ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ដំណើរ​​ព្រលឹង​ចុង​សក់​ខណៈ​ជិះ​ចំ​រថយន្ត​ឈ្នួលសង្ស័យ​ដឹក​គ្រឿង​ញៀន

13 ឆ្នាំ មុន

ខេត្ត​កំពត ៖ អ្នក​ធ្វើ​ដំណើរ​ដែល​ជិះរថយន្ត​ឈ្នួល​ពីភ្នំពេញ​មក​កាន់​ខេត្ត​កំពត​៥​នាក់ ​បាន​ជួប​​នឹង​រឿង​រ៉ាវ​​ភ័យ​​តក់​ស្លុត​ពេល​រថយន្ត​កំពុង​បើក​​បរ​តាម​ផ្លូវ​ជាតិ​លេខ​៣ ចូល​ដល់​ក្រុង​កំពត​នៅ​វេលា​​ម៉ោង​១​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៨ មេសា ​ចំណុច​ភូមិ​កំពង់​បាយខាង​ជើង សង្កាត់​​កំពង់​បាយ​ ក្រុង​កំពត ត្រូវបាន​សមត្ថ​កិច្ច​​ប៉ូលិស​ចរា​ចរ​ចាប់​​ឃាត់​​​​ទាំង​រថយន្ត

ខេត្ត​កំពត ៖ អ្នក​ធ្វើ​ដំណើរ​ដែល​ជិះរថយន្ត​ឈ្នួល​ពីភ្នំពេញ​មក​កាន់​ខេត្ត​កំពត​៥​នាក់ ​បាន​ជួប​​នឹង​រឿង​រ៉ាវ​​ភ័យ​​តក់​ស្លុត​ពេល​រថយន្ត​កំពុង​បើក​​បរ​តាម​ផ្លូវ​ជាតិ​លេខ​៣ ចូល​ដល់​ក្រុង​កំពត​នៅ​វេលា​​ម៉ោង​១​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៨ មេសា ​ចំណុច​ភូមិ​កំពង់​បាយខាង​ជើង សង្កាត់​​កំពង់​បាយ​ ក្រុង​កំពត ត្រូវបាន​សមត្ថ​កិច្ច​​ប៉ូលិស​ចរា​ចរ​ចាប់​​ឃាត់​​​​ទាំង​រថយន្ត ទាំង​មនុស្ស​នាំ​មក​សួរ​នាំ និង​ធ្វើ​ការ​ឆែក​ឆេរ​​រក​​វត្ថុ​តាង​ ដោយ​សារ​តែ​សមត្ថ​កិច្ច​​បាន​ទទួល​សេច​ក្តី​រាយ​ការណ៍​​ថា រថយន្ត​​ខាង​លើ​មាន​ដឹក​គ្រឿង​ញៀន។ ពេល​នាំរថយន្ត​ និង​ជន​សង្ស័យ​​មក​ដល់​អធិ​ការ​​ដ្ឋាន​ក្រុង​កំពត ពេល​នោះ​គេ​ឃើញ​មាន​កម្លាំង​សមត្ថ​កិច្ច​ការិយា​ល័យ​ប្រឆាំង​គ្រឿង​​ញៀន​​ កម្លាំង​​សមត្ថ​កិច្ច​ព្រហ្ម​ទណ្ឌ​ក្រុង និង​ស្នង​ការ​ដ្ឋាន រួម​ទាំង​ព្រះ​រាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត​កំពត ​ចូល​រួម​ធ្វើ​​ការ​​​ត្រួត​ពិនិត្យ​​ និង​ឆែក​ឆេរ​រក​វត្ថុ​តាង​គ្រឿង​ញៀន​នេះ​ផង​ដែរ ។

រថយន្ត​ដែល​ត្រូវ​សមត្ថ​កិច្ច​សង្ស័យ​នាំ​​មក​​ត្រួត​ពិនិត្យ​ឆែក​ឆេរ​នៅ​អធិ​ការ​ដ្ឋាន​ក្រុង​កំពត នេះ ម៉ាក​កាមរី ​ពណ៌​ស ផលិត​ឆ្នាំ​១៩៩៣ ​ពាក់​ស្លាក​លេខ​ភ្នំពេញ 2A-7297 បើក​បរ​ដោយ​ឈ្មោះ​ទិត កុលស ភេទ​ប្រុស​​ អាយុ​​២៤​ឆ្នាំ ​មាន​ទី​លំនៅ​ក្នុង​សង្កាត់​​ជ្រោយ​ចង្វា ខណ្ឌ​ឫស្សី​កែវ រាជធានី​ភ្នំពេញ ព្រម​ទាំង​​ដឹក​អ្នក​ដំណើរ​​៥​នាក់ ។ ​បន្ទាប់​ពី​​ធ្វើ​ការ​​ត្រួត​​ពិនិតិ្យ​ឆែក​ឆេរ​​រក​វ​ត្ថុ​តាង​​ពុំ​ឃើញ ​​សមត្ថ​កិច្ច​បានធ្វើ​ការ​ណែ​នាំ​​ដល់​​អ្នក​​ដំណើរ​​​ទាំង​៥​នាក់​រួម​ទាំង​ម្ចាស់​រថយន្ត​ផង ​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​​កុំ​ឱ្យ​​​ជាប់​ពាក់​ព័ន្ធ​​បញ្ហា​គ្រឿងញៀន​​ ឬ​ធ្វើ​​ឱ្យ​សមត្ថ​កិច្ច​​សង្ស័យ​​ដូច​​ជា​ពេល​នេះ​ទៀត ពីព្រោះ​ទំរាំ​សមត្ថ​កិច្ច​ឆែក​ឆេរ​ត្រួត​ពិនិត្យ​រួច​រាល់​យើង​ត្រូវ​ខាត​ពេល​វេលា​ផង និង​​ព្រួយ​​បារម្ភ​​ចំពោះ​ការ​ឆែក​ឆេរ​ផង ​​ដោយ​ម្នាក់ៗ​ពុំ​ដឹងថា អ្នក​ជិះ​មួយ​ណា​ជា​មុខ​សញ្ញា​​​សង្ស័យ​​រប​ស់​សមត្ថ​កិច្ច​។ ហេតុ​ដូច្នេះ​ហើយ​ អ្នក​​បើក​​បរ​​រថយន្ត​ដឹក​អ្នក​ដំណើរ​​គួរតែ​ប្រុង​ប្រយ័ត្ន​​ឱ្យ​​បាន​​គ្រប់​ៗ​គ្នា ។

អ្នក​ធ្វើ​ដំណើរ​​ទាំង​៥​នាក់​បាន​ប្រាប់​​អ្នក​កាសែត​​​​​​​​ថា បើ​សិន​ជា​ពិនិត្យ​​ឃើញ​គ្រឿងញៀន​​មែន​នោះ​ ពួក​គាត់​ទាំង​៥​​នាក់​​អាច​នឹង​​ជាប់​គុក​ដោយ​មិន​ដឹង​ខ្លួន​ទាំង​ខ្លួន​​គ្មាន​កំហុស​មិន​ខាន ។​ ពួក​គេ​ក៏​​សំណូម​ពរ​ដល់​សមត្ថ​កិច្ច​ថា បញ្ហា​អ្នក​ជួញ​ដូរ​គ្រឿងញៀន​​បើ​ធ្វើ​ដំណើរ​តាម​រថយន្ត​ជា​មួយ​​អ្នក​ត្រឹម​ត្រូវ​​សុំ​សមត្ថ​កិច្ច​​វិភាគ​បញ្ហា​នេះ​ឱ្យ​បាន​សម​ស្រប​តាម​ច្បាប់​ កុំ​​ឱ្យ​​អ្នក​គ្មាន​កំហុស​មាន​ទោស​ជា​មួយ​អ្នក​ប្រព្រឹត្ត។ គួរ​​បញ្ជាក់​ថា ​ករណី​សមត្ថ​កិច្ច​មាន​​ការ​សង្ស័យ​នេះ​មិន​​ខុស​ទេ តាម​ស្តាប់​អ្នក​​ដំណើរ​ទាំង​៥​នាក់​ឱ្យ​ដឹងថា ​មាន​ស្ត្រី​​វៀត​ណាម​ម្នាក់​ចុះ​ពី​រថយន្ត​នេះ​មុន​ដល់​ចំណុច​​សមត្ថ​កិច្ច​ឃាត់​ខ្លួន​ចម្ងាយ​ជាង​១០០​ម៉ែត្រ ​រួច​គេច​​ខ្លួន​បាត់​ទៅ ៕