ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក​វាយ​ឈឺ​កូន​តដៃ​វិញ​វាយ​បាក់​ដៃ​ស្តាំ​ត្រូវ​ប៉ូលិស​ចាប់​ខ្លួន

13 ឆ្នាំ មុន

ខេត្ត​ស្វាយ​រៀង ៖ កូន​ប្រុស​ចិត្ត​មារ​ម្នាក់​បាន​វាយ​ឪពុក​របស់​ខ្លួន​​បាក់​ដៃ​ត្រូវ​​ប៉ូលិស​ចាប់​ខ្លួន។ រឿង​ហេតុ​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​នេះ​កើត​ឡើង ខណៈ​រូប​គេ​យក​ព្រនង់​វាយ​ទៅ​លើ​ឪពុក​​រហូត​បាក់​ដៃ​ស្តាំ ធ្វើ​ឱ្យ​អ្នក​ស្រុក​ផ្អើល​​ទៅ​មើល​រួច​ប្តឹង​សមត្ថ​កិច្ច​ប៉ូលិស​ឱ្យ​ចាប់​ខ្លួន។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៥ មេសា

ខេត្ត​ស្វាយ​រៀង ៖ កូន​ប្រុស​ចិត្ត​មារ​ម្នាក់​បាន​វាយ​ឪពុក​របស់​ខ្លួន​​បាក់​ដៃ​ត្រូវ​​ប៉ូលិស​ចាប់​ខ្លួន។ រឿង​ហេតុ​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​នេះ​កើត​ឡើង ខណៈ​រូប​គេ​យក​ព្រនង់​វាយ​ទៅ​លើ​ឪពុក​​រហូត​បាក់​ដៃ​ស្តាំ ធ្វើ​ឱ្យ​អ្នក​ស្រុក​ផ្អើល​​ទៅ​មើល​រួច​ប្តឹង​សមត្ថ​កិច្ច​ប៉ូលិស​ឱ្យ​ចាប់​ខ្លួន។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៥ មេសា នៅ​ភូមិ​ព្រៃ​តាធឹក ឃុំ​គគីរ​សោម ស្រុក​ស្វាយ​ទាប។

សមត្ថ​កិច្ច​ប៉ូលិស​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នង​ការ​​​ដ្ឋាន​នគរ​បាល​ខេត្ត​​ប្រាប់​ឱ្យ​ដឹង​ថា ជន​សង្ស័យ​ឈ្មោះ​ធុន រដ្ឋនី អាយុ​២៣​ឆ្នាំ និង​ឪពុក​​ឈ្មោះ​ធុធ ម៉ាន់ឌី អាយុ​៥៩​ឆ្នាំ។ បុរស​ជា​ឪពុក​នេះ​​បាក់​ដៃ​ខាង​ស្តាំ។ ​ឈ្មោះ​ធុន រដ្ឋនី ​ជា​អ្នក​ស៊ី​ឈ្នួល​ឡើង​កាប់​ស្លឹក​ត្នោត​ឱ្យ​អ្នក​ស្រុក ហើយ​នៅ​ថ្ងៃ​កើត​ហេតុ​រូប​គេ​​យក​ម៉ូតូ​របស់​ឪពុក​ម៉ាក​វ៉េវ​ស៊េរី​២០១១ ជិះ​ទៅ​ភូមិ​​ត្បែង ដើម្បី​កាប់​ស្លឹក​ត្នោត​ ដោយ​មិន​បាន​ប្រាប់​ឱ្យ​ដឹង​​ទេ។ លុះ​ល្ងាច​​​ឡើង​​​គេ​ជិះ​ម៉ូតូ​ត្រឡប់​មក​ផ្ទះ​វិញ ​ត្រូវ​ឪពុក​​ទាញ​យក​​ព្រនង់​វាយ​​ចំនួន​២​ព្រនង់ ដោយ​សារ​ខឹង​យក​ម៉ូតូ​គាត់​ជិះ​មិន​ប្រាប់។ ដោយ​យុវ​ជន​​ជា​កូន​​ទ្រាំ​ពុំ​បាន​ក៏​ទាញ​​ព្រនង់​​វាយ​​ឪពុក​​វិញ​២​ទៅ​៣​ព្រនង់​ធ្វើ​ឱ្យ​បាក់​ដៃ​ស្តាំ ពេល​គាត់​លើក​ដៃ​រង និង​ជាំ​លើ​ដង​ខ្លួន។

ប្រភព​ដដែល​បន្ត​ថា ពេល​នោះ​មនុស្ស​ម្នា​​ក្នុង​ភូមិ​​ភ្ញាក់​ផ្អើល​​ទៅ​មើល​​ ហើយ​ចាប់​អ្នក​ទាំង​២​ចេញ​​ពី​ជម្លោះ។ ​អ្នក​ភូមិ​បាន​ទូរ​ស័ព្ទ​ប្តឹង​សមត្ថ​កិច្ច​ ទើប​នៅ​ថ្ងៃ​ទី​២៦ មេសា វេលា​ម៉ោង​២​រសៀល ​សមត្ថ​កិច្ច​ឃាត់​ខ្លួន​យុវ​ជន​ជា​កូន​បញ្ជូន​ទៅ​អធិ​ការ​ដ្ឋាន​នគរ​បាល​ស្រុក​ រួច​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​ស្នង​ការ​​ដ្ឋាន​នគរ​បាល​ខេត្ត និង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​​នៅ​ថ្ងៃ​ទី​២៧ មេសា វេលា​ម៉ោង​៩​ព្រឹក៕