ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលាខណ្ឌ​​ដូនពេញ​​ចូលរួមទិវាបរិ​ស្ថាន​​​ពិភពលោក​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​​​សាលាខណ្ឌ​ដូនពេញ​ចូល​រួមក្នុង​​ទិវាបរិស្ថាន​​ពិភពលោក​​បានដឹកនាំ​ប្រជាពលរដ្ឋ​​​​ មន្ត្រីរាជ​ការ ​​ចំណុះខណ្ឌ​ធ្វើការ​​​បោស​សំអាត​ រើស​សំរាម​នៅមុខព្រះបរម​រាជ​វាំង​​​ និង​តា​មផ្លូវ​​​សាធារណៈ​​កាលពីព្រឹកថ្ងៃទី​​៣ មិថុនា ​​២០១១ ។​ លោកហែម ឫទ្ធី នាយក​រ​ង​រដ្ឋ​បាល​​ខណ្ឌដូនពេញ​​ ​បាន​​ឱ្យ​ដឹង​ថា យោងតាម​កា​រ​ណែនាំ​​​របស់​

រាជធានីភ្នំពេញ​​ ៖ ​​​សាលាខណ្ឌ​ដូនពេញ​ចូល​រួមក្នុង​​ទិវាបរិស្ថាន​​ពិភពលោក​​បានដឹកនាំ​ប្រជាពលរដ្ឋ​​​​ មន្ត្រីរាជ​ការ ​​ចំណុះខណ្ឌ​ធ្វើការ​​​បោស​សំអាត​ រើស​សំរាម​នៅមុខព្រះបរម​រាជ​វាំង​​​ និង​តា​មផ្លូវ​​​សាធារណៈ​​កាលពីព្រឹកថ្ងៃទី​​៣ មិថុនា ​​២០១១ ។​ លោកហែម ឫទ្ធី នាយក​រ​ង​រដ្ឋ​បាល​​ខណ្ឌដូនពេញ​​ ​បាន​​ឱ្យ​ដឹង​ថា យោងតាម​កា​រ​ណែនាំ​​​របស់​លោកអភិបាល​​​​រាជធានីភ្នំពេញ ក៏​ដូចជា​​លោកអភិបាល​ខណ្ឌ​​ដូនពេញ ​បាន​បំផុស​គំនិត​​​មហាជន​​ឱ្យ​ចូលរួម​សំអាត​​សំរាម​​នៅ​តាមផ្លូវ​​​សាធារណៈ​ដើម្បី​​​​​អបអរ​សាទរ​​​ទិវា​បរិ​ស្ថាន​​ពិភព​លោក​​ថ្ងៃទី​​​៥ មិថុនា​​​ ២០១១ នោះ​គឺនៅ​ព្រឹក​ថ្ងៃទី​​៣ មិថុនា ២០១១ ​​ប្រជា​ពលរដ្ឋ​​​​ និង​មន្ត្រី​​​រាជ​​ការ​​ខណ្ឌដូនពេញ ដឹកនាំ ដោយ​លោក​យស់ ​យុទ្ធី ​អភិបាល​រង​ខណ្ឌ និង​តំណាង​​មន្ទីរ​បរិ​ស្ថាន​​រាជធានី​​ភ្នំពេញ បាន​ធ្វើការ​​​បោស​សំអាត​​​រើស​សំរាម​នៅមុខព្រះ​បរម​រាជវាំង​ និងផ្លូវ​សា​ធា​រណៈ​។​

ដើម្បីចូលរួម​ក្នុងទិវា​​​បរិស្ថាន​ពិភព​លោក​​នៅ​ថ្ងៃទី​​​​៥ មិថុនា ២០១១ នៅ​​​ឆ្នាំនេះ​​អាជ្ញាធរ​​​សាលា​រាជធានី​​ភ្នំពេញ ​​ក៏ដូច​ជា​​សាលា​ខណ្ឌ​​​ដូន​ពេញ​បាន​បំផុស​​មហាជន​ឱ្យចូលរួម​​សំអាត​​​សំរាម​តាម​​ផ្សារ និង​​ទីសាធារណៈ​ ហើយជា​វិធានការ​​​ចំពោះ មុខ​សាលា​ខណ្ឌ​​បានធ្វើការ​​ផាកពិន័យ​​លើជន​​​ណាដែលបោះ​​ចោល​​សំរាម​​​ផ្តេស​ផ្តាស​​គ្មាន​​សណ្តាប់ធ្នាប់​។​ ​

លោកនាយ​ក​រង​​រដ្ឋបាល​​​ខណ្ឌ​ដូនពេញ​បាន​បញ្ជាក់​​​ថា ព្រឹត្តិការណ៍​​​ដែលរៀបចំ​​​ឡើង​​​រៀ​ង​រាល់​​ឆ្នាំ​នេះ គោលបំណង​សំខាន់​ពីរ​​ គឺ​១-​ផ្សព្វផ្សាយ​​ដល់​សាធារណជន​ឱ្យ​យល់​ដឹង​​អំពីគ្រោះថ្នាក់​នានា​ដែល​​គំរាម​កំហែង​​ដល់​បរិ​ស្ថាន​ ​២-ដក​ស្រង់​​បទពិសោធន៍​​​កន្លង​មក​​​ និង​ធ្វើ​ការ​​ផ្សព្វ​ផ្សាយ​​អំពីចំណេះ​ដឹង​​​ និងការ​អនុវត្ត​ត្រឹម​ត្រូវ​​​មួយចំនួនក្នុងការ​​​ថែរក្សា​បរិស្ថាន ។ ​ទិវា​បរិស្ថាន​​ពិភព​លោក​ត្រូវបានរៀបចំ​​​ឡើង​ពេញ​មួយ​សប្តាហ៍​ គឺពីថ្ងៃទី​១ ដល់​ថ្ងៃទី​៧ មិថុនា ៕