ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រ​ជុំ​ផ្សព្វ​​ផ្សាយ​សេច​ក្តី​សម្រេ​ច​​​ស​ន្និ​បាតគណៈកម្ម​ធិការ​កណ្តាល​គណបក្ស​ប្រជា​ជន​កម្ពុជា

13 ឆ្នាំ មុន

ខេត្ត​ព្រៃ​វែង ៖ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៥ សីហា ​នៅ​ស្នាក់​ការ​គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា ស្រុក​ស្វាយ​អន្ទរ មាន​រៀប​ចំ​ពិ​ធី​ផ្សព្វ​ផ្សាយ​សេច​ក្តី​សម្រេច​សន្និ​បាតគណៈ​កម្មា​​ធិការ​ គណ​​បក្ស​ប្រ​ជា​ជន​កម្ពុជា​លើក​ទី​៣៦ អាណត្តិ​ទី​៥ ក្រោម​​អ​ធិប​តី​ភាព​​លោក​នេត ​សាវឿន សមា​ជិក​គណៈ​អ​ចិន្ត្រៃ​យ៍​គណៈកម្មា​ធិការ​កណ្តាល​គណបក្ស​ប្រ​ជា​

ខេត្ត​ព្រៃ​វែង ៖ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៥ សីហា ​នៅ​ស្នាក់​ការ​គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា ស្រុក​ស្វាយ​អន្ទរ មាន​រៀប​ចំ​ពិ​ធី​ផ្សព្វ​ផ្សាយ​សេច​ក្តី​សម្រេច​សន្និ​បាតគណៈ​កម្មា​​ធិការ​គណ​​បក្ស​ប្រ​ជា​ជន​កម្ពុជា​លើក​ទី​៣៦ អាណត្តិ​ទី​៥ ក្រោម​​អ​ធិប​តី​ភាព​​លោក​នេត ​សាវឿន សមា​ជិក​គណៈ​អ​ចិន្ត្រៃ​យ៍​គណៈកម្មា​ធិការ​កណ្តាល​គណបក្ស​ប្រ​ជា​ជន​កម្ពុជា ប្រ​ធាន​ក្រុម​ការ​ងារ​​គណបក្ស​ប្រ​ជា​​ជន​កម្ពុជា​ចុះ​ជួយ​​ស្រុក​​ស្វាយ​អន្ទរ​និង​​ជា​អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ។

អញ្ជើញ​ចូល​រួម​​ក្នុង​ពិ​ធី​នេះ ក្រុម​ការ​ងារ​ថ្នាក់​ស្រុក​​ចំនួន​២៥​នាក់ សមា​ជិក​បក្ស​​តាម​អង្គ​ភាព​ជុំ​វិញ​​ស្រុក​ចំនួន​២១​នាក់ ​ក្រុម​ប្រឹក្សា​ឃុំ​ក្នុង​មុខ​តំណែង​​៦២​នាក់ ក្រុម​ប្រឹក្សា​ស្រុក​ក្នុង​មុខ​តំណែង​១៥​នាក់​ ប្រ​ធាន​សា​ខា​បក្ស​ភូមិ​១៣៨​នាក់ ​ក្រុម​​យុវជន​ឃុំ​​និង​ស្រុក​ចំនួន​៣០​នាក់ សរុប​២៩​១​នាក់។​ ​ក្រោយ​ពីលោក​ពុទ្ធ សារុន បាន​​ឡើង​អាន​​របាយ​ការ​ណ៍​សន្និ​បាត​គណៈ​កម្មា​ធិការ​កណ្តាល​គណ​បក្សស្តី​ពី​ស​ភាព​ការណ៍ និង​ការ​​ងារ​គណប​ក្ស​ឆ្នាំ​​២០១០ ដើម​ឆ្នាំ​​២០១១និង​ទិស​ដៅ​​ភារ​កិច្ច​ចុង​ឆ្នាំ​២០១១ និង​ឆ្នាំ២០១២​រួច​មក​ លោក​ម៉ក់ជីតូ ក៏​បាន​អាន​ឯក​សារ​ជំនួយ​សា្មរតី​សម្រាប់​​ការ​បោះ​ឆ្នោត​​ជ្រើស​តាំង​សមា​ជិក​ព្រឹទ្ធ​សភា​​នី​តិ​កាល​ទី​៣ ​និង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​​ក្រុម​ប្រឹក្សា​ឃុំ​-សង្កាត់​អាណត្តិ​ទី​៣​ នា​ឆ្នាំ​២០១២ ។​ បន្ទាប់​មកលោក​យី យ៉ូន ក៏​បាន​​អាន​សុន្ទរ​កថាសម្តេ​ច​អគ្គ​មហាធម្ម​ពោ​​​ធិ​សាល​ជា ​ស៊ីម ប្រ​ធាន​គណបក្ស​ប្រជា​ជន​កម្ពុជា​ក្នុង​ឱ​កាស​​បិទ​សន្និ​បាត​គណៈ​​កម្មា​ធិការ​កណ្តា​ល​លើក​ទី​៣៦ ។

មាន​ប្រ​សាសន៍ក្នុង​​ឱកាស​នោះលោក​នេត សាវឿន​បាន​ស្នើ​ឱ្យក្រុម​ការ​ងារ​ក៏​ដូច​ជា​សមាជិក សមាជិកា ទាំង​អស់​​បន្ត​ជួយ​ពង្រឹង​ និង​ថែរក្សា​​សន្តិ​សុខ សណ្តាប់​ធ្នាប់​សាធារណៈ​នៅ​ក្នុង​ស្រុកឱ្យ​បាន​ល្អ​​ប្រ​សើរ​ថែម​មួយ​កម្រិត​​ទៀត ត្រូវ​យក​ចិត្ត​ទុក​ដាក់​​បន្ត​​ការ​ចិញ្ចឹម​​ចលនា​ ​កា​រ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ឱ្យ​បាន​ខ្លាំងក្លា ដោយ​មិនទុក​ឱ្យ​ប្រ​ជា​ពល​រដ្ឋ​មាន​គ្រោះ​ថ្នាក់​ ដោយ​ប្រ​ការ​ណា​មួយ​ឡើយ​។ ​ស្នង​ការ​ដ្ឋានខេត្ត ​ត្រូវ​ត្រៀម​កម្លាំង​ ត្រៀម​ទូក​ម៉ាស៊ីន សម្រាប់ជួយ​​ប្រ​ជា​ពល​រដ្ឋ​​នៅ​ពេល​មាន​គ្រោះ​​ធម្មជាតិ​ ដូច​ជា​ទឹក​ជំនន់ កើត​ឡើង​ បន្ត​កសាង​សមា​ជិក​បក្ស​ថ្មីទាំង​ស្មារតី​ទាំង​សម្ភារ ​ជួយ​​ណែ​នាំ​គាត់​ឱ្យ​យល់​អំពី​គោល​នយោ​បាយ​របស់​រាជ​រដ្ឋា​ភិបាល​ក៏​ដូច​ជា​គោល​​ន​យោ​បាយ​របស់​គណបក្ស​។ កសាង​បក្ស​ដល់​ណា​ត្រូវ​ពង្រឹង​សមា​ជិក​បក្ស​ទៅ​ដល់​កន្លែង​នោះ​។ អាជ្ញា​ធរ​គ្រប់​លំ​ដាប់​ថ្នាក់​​ក៏​ត្រូវ​តែ​មើល​ឱ្យ​បាន​ច្បាស់​លាស់ ហើយ​ត្រូវ​ជួយ​ជំរុញ​ឱ្យ​បង​ប្អូន​ប្រជា​ពល​រដ្ឋយក​ចិត្ត​ទុក​ដាក់​ធ្វើ​ស្រែ​ ដាំ​ដំណាំ​រួ​ម​ផ្សំ ចិញ្ចឹម​គោ ក្រ​បី។ល។ ដើម្បី​ឱ្យ​ជី​វភាព​ក្រុម​គ្រួសារ​របស់​ពួក​គាត់​កាន់តែ​​ធូរ​ធារ​ល្អ​ប្រ​សើរ​​ឡើង​​ថែម​ទៀត​។ ជំរុញ​​ផ្សព្វ​ផ្សាយ​​សេចក្តី​សម្រេច​ចិត្ត​​សន្និ​បាត​គណៈ​កម្មា​ធិការ​កណ្តាល គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា​លើកទី​៣៦ ​អាណត្តិ​ទី​៥ ឱ្យ​បាន​ខ្លាំង​ក្លា​ទៅ​ដល់​មូល​ដ្ឋាន​។

នៅ​ក្នុង​​ឱ​កាស​នោះ​ដែរ លោក​នេត សា​វឿន​ក៏​បាន​ជួយ​ឧ​ប​ត្ថម្ភ​សមា​ជិក​ដែល​បាន​ចូល​រួម​ចំនួន​២៩១​នាក់ ក្នុង​ម្នាក់ៗ​ទទួល​បាន​ថវិកា​ចំនួន​១​ម៉ឺន​រៀល ​​និង​ក្រ​មា​១​ ក្រៅ​ពី​នេះ​លោក​បានជួយ​​ឧ​បត្ថម្ភ​​ថវិកាមួយ​ចំនួន​ដល់​គណ​បក្ស​ស្រុក​ស្វាយ​អន្ទរ​ដើម្បី​ចាក់​ដី​បំ​ពេញ​ទី​ស្នាក់​ការ​ផង​ដែរ៕