យន្តហោះគ្មានមនុស្សបើកអាមេរិកសំលាប់ពួកបះបោរអ៊ិស្លាម18នាក់នៅប៉ាគីស្ថាន
ដោយ ៖ ប្រុសកោះ
ថ្ងៃព្រហស្បត្ត៏ ទី៩ ខែកញ្ញា ឆ្នាំ២០១០ ម៉ោង ១៥:២៣
បណ្តានាយទាហានប៉ាគីស្ថានរាយការណ៍ថា ពួកបះបោរអ៊ិស្លាមយ៉ាងតិច១៨នាក់បានត្រូវស្លាប់កាលពីថ្ងៃទី៨ កញ្ញា ដោយសារការបាញ់មីសីុល៣គ្រាប់ចេញពីយន្តហោះគ្មានមនុស្សបើកអាមេរិកនៅភាគពាយ័ព្យប៉ាគីស្ថានជាកន្លែងដែល CIA តែងធ្វើការវាយប្រហារបែបនេះជាទៀងទាត់សំដៅលើពួកតាលីបង់ និងអាល់កៃដា។ យន្តហោះគ្មានមនុស្សបើកបានធ្វើការវាយប្រហារ៧លើករយៈពេល៦ថ្ងៃក្នុងស្រុកកុលសម្ព័ន្ធវ៉ាហ្ស៊ីរីស្ថានខាងជើងជាទីតាំងបង្អែកមួយរបស់ពួកតាលីបង់ប៉ាគីស្ថានសម្ព័ន្ធមិត្តរបស់បណ្តាញអូសាម៉ាប៊ីនឡាដេន និងពួកតាលីបង់អាហ្វហ្គានីស្ថាន។
ចាប់តាំងពី២ឆ្នាំកន្លងមកនេះបណ្តាយន្តហោះគ្មានមនុស្សបើកអាមេរិកបានបាញ់មីស៊ីលចំនួនជាង១២០គ្រាប់លើភាគពាយ័ព្យប៉ាគីស្ថាន ដោយសំលាប់មនុស្សប្រមាណជា១.០០០នាក់ ក្នុងនោះរួមមានពួកមេៗ និងបណ្តាយុទ្ធជនតាលីបង់ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន ព្រមទាំងអាល់កៃដា រួមទាំងជនស៊ីវិលជាច្រើនផង៕