ថ្ងៃសៅរ៏ ទី៤ ខែកុម្ភៈ ឆ្នាំ២០១២

Fast Internet Connection in Cambodia

ក្រោយ​សំលាប់​រង្គាល​ប៉ូលិស​នី​ហ្សេ​រី​យ៉ា​ចាប់ខ្លួន​មនុស្ស​២០០​នាក់

  • Text Size

ដោយ ៖ អប្សរា

ថ្ងៃសៅរ៏ ទី១៣ ខែមិនា ឆ្នាំ២០១០ ម៉ោង ១៨:៤៩

.

គេហទំព័របរទេស

.

ប៉ូលិស​នី​ហ្សេ​រី​យ៉ា​ប្រកាស​កាលពី​ថ្ងៃ​ទី១១ មីនា ពី​ការ​ចាប់ខ្លួន​មនុស្ស​ប្រមាណ​ជា២០០​នាក់ ក្រោយ​ការ​វាយប្រហារ​លើ​ភូមិពួក​គ្រឹ​ស្ដ​៣ ​ដែល​បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​ជាច្រើន​រយ​នាក់​កាលពី​ចុង​សបា្ដហ៍​កន្លង​មកនេះ​។
សភាពការណ៍​នៅ​តែ​តានតឹង​ក្នុង​ទីក្រុងចូ​ស ​រដ្ឋធានី​នៃ​រដ្ឋបា្ល​តូ​របស់​នី​ហ្សេ​រី​យ៉ា ក្រោយ​ការ​សំលាប់​រង្គាល​នៅ​ភូមិ​ដូ​ហ្គោ ណាហា​វ៉ា ភូមិ​ហ្សូ​ត និង​ភូមិ​រ៉ាត​សាត​ដែល​ពួកគ្រឹ​ស្ដ​ចោទ​ថា នោះ​ជា​អំពើ​របស់​អ្នក​ចិញ្ចឹមសត្វ​អ៊ិ​ស្លា​ម​នៅ​ភាគ​ខាងជើង​ប្រទេស ។

អ្នកនាំពាក្យ​ប៉ូលិស​រដ្ឋ លោក​ម៉ូ​ហា​ម៉េ​ដ ឡឺ​រ៉ា​ម៉ា ថ្លែង​ថា សំរាប់​ពេល​នេះ​មនុស្ស​២០០នាក់​ត្រូវ​ចាប់ខ្លួន ។ ពេល​បញ្ចប់​ការ​ស៊ើបអង្កេត​រាល់​អ្នកចូលរួម​ក្នុង​ការ​សំលាប់​រង្គាលនេះ​ទាំងអស់​នឹង​ត្រូវ​ចាប់ខ្លួន។ ពួក​អ្នក​ទាំងនោះ​មួយ​ចំនួន​កាន់​អាវុធ​ដោយ​ខុសច្បាប់ ហើយ​មួយ​ចំនួន​ទៀត​បំពាន​លើ​បទ​ឈប់​បាញ់គ្នា រួច​ខ្លះ​ទៀត​ចូលរួម​ក្នុង​ការ​ប្រមូលផ្ដុំមនុស្ស​ដែល​ត្រូវ​ហាមឃាត់ ។
នារី​ជា​ច្រើន​រយ​នាក់​បាន​នាំ​គ្នា​ដើរ​ហែក្បួន​បាតុកម្ម​កាលពី​ថ្ងៃ​ទី​១១ មីនា នៅ​តាមវិ​ថី​នានា​នៃ​ទីក្រុង​ចូ​ស ដោយ​ទាមទារ​ឱ្យ​ដកហូត​តំណែង​បណ្ដា​ប្រមុខ​កងទ័ព ហើយដោយទាម​ទារក​យុត្ដិធម៌​សំរាប់​ជន​រង​គ្រោះ ។
អភិបាល​រដ្ឋបា្ល​តូ លោក​ចូ​ណា​ហ៍ ហ្ស​ង់ បាន​ចោទប្រកាន់​កងទ័ព​ថា ពុំ​បាន​បញ្ចេញប្រតិកម្ម​ចំពោះ​ការ​ព្រមាន​ទាំងឡាយ​របស់លោក ខណៈ​ដែល​មាន​សេចក្ដីរាយការណ៍​ពីចលនា​ពួក​ជនប្រដាប់អាវុធ ។ សេនាធិការកងទ័ព​បដិសេធ​ថា ពុំ​ទទួល​បាន​ព័ត៌មាន​ទាំងឡាយ​ក្នុង​ន័យ​នោះ​ឡើយ ។
ការ​វាយប្រហារ​ទាំងនេះ​ប្រហែលជា​ធ្វើឡើងជា​ការ​សងសឹក​៤​ថ្ងៃក្រោយ​អំពើ​ហិង្សា ដែល​បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​ជា​ច្រើន​រយ​នាក់ កាលពី​ខែមករា​ក្នុង​តំបន់​ទីក្រុង​ចូល​ជា​តំបន់ មាន​ពួក​អ៊ិ​ស្លា​ម​នៃ​សហគមន៍​គូ​រូ កា​រ៉ា​ម៉ា រស់នៅ​ភាគច្រើន ។

 
Related Posts Plugin for WordPress, Blogger...
 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 03-02-2012 ម៉ោង 07:53 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0554,063
បាត ថៃឡង់ (1USD)30.9531.05
ដុង វៀតណាម (1USD)21,02021,100
យ៉េន ជប៉ុន (10.000JPY)130.5131.3
ដុល្លារ សិង្ហបូរី (100SGD)79.880.3
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)32.833.1
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)130.5131.2
ផោន អង់គ្លេស (100GBP)157.3158
ដុល្លារ អូស្ត្រាលី (100AUD)106.3107
ដុល្លារ កាណាដា (100CAD)99.399.8
ហ្វ្រង់ ស្វ៊ីស (100CHF)108.3109
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)2,1002,110
 

qbmore - Cambodia Advance Communication Ltd