ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណបក្ស​សិទ្ធិ​មនុស្ស​​​​​មិន​ចូល​រួមបោះ​ឆ្នោត​​​ព្រឹទ្ធសភាថ្ងៃទី​​២៩ មករា ​២០១២​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​​យោងតាមសេចក្តី​ជូន​ដំណឹង​​​​របស់គណបក្ស​​​សិទ្ធិ​មនុស្ស​​​ចុះថ្ងៃទី​​​​ ១៦ សីហា ​២០១១ ​ដែលកោះសន្តិភាព​​ទទួលបាន​​ឱ្យ​ដឹ​ង​ថា ​ដោយមានបង​ប្អូន​ប្រជា​ពលរដ្ឋ​​​នៅ​តាមមូលដ្ឋានមួយចំនួន​បានសួរមក​ ថ្នាក់ដឹកនាំ គណបក្ស​​សិទ្ធិមនុស្ស​​ថា តើ​​ចូលរួមបោះឆ្នោត​​​ព្រឹទ្ធសភា​​​នៅថ្ងៃទី​​​​​​២៩ ​មករា ​២០១២ ​​ដែរឬ​ទេ? ​

រាជធានីភ្នំពេញ​​ ៖ ​​យោងតាមសេចក្តី​ជូន​ដំណឹង​​​​របស់គណបក្ស​​​សិទ្ធិ​មនុស្ស​​​ចុះថ្ងៃទី​​​​១៦ សីហា ​២០១១ ​ដែលកោះសន្តិភាព​​ទទួលបាន​​ឱ្យ​ដឹ​ង​ថា  ​ដោយមានបង​ប្អូន​ប្រជា​ពលរដ្ឋ​​​នៅ​តាមមូលដ្ឋានមួយចំនួន​បានសួរមក​ថ្នាក់ដឹកនាំ គណបក្ស​​សិទ្ធិមនុស្ស​​ថា តើ​​ចូលរួមបោះឆ្នោត​​​ព្រឹទ្ធសភា​​​នៅថ្ងៃទី​​​​​​២៩ ​មករា ​២០១២ ​​ដែរឬ​ទេ? ​
គណបក្សសិទ្ធិ​មនុស្ស​​​​សូមជម្រាប​​​បង​ប្អូន​ខ្មែរ​ទាំង​​អស់​ថា ការបោះឆ្នោត​​​​ព្រឹទ្ធសភា​​នេះ ​ជា​​ការ​បោះ​​​ឆ្នោត​អសាកល ពោលគឺ​​​អ្នក​មាន​សិទ្ធិ​​បោះឆ្នោត​មាន​​ក្រុមប្រឹក្សា​​​ឃុំ​-សង្កាត់​​ក្នុង​មុខ​តំណែង​តែ​ប៉ុណ្ណោះ​​​ ហើយប្រជាពលរដ្ឋ​​​​ពុំ​មាន​សិទ្ធិ​​​ក្នុងការ​ចូលរួម​​​បោះឆ្នោត​​​នោះទេ ។ ​ហេតុ​នេះ​​​គណបក្ស​សិទ្ធិ​មនុស្ស​​​​មិន​ចូល​រួមបោះឆ្នោត​​​ព្រឹទ្ធស​ភា​​​​​នៅថ្ងៃទី​​​​២៩ មករា ​​២០១២ ​​នោះ​ទេ ព្រោះ​​​គណបក្ស​​សិទ្ធិមនុស្ស​ពុំទាន់មាន​សមាជិក​​​ដែលជា​ក្រុម​​ប្រឹក្សាឃុំ​-សង្កាត់​​នៅឡើយ ។ ​​ គណបក្ស​សិទ្ធិ​​មនុស្ស​បន្ត​ថា ​អាស្រ័យ​​ហេតុ​ដូចនេះ​​​​សូមបង​ប្អូន​​ប្រជា​ពលរដ្ឋ​ខ្មែរ​​​​ដែលស្នេហា​ជាតិ​ និងស្រឡាញ់គណបក្ស​សិទ្ធិ​​​មនុស្ស​​ជ្រាប ហើយ​​​សូមមេត្តា​​ទៅពិនិត្យ​​ និងចុះ​ឈ្មោះ​​​បោះឆ្នោត​​​​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ឱ្យបានគ្រប់​ៗគ្នា​ ទោះជា​​មាន​ឧបសគ្គ​​យ៉ាង​ណាក៏ដោយ​។

ការចុះឈ្មោះ​​​​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​នឹង​​ចាប់ផ្តើម​​​​​ពីថ្ងៃទី​១ ​កញ្ញា ដល់​ថ្ងៃទី​១៥ តុលា ​២០១១​។ ​បើ​មហា​ជន​​​ខ្មែរ​យើង​​មិន​មាន​ឈ្មោះ​​​​នៅក្នុងបញ្ជី​ឈ្មោះ​​បោះ​ឆ្នោតទេ បង​ប្អូន​​​នឹង​ពុំមាន​សិទ្ធិ​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​​​ក្រុមប្រឹក្សា​​​ឃុំ​​-សង្កាត់​​​នៅ​ថ្ងៃទី​​​​៣ មិថុនា ​២០១២​ ខាងមុខនេះទេ ៕