណេស៊ុយអេឡា​។​

​ប្រមុខ​​រដ្ឋ​រូបនេះ​ប៉ុនប៉ង​​​ចុះហត្ថលេខា​​​លើ​ក្រឹត្យ​មួយក្នុង​​ន័យ​នេះ​ និង​គ្រប់​​សកម្មភាព​ដែល​ទាក់ទិន​នឹង​មាស ។ លោក​​ឆា​វេស​​​ ថ្លែង​តាម​ទូរទស្សន៍​​រដ្ឋ​ថា ប្រការ​នេះ​​​​មាន​ន័យ​ថា ​យើងនឹង​​ធ្វើ​​ជា​តូបនីយ​កម្ម​​មាស និង​ការ​ច្នៃ​​​មាស និង​ម្យ៉ាងទៀត​បង្កើន​​ការ​បម្រុង​​​ទុក​អន្តរ​ជាតិ​​ ពី​ព្រោះ​​​​តម្លៃមាស​​បន្តកើន​ឡើង​។​

មុននេះ​​សមាជិក​​គណបក្ស​​ប្រឆាំង​​​​ម្នាក់​​លាត​ត្រដាង​​ពីវត្តមាន​នៃ​របាយ​ការណ៍​មួយ ​ដែល​ថា បណ្តា​​អ្នកទទួល​​​ខុសត្រូវ​​ខាង​ហិរញ្ញ​វត្ថុ​​របស់​វេណេស៊ុយអេឡា បានធ្វើ​អនុសាសន៍ ឱ្យ​​ប្រមូល​មកទុកក្នុង​​​​ប្រទេស​វិញ​​៩០% នៃមាស​បម្រុងទុក​ ដែលស្ថិត​​នៅ​ឯបរទេស ៕​