ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំគ្នា​ជិះ​កង់​ស្រាតទាម​ទារ​ឱ្យ​ពិភព​លោក​មាន​អាកាស​ធាតុ​ល្អ

15 ឆ្នាំ មុន

បណ្តា​​អ្នក​ជិះ​កង់​ជា​ច្រើន​​នាក់​បានធ្វើ​ដំណើរ​ទៅ​ទី​ក្រុង​ហ្វ៊ីឡា ដេលហ្វីយ៉ា កាល​ពីថ្ងៃ​​អា​ទិត្យ​សបា្តហ៍​កន្លង​មក​ ដើម្បី​ចូល​រួម​ស្រាត​ជិះកង់​ដែលជា​ការ​រៀប​ចំ​ឡើង​លើ​ក​ទី២ក្នុង​ទីក្រុងនេះ ។ ក្នុង​អំឡុង​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក មាន​ការ រៀប​ចំពិធី​ជិះ​កង់​ស្រាត​នៅតាម​​ទី​ក្រុង​ផ្សេងៗ នៅ​ទូទាំង​សា​កល​លោក​​ដើម្បីចូល​រួម​បំផុស​ចលនា​ជួយគ្នា​ការ​ពារ​អាកាស​ធាតុ​ និងបង្ហាញ​ឱ្យ​ឃើញ​​ពី​ការ​ជិះកង់ដ៏​សុវត្ថិ​ភាព​ ។ កាល​ពី​រដូវ​ក្តៅ​ឆ្នាំ​មុន ​ក្រុង​ហ្វ៊ីឡាដេលហ្វ៊ីយ៉ាបានរៀបចំពិធី ស្រាត​ជិះ​កង់​ជា​លើក​ដំបូង​ដោយ​មានអ្នក​ចូលរួម​ស្រាត​សំលៀក​បំពាក់ជាង៧០០នាក់ ដើម្បី ឃោសនា​ផ្សព្វ​ផ្សាយពីសុវត្ថិ​ភាពជាច្រើនដូច​ជា​សន្តិ​ភាព​នៅ​លើ​សាកល​លោក និងដើម្បីជួយ​ជីវិត​ប្រជាជន​ទូទៅ ។

គួរបញ្ជាក់​ថា កាលពីថ្ងៃ​អា​ទិត្យ​សប្តាហ៍កន្លង​ទៅ​ ទី​ក្រុងខាងលើ​បាន​រៀបចំ​ពិធី​នេះ​ម្តងទៀត ដែលចាត់​ទុកថា ជាលើក​ទី២​ក្នុងទីក្រុង​ហ្វ៊ីឡា ដេល​ហ្វីយ៉ា ​សហ​រដ្ឋ​អាមេរិក ។ អ្នកចូល​រួម​ភាគ​ច្រើន​បាន​នាំ​គ្នាជិះកង់​ដោយ​ខ្លួន​ប្រាណស្រាត​ននល​គក ប៉ុន្តែ​ក៏​មាន​មនុស្សជាច្រើន​នាក់នាំគ្នា​ស្លៀក​ឈុត​ហែល​ទឹក​ និងមានស្ត្រី​មួយ​ចំនួន លាប​ពណ៌​នៅ​លើ​រាង​កាយ​ជា​ពណ៌​ផ្សេងៗ​ ឬ​លែង​ខ្លួនត្រឹម​ដើម​ទ្រូង ។ ទោះ​ជា​យ៉ាងណាក៏ដោយ ដើម្បី​សុវត្ថិ​ភាព​​ក្រុម​អ្នក​ចូល​រួម​ជិះ​កង់​បាន​ទទួល​ការ​ស្នើ​សុំ​ឱ្យ​ពាក់​វ៉ែន​តា​ការ​ពារ​កំដៅ​ថ្ងៃ​ និងមួក​សុវត្ថិ​ភាព ផងដែរ ៕