ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ខ្លួន​អ្នក​លេង​ប្រើ​កាំបិត​ប៉័ង​តោ​កា.ប់​គូទំនាស់

13 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ យុវ​ជន​ចំនួន២​នាក់​​បាន​ត្រូវ​ប៉ូលិស​​ប៉ុសិ៍្ត​​​គីឡូ​ម៉ែត្រលេខ​៦​និង​ប៉ុសិ៍្ត ​ព្រែក​តាសេក​ចាប់​ខ្លួនកាលពីវេលា​​ម៉ោង​៥​ល្ងា​ច​ថ្ងៃ​ទី២៨ មេសា ក្រោយ​ពី​ពួក​គេ​បានប្រើ​កាំបិត​ប៉័ង​តោ​កា.ប់​គូទំនាស់​​ម្នាក់​ត្រូវ​មួយកាំបិត​ចំ​ស្លាបប្រចៀវ​ខាងឆ្វេងរង​របួស​ធ្ងន់​ នៅក្នុង​ភូមិ​ក្រោលគោ សង្កាត់គីឡូ​ម៉ែត្រលេខ៦ ខណ្ឌប្ញស្សី​កែវ ។ យុវ​ជន​ទាំង​២នាក់​នេះ​

រាជ​ធានី​ភ្នំពេញ ៖ យុវ​ជន​ចំនួន២​នាក់​​បាន​ត្រូវ​ប៉ូលិស​​ប៉ុសិ៍្ត​​​គីឡូ​ម៉ែត្រលេខ​៦​និង​ប៉ុសិ៍្ត ​ព្រែក​តាសេក​ចាប់​ខ្លួនកាលពីវេលា​​ម៉ោង​៥​ល្ងា​ច​ថ្ងៃ​ទី២៨ មេសា ក្រោយ​ពី​ពួក​គេ​បានប្រើ​កាំបិត​ប៉័ង​តោ​កាប់​គូទំនាស់​​ម្នាក់​ត្រូវ​មួយកាំបិត​ចំ​ស្លាបប្រចៀវ​ខាងឆ្វេងរង​របួស​ធ្ងន់​ នៅក្នុង​ភូមិ​ក្រោលគោ សង្កាត់គីឡូ​ម៉ែត្រលេខ៦ ខណ្ឌប្ញស្សី​កែវ ។ យុវ​ជន​ទាំង​២នាក់​នេះ​ម្នាក់ឈ្មោះ​​វ៉ាត ហ៊ាង អាយុ​១៩ឆ្នាំ ជាកម្ម​ករ​ដឹកខ្សាច់​ និងជា​ជន​ដៃ​ដល់ និង​ម្នាក់​ទៀតឈ្មោះ​ញ៉ូង សេងហៃ ​អាយុ​១៥ឆ្នាំ ​រស់​នៅក្នុង​ភូមិ-ឃុំ​ខាង​លើ​ ។

តាមមន្ត្រីប៉ូលិស​ឱ្យ​ដឹង​ថា យុវជន​​ទាំង​ពីរ​​នាក់ត្រូវ​កម្លាំង​ប៉ុសិ៍្ត​គីឡូ​ម៉ែត្រ​លេខ៦ សហការ​ជាមួយ​ប៉ូលិស​ប៉ុសិ៍្តព្រែក​តាសេក ចាប់​ខ្លួន​នៅ​កំពង់ដ​ក្នុងសង្កាត់​ព្រែកតាសេក​ក្រោយ​ពេល​បង្ករបួសស្នាម​ទៅ​លើ​អ្នកភូមិ​ជាមួយគ្នាឈ្មោះ​ខ្លឹង​ ចាន់ដារ៉ា ​ភេទប្រុស អាយុ​៣១​ឆ្នាំ ហើយព្យា​យាម​បើកកាណូត​គេចខ្លួន ។ ​តាមមន្ត្រី​ប៉ូលិស​ឱ្យ​ដឹង​ទៀតថា កាលពី​៣ថ្ងៃ​មុនថ្ងៃកើត​ហេតុ ជន​រងគ្រោះ​ឈ្មោះ​ខ្លឹង​ចាន់ ដារ៉ា ​បានបាត់កញ្ចក់​ទូនំប៉័ង​ ហើយ​បានចោទ​​ទៅ​លើ​ឈ្មោះ​វ៉ាត ហ៊ាង ​ជា​អ្នក​លួច ។ នៅ​ថ្ងៃនោះ​ពួកគេ​ទាំងពីរ​នាក់​មាន​ទំនាស់គ្នាយ៉ាងខ្លាំង តែពុំបង្ក​ទៅជា​អំពើ​ហិង្សា​ឡើយ ។ លុះ​នៅ​មុនពេល​កើតហេតុ ជនរង​គ្រោះ​​បាន​កាន់​ដាវ​សាមូរ៉ៃ​ទៅ​រក​ឈ្មោះ​វ៉ាត​ ហ៊ាង ​តែ​ត្រូវ​បាន​ឈ្មោះ​វ៉ាត ហ៊ាង ឃើញ​ទាន់ ក៏​រត់ឡើងលើ​​ផ្ទះទៅ​យក​ប៉័ង​តោ​កាប់​​ឈ្មោះ​ខ្លឹង​ ចាន់​ដារ៉ា ​បណ្តាល​ឱ្យ​ត្រូវ​មួយ​​កាំបិតចំ​ស្លាប​ប្រចៀវ​​​​ខាងឆ្វេង​ និងបញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែកសម្តេចឪ ។

បន្ទាប់ពីបង្ករបួសស្នាម​រួច ជនដៃដល់​បាន​រត់ឡើង កាណូត​ហើយឱ្យ​ឈ្មោះ​ញ៉ូង សេង​ហៃ បើកកាណូត​គេចខ្លួន​ទៅ​​ត្រើយ​ម្ខាង​ ស្ថិត​ក្នុង​សង្កាត់​ព្រែក​តាសេក តែត្រូវកម្លាំង​​សមត្ថកិច្ច​​ប៉ុសិ៍្ត​​គីឡូម៉ែត្រ​លេខ៦​ទាក់​ទង​ទៅ​ ប៉ូលិស​ប៉ុស្តិ៍​ព្រែក​តាសេកចាប់ខ្លួន​បាន និងបញ្ជូន​​មក​កាន់​អធិការដ្ឋាន​ខណ្ឌប្ញស្សីកែវ​ ដើម្បី​កសាង​សំណុំ​រឿង​​បញ្ជូនទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាមច្បាប់ ៕