Smart People  

ថ្ងៃព្រហស្បត្ត៏ ទី១៧ ខែឧសភា ឆ្នាំ២០១២

Fast Internet Connection in Cambodia

ឡិច​ស៊ីស​ម្ចាស់​ស្រវឹង​បើក​​បោះ​ពួយ​ធ្លាក់​ប្រឡាយ​ទឹក

  • Text Size

ដោយ ៖ អប្សរា

ថ្ងៃអង្គារ ទី១២ ខែតុលា ឆ្នាំ២០១០ ម៉ោង ១៧:២២

រថយនុ្ត​ម៉ាក​ឡិច​ស៊ីសមួយ​គ្រឿងរេ​ចង្កូត​ធ្លាក់​ចូល​ប្រឡាយ ​ដេក​នៅ​ក្នុង​ទឹក​ប្រឡាយ​ អស់​ប្រមាណ​ជាង​១​ម៉ោង មុន​ពេល​ស្ទួចម្ចាស់​ខ្លាច​មាន​ភាព​​អាម៉ាស់ក៏​បានយក​ក្រមានិង​ខោ​អាវ​មក​​បិទ​ស្លាក​​លេខ​ ទោះ​បី​ជា​​យ៉ាង​ណា ​មិន​អាច​បិទ​មុខ​ខ្លួន​ឯង​បាន​ទេ

ជលធា

រថយនុ្ត​ម៉ាក​ឡិច​ស៊ីសមួយ​គ្រឿងរេ​ចង្កូត​ធ្លាក់​ចូល​ប្រឡាយ

រាជធានីភ្នំពេញ ៖ រថយនុ្ត​ម៉ាក​ឡិច​ស៊ីស​ពណ៌​ទឹក​​មាស​មួយ​គ្រឿង ដែល​គេ​អះ​អាង​ថា ម្ចាស់​​ស្រវឹង​ទើប​តែចេញ​ពី​ផឹក​​​បាន​បើក​បោះ​ពួយ​ រេ​ចង្កូត​ធ្លាក់​ចូល​ប្រឡាយ​ តាម​ផ្លូវ​លេខ​២០០៤ មុខ​សាលា​អន្តរ​ជាតិ​សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ ហើយ​ដេក​នៅ​ក្នុង​ទឹក​ប្រឡាយ​ អស់​ប្រមាណ​ជាង​១​ម៉ោង ទើប​ម្ចាស់​ហៅ​រថយន្ត​មក​ស្ទួច​ដោយ​ខ្លួន​ឯង។ អ្វី​ដែល​ធ្វើ​ឱ្យ​មាន​ការ​ចាប់​អារម្មណ៍​ មុន​ពេល​ស្ទួច ​ម្ចាស់​រថយន្ត​​ខ្លាច​មាន​ភាព​​អាម៉ាស់ ​ក៏​បាន​ឱ្យ​ព្រូ​​រថយន្ត​ស្ទួច​យក​ក្រមា និង​ខោ​អាវ​មក​​បិទ​ស្លាក​​លេខ​មិន​ឱ្យ​គេ​ស្គាល់។

គ្រោះថ្នាក់​ចរា​ចរណ៍​បើក​ធ្លាក់​ប្រឡាយ​នេះ​​​តាម​ប្រភព​​ព័ត៌​មាន​ឱ្យ​ដឹង​ថា កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១២​និង​៣០​នាទី​​រំលង​អធ្រាត្រ​ចូល​​ថ្ងៃ​ទី​១២ តុលា ឆ្នាំ​២០១០។​ នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​រថយន្ត​ម៉ាក​ឡិច​ស៊ីស ​លេខ​៤៧០ ពណ៌​ទឹក​មាស មួយ​គ្រឿង​ខាង​លើ បាន​​ធ្វើ​ដំណើរ​តាម​ផ្លូវ​​ជាតិ​លេខ​២០០៤ ក្នុង​ទិស​ដៅ​ពី​លិច​ទៅ​កើត​ ខណៈ​ពេល​​ដែល​ផ្លូវ​កំពុង​តែ​លិច​​​ទឹក​​ត្រឹម​ស្មង​ជើង។ នៅ​ពេល​ធ្វើ​ដំណើរ​មក​ដល់​​កន្លែង​កើត​ហេតុ​ ថយន្ត​ក៏​បាន​រេ​ចង្កូត​ទៅ​ខាង​ស្តាំដៃ​​ ហើយ​ធ្លាក់​ប្រឡាយ​ទឹក​​ស្ទើរ​តែ​លិច​រថយន្ត។ តាម​​ព័ត៌​មាន​​ដដែល​ឱ្យ​ដឹង​ទៀត​ថា ភ្លាម​នោះ​គេ​ឃើញ​ម​នុស្ស​ដែល​ជិះ​ក្នុង​រថយន្ត​ចំនួន​២​នាក់​បាន​បើក​ទ្វារ​​ចេញ​ពី​ក្នុង​រថយន្ត បន្ទាប់​​មក​រថយន្ត​ម៉ាក​ឡង់​គ្រីស័រ ពណ៌​ទឹក​មាស មួយ​គ្រឿង​ទៀត​​​​ដែល​ទំនង​ជា​​​​មិត្ត​ភក្តិ​​បាន​មក​ដល់​ និង​បាន​ទាក់​ទង​ហៅ​រថយន្ត​មក​ស្ទួច។

នៅ​យប់​នោះ​គេ​ឃើញ​អ្នក​បើក​បរ​រួម​ទាំង​មិត្ត​ភក្តិ​ស្ថិត​​ក្នុង​ស​ភាព​ស្រវឹង​​ជោក​ជាំ​​ដូច​គ្នា​ដែល​ទើប​តែ​ចេញ​មក​ពី​​​ផឹក។ ដើម្បី​បិទ​បាំង​ករណី​អាក្រក់​នា​យប់​នោះ​ គេ​ឃើញ​ម្ចាស់​រថយន្ត​បាន​ឱ្យ​ព្រូ​រថយន្ត​ស្ទួច​យក​ក្រមា និង​ខោ​អាវ​ចុះ​​ទៅ​ក្នុង​ទឹក​​បិទ​​ស្លាក​លេខ​រថយន្ត​តាំង​ពី​ក្នុង​​ទឹក​មក​ម៉្លេះ។ ទោះ​បី​ជា​​យ៉ាង​ណា ​មិន​អាច​បិទ​មុខ​ខ្លួន​ឯង​បាន​ទេ។ ប្រមាណ​ជាង​១​ម៉ោង​ក្រោយ​មក​ទើប​រថយន្ត​ស្ទួច​​យក​រថយន្ត​នោះ​ចេញ​ពី​ប្រឡាយ​ ហើយ​នាំ​ទៅ​ជួស​ជុល៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 17-05-2012 ម៉ោង 08:09 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0534,060
បាត ថៃឡង់ (1USD)31.2331.3
ដុង វៀតណាម (1USD)20,92021,000
យ៉េន ជប៉ុន (10.000JPY)123.7124.2
ដុល្លារ សិង្ហបូរី (100SGD)7979.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)3232.2
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)126.5127.3
ផោន អង់គ្លេស (100GBP)158.3159
ដុល្លារ អូស្ត្រាលី (100AUD)9898.5
ដុល្លារ កាណាដា (100CAD)98.599.2
ហ្វ្រង់ ស្វ៊ីស (100CHF)105.2106
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)1,8701,880
 

qbmore - Cambodia Advance Communication Ltd