រាជធានីភ្នំពេញ ៖ វេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី៣ មិថុនា ២០១១ នេះ លោកលឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាបនឹងធ្វើសន្និសីទកាសែតមួយនៅទីស្តីការអាជ្ញាធរទន្លេសាប ដើម្បីបង្ហាញពីទម្រង់ផ្សេងៗ និងគោលបំណងរបស់សមត្ថកិច្ចក្នុងប្រតិបត្តិការចុះបង្ក្រាបបំផ្លាញបទល្មើសនេសាទសម្រាស់ ព្រួល ធ្នស់…នៅជុំវិញបឹងទន្លេសាប។
នេះជាការបង្ហាញនូវគោលបំណងថ្មីមួយទៀតរបស់លោករដ្ឋមន្ត្រីក្រសួងធនធានទឹក ក៏ដូចជាក្រើនរំឭកផងដែរ ដល់បណ្តាជនកំពុងប្រព្រឹត្តបទល្មើសនេសាទនៅជុំវិញបឹងទន្លេសាប ក៏ដូចជានៅលើផ្ទៃបឹងទន្លេសាបតែម្តង ឱ្យឆាប់រុះរើសម្រាស់ ព្រួល ធ្នស់ និងការនេសាទខុសច្បាប់ផ្សេងៗឱ្យឆាប់ ចៀសវាងសមត្ថកិច្ចអនុវត្តបំផ្លាញចោល និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ។ សូមបញ្ជាក់ថា បទបញ្ជារបស់រដ្ឋាភិបាលឱ្យស្ថាប័នជំនាញបង្ក្រាបបំផ្លាញសម្រាស់ ព្រួល ធ្នស់ និងការនេសាទខុសច្បាប់នៅជុំវិញបឹងទន្លេសាប កាលពីថ្ងៃទី២២ ឧសភា ២០១១ ដែលទុកពេលឱ្យ២សប្តាហ៍នោះបានឈានចូលមកដល់ហើយគឺស្អែកនេះជាថ្ងៃឱសានវាទហើយ៕
ចែករំលែកព័តមាននេះ