ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គំនុំសុំ​លុយប្រពន្ធ​២ម៉ឺន​រៀលទៅ​ផឹកស្រា​មិនបាន រៀប​ផែនការ​សម្លា.ប់​នៅឯ​ស្រែហើយ​ស្រែកយំ

13 ឆ្នាំ មុន

ខេត្តព្រះវិហារ ៖ កាលពីថ្ងៃ​ទី​២៨ ឧសភា ​កន្លង​ទៅ​នេះ ​រឿង​រ៉ាវ​គួរ​​ឱ្យ​រន្ធត់​​មួយ​បាន​កើត​ឡើង ​ដែល​នោះគឺអំពើ​ហិ.ង្សា​ក្នុងគ្រួសារ​ដែល​បុរស​ជា​ប្តី​ដោយ​សារ​សុំ​លុយ​២​ម៉ឺន​រៀល​ពី​ប្រពន្ធ​​​​​យក​ទៅ​ផឹក​ស្រា​មិន​បាន ​ក៏​ឈាន​ដល់​ការ​វាយ​សម្លា.ប់​​ប្រពន្ធ ។ ​ហេតុការណ៍​​ព្រៃ​ផ្សៃ​គួរ​ឱ្យ​ថ្កោល​ទោស​នេះ បាន​​កើតឡើង​​នៅវេលា​ម៉ោង​ប្រហែល​១១​ព្រឹក

ខេត្តព្រះវិហារ ៖ កាលពីថ្ងៃ​ទី​២៨ ឧសភា ​កន្លង​ទៅ​នេះ ​រឿង​រ៉ាវ​គួរ​​ឱ្យ​រន្ធត់​​មួយ​បាន​កើត​ឡើង ​ដែល​នោះគឺអំពើ​ហិង្សា​ក្នុងគ្រួសារ​ដែល​បុរស​ជា​ប្តី​ដោយ​សារ​សុំ​លុយ​២​ម៉ឺន​រៀល​ពី​ប្រពន្ធ​​​​​យក​ទៅ​ផឹក​ស្រា​មិន​បាន ​ក៏​ឈាន​ដល់​ការ​វាយ​សម្លាប់​​ប្រពន្ធ ។ ​ហេតុការណ៍​​ព្រៃ​ផ្សៃ​គួរ​ឱ្យ​ថ្កោល​ទោស​នេះ បាន​​កើតឡើង​​នៅវេលា​ម៉ោង​ប្រហែល​១១​ព្រឹក ​នៅ​ចំណុច​ដើម​​ច្រោះ​​ជ័រ​ក្នុង​ព្រៃ​ខាង​កើត​ភូមិ​អណ្តូង​ភ្លូ ​ឃុំ​រអាង​ ស្រុក​សង្គម​ថ្មី ក្បែរ​ជើង​ភ្នំ​ត្បែងភាគ​ខាង​លិច​ចម្ងាយ​ពី​ភូមិ​​ប្រហែល​២​គីឡូ​ម៉ែត្រ ។ ស្ត្រី​រងគ្រោះ​ជា​ប្រពន្ធ​ឈ្មោះ​តាប់ យុន ​អាយុ​២១​ឆ្នាំ ​ចំណែក​ប្តី​ទុរយស​​ឈ្មោះ​​ទេស រិត ​អាយុ​២២​ឆ្នាំ ។ «សុំ​លុយប្រពន្ធ​​មិនបាន​វាយ​​សម្លាប់​ដូច​សត្វ​ធាតុ​  »

តាម​ប្រភព​​ព័ត៌​មាន​បាន​ឱ្យ​ដឹងថា ប្តី​ប្រពន្ធ នេះ ទើបតែ​យក​គ្នា​បាន​​ប្រហែល​៦​ខែ​ប៉ុណ្ណោះ មិន​ទាន់​មាន​កូន​​នៅឡើយ​ទេ ។ ​ជុំ​វិញ​​ហេតុ​ការណ៍​នេះ​លោក​ឧត្តម​សេនីយ៍​​ត្រី​ ម៉ៅ ពៅ​ ស្នង​ការ​​​នគរបាល​ខេត្ត​បាន​ឱ្យ​ដឹង​ថា ហេតុ​ការណ៍​នេះ​បាន​កើតឡើង​​តាំងពី​ថ្ងៃ​ទី ២៨ ឧសភា ​​មក​ម៉្លេះ ​ប៉ុន្តែ​សមត្ថ​កិច្ច​បាន​ដាក់​ការ​ស៊ើប​​​អង្កេត​ទៅ​លើ​ជន​ដៃ​ដល់​មិន​ទាន់​បាន​ច្បាស់​លាស់​ក្នុង​​ការ​ចោទ​ប្រកាន់​ ។ ​ទោះ​បី​ជា​បែប​ណា លោក​បាន​ដាក់​ចេញ​បទ​បញ្ជា​យ៉ាង​តឹង​រ៉ឹង​ទៅដល់​សមត្ថ​កិច្ច​ប៉ូលិស​​អធិ​ការ​ដ្ឋាន​​​ស្រុក​សង្គម​ថ្មី​ ត្រូវ​ធ្វើ​យ៉ាង​​ណា​វែក​មុខ​​ជន​ដៃ​ដល់​ដើម្បី​អនុ​​វត្ត​តាម​ច្បាប់។ នៅ​​ថ្ងៃ​ទី​៣០ ឧសភា ​សមត្ថ​កិច្ច​បាន​ឃាត់​​ខ្លួន​​ជន​សង្ស័យ​​ជា​ប្តី​​ឈ្មោះ​ទេស ​វិត ​នាំ​មក​​សាក​សួរ​ ពេល​នោះ​ជន​ដៃ​ដល់​​បាន​សារ​​ភាព​ថា ​ខ្លួន​ពិត​ជា​បាន​វាយ​ទៅ​លើ​ប្រពន្ធ​បណ្តាល​ឱ្យ​ស្លាប់​ប្រាកដ​មែន ។

​បុរស​ជា​ប្តី​​​​អគតិ​រូប​នេះ​បាន​សារ​ភាព​ទៀត​ថា ​មុន​នឹង​ឈាន​ដល់​ការ​សម្លាប់​ប្រពន្ធ​ចោល​នោះ គឺ​ដោយ​សារ​​ខ្លួន​​ខឹង​ប្រពន្ធ​ដែល​កាល​ពី​ថ្ងៃ​ទី​២២ ឧសភា ​ខ្លួន​បាន​សុំ​លុយ​ចំនួន​២​ម៉ឺន​រៀល ​​យក​ទៅ​ផឹក​ស៊ី តែ​​ប្រពន្ធ​មិន​ឱ្យ​។ លុះ​​ដល់​ព្រឹក​ថ្ងៃ​ទី​២៨ ឧសភា ​ប្រពន្ធ​បាន​ដាំ​បាយ​ហូប​ទាំងអស់​គ្នា​រួច​​ហើយ​ប្រពន្ធ​បាន​បបួល​ខ្លួន​ជា​ប្តី​ទៅចង​របង​ស្រែ​ តែ​ពេល​នោះ​ខ្លួន​បាន​កុហក​​ប្រពន្ធ​ថា មិន​បាន​​ទៅ​ទេ ទៅម្នាក់​ឯង​ទៅ​ ព្រោះ​ខ្លួន​ត្រូវ​​ទៅ​ព្រៃ​​​រក​ឆ្លុះ​​សត្វ​។ ពេល​នោះ​ប្រពន្ធ​ក៏​បាន​ទៅ​ចង​របង​ស្រែ​តែ​ម្នាក់​ឯង​។ លុះ​ដល់​ម៉ោង​ប្រហែល​​១១​​ព្រឹក ខ្លួន​មិ​ន​បាន​ទៅ​ឆ្លុះ​សត្វ​ទេ គឺបាន​កាន់​​ពូថៅ​មួយ​ដើរ​សំដៅទៅស្រែ​​​រក​ប្រពន្ធ។ ពេល​ទៅ​ដល់​​​បាន​ឃើញ​ប្រពន្ធ កំពុង​ដង​ទឹក​ក្នុង​​អូរ​យក​ទៅ​ផឹក ​ខ្លួន​ក៏​បាន​​ដើរ​ទៅ​​ជិត​រួច​ទះ​កំភ្លៀង​​ប្រពន្ធ​៤-​៥​ដៃ​ បណ្តាល​ឱ្យ​សន្លប់​បាត់​ស្មារតី ទើប​យក​​ពូថៅ​វាយ​បន្ថែម​ និង​ច្របាច់​.ក​ឱ្យ​ស្លាប់​​​ បន្ទាប់​មក​​លើក​សព​ប្រពន្ធ​ទៅ​ដាក់​ចោល​នៅ​ក្រោម​​ដើម​ឈើ​​ក្បែរ​មាត់​អូរ​ ​មុន​ពេល​​ត្រឡប់​​ទៅ​ផ្ទះ​វិញ។ រហូត​ដល់​ម៉ោង​៥​ល្ងាច ខណៈ​ប្អូន​ថ្លៃ​ស្រី​ឈ្មោះ​​តាប់ សុធី ​ត្រឡប់​​មក​ពី​សាលា​រៀន​​វិញមិន​ឃើញ​បង​ស្រី​មក​ពី​​ស្រែ​ ក៏​នាំ​ខ្លួន​​ជា​បង​ថ្លៃ​ដើរ​រក​។
​ស្ត្រីជា​ប្អូន​​បាន​រៀបរាប់​​ប្រាប់​ប៉ូលិស​ថា ​នៅពេល​ទៅ​ដល់​ស្រែ​រូប​​នាង​ហាក់​មាន​ភាព​ចម្លែក​​ក្នុង​ចិត្ត ខណៈ​​ឃើញ​បុរស​​ជា​បង​ថ្លៃ​​រត់​រក​ប្រពន្ធ​ពេញ​ព្រៃ​មុន​រូប​នាង​​ជា​ប្អូន​ តែ​ក្រោយ​មក​ស្រាប់​តែ​បង​ថ្លៃ​នេះ ​បាន​ស្រែក​​ប្រាប់​នាង​ថា បង​ស្រី​ស្លាប​់​បាត់​ទៅ​ហើយ។ ពេល​នោះ​​គាត់ (បង​ថ្លៃ) បាន​​ស្រែក​ទ្រហោ​យំ​​ និង​បាន​លើក​​បី​ប្រពន្ធ​​ដែល​ជា​បង​ស្រី​របស់​នាង​ទាំង​ទឹក​ភ្នែក​យក​​ទៅ​ភូមិ​ដើម្បី​ធ្វើ​បុណ្យ​​តាម​ប្រពៃណី ។ ប្អូន​ស្រី​ជន​រងគ្រោះ​​បាន​បញ្ជាក់​ទៀត​ថា ​ជន​ល្មើស​​ជា​បង​ថ្លៃ ខណៈ​​ពេល​ធ្វើ​បុណ្យ​​សព​ប្រពន្ធបាន​​ធ្វើ​ពុត​​ជា​​យំ​សោក​ខ្លាំងៗ​រហូត​ដល់​ចប់​ពិធី ទើប​ឃើញ​ប៉ូលិស​​​មក​នាំខ្លួន​តែ​ម្តង ។ ​ប​ច្ចុ​ប្បន្ន​​ជន​ល្មើស​ត្រូវ​បាន​ប៉ូលិស​នៃ​ស្នង​ការ​ដ្ឋាន​​ខេត្ត ​ កសាង​​សំណុំ​រឿង​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​​​ ដើម្បី​ចាត់​ការ​តាម​នីតិ​វិធី​ហើយ ៕