ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាហាន​​សៀម​​អំបូរ​ថោក​​នៅតែបា.ញ់​​​ផ្លោង​ចូលទឹកដី​​​-បន្ទាយ​​ទាហានកម្ពុជា​​កាល​ពី​រំលងអធ្រាត្រ​​​​រហូត​ដល់​ព្រឹក​ព្រលឹម​

13 ឆ្នាំ មុន

​ខេត្ត​ឧត្តរ​មានជ័យ​ ៖ ​ព្រំដែន​​​​ខេត្ត​ឧត្តរ​​មានជ័យ​​​ឯណោះវិញ​ ស្នូរ​កាំភ្លើង​​​មិន​បានស្ងាត់​​ទេ​គឺ​ទាហាន​សៀម​នៅតែ​​បា.ញ់​​​ផ្លោង កាំភ្លើង​ធំ​​​ និង​​បោកគ្រាប់បែក​ចូលមក​​​ក្នុងទឹក​​ដី​​​កម្ពុជា ​និង​​​ចូលមក​​សំដៅ​​​បន្ទាយ​ទាហាន​​កម្ពុជា​ដដែល​​ជា​ដដែល កាល​ពី​រាត្រី​​ម៉ោង​៨​និង​​​៣០នាទី​ថ្ងៃ​ទី​​២៨ មេសា ​២០១១ និង​បន្តមក​ដល់​វេលា​ម៉ោង​៦​និង​​១៥នាទី​ព្រឹក

​ខេត្ត​ឧត្តរ​មានជ័យ​ ៖ ​ព្រំដែន​​​​ខេត្ត​ឧត្តរ​​មានជ័យ​​​ឯណោះវិញ​ ស្នូរ​កាំភ្លើង​​​មិន​បានស្ងាត់​​ទេ​គឺ​ទាហាន​សៀម​នៅតែ​​បាញ់​​​ផ្លោង កាំភ្លើង​ធំ​​​ និង​​បោកគ្រាប់បែក​ចូលមក​​​ក្នុងទឹក​​ដី​​​កម្ពុជា ​និង​​​ចូលមក​​សំដៅ​​​បន្ទាយ​ទាហាន​​កម្ពុជា​ដដែល​​ជា​ដដែល កាល​ពី​រាត្រី​​ម៉ោង​៨​និង​​​៣០នាទី​ថ្ងៃ​ទី​​២៨ មេសា ​២០១១ និង​បន្តមក​ដល់​វេលា​ម៉ោង​៦​និង​​១៥នាទី​ព្រឹក​ថ្ងៃ​ទី​​​​២៩ មេសា ២០១១ ​នៅ​តំបន់ប្រាសាទតាក្របី និង​តំបន់​​​ប្រា​សាទ​​តាមាន់​ធំ ​ប៉ុន្តែ​ទាហាន​​កម្ពុជា​មិន​​តប​​តទេ សុខ​ចិត្ត​​​សម្ងំ​នៅ​​ក្នុង​លេណ​ដ្ឋាន​​របស់​ខ្លួន​​ពួនគេច​​គ្រាប់​​ឡើង​ញ័រ​ចំប្រប់​ដូចកូនសត្វ ។

លោក​ឧត្តមសេនីយ៍​ត្រីប៉ែន ​វ៉ូយ ​​មេ​បញ្ជា​ការ​​កង​ពលតូច​​ថ្មើរជើង​​លេខ​៤២ ប្រចាំ​នៅ​​សមរ​ភូមិ​​​មុខ​បាន​​​ឱ្យ​​ដឹងថា ​ទាហានសៀម​​​បាញ់កាំភ្លើង​​ធុនធ្ងន់​​​ចូលទឹកដី​កម្ពុជា និង​សំដៅ​​លើ​បន្ទាយ​​​ទាហាន​កម្ពុជា​​ជា​ច្រើនគ្រាប់ ​រំខាន​ដល់​ទាហាន​កម្ពុជា​​​​ចាប់តាំង​ពី​​វេលាម៉ោង​​​៨​និង​​៣០នាទី​យប់​​ថ្ងៃទី​​២៨ មេសា ​២០១១ គឺ​​ផ្លោង​ចូល​តំបន់​ប្រា​សាទ​​​តា​មាន់ធំ និង​​តំបន់​​​ប្រាសាទ​​តាក្របី ​ហើយ​​បានអូស​បន្លាយ​​មក​ដល់វេលាម៉ោង​​​​៦​និង​​១៥​នាទី​​​ព្រឹក​ថ្ងៃ​​ទី​​២៩ មេសា ២០១១ ​ទើបស្នូរ​​កាំភ្លើង​​​​របស់​សៀម​​​បានស្ងាត់ ។​

គេមិន​យល់សោះ​ថា ​​ហេតុអ្វី​បានជា​ទា​ហាន​​​សៀម​​មិនគោរព​កិច្ច​​យល់ព្រម​នៅក្នុងជំនួប​​​ចរចា​បែប​នេះ​​? តាម​​​ប្រភពខ្លះ​ថា សៀម​បាញ់នេះគឺ​បាញ់​​បន្លាច​​​ខ្មោច​​កុំ​ឱ្យ​​​មក​លង​ពួកគេ​…​​ប៉ុន្តែ​ត្រូវ​​​បានមជ្ឈ​ដ្ឋាន​​​អ្នក​តាមដាន​​​រិះគន់​ថា បើ​ត្រឹម​​​ខ្លាច​ខ្មោច​​ទៅបាញ់ឯណាបាញ់ទៅ​​​កុំ​មក​បាញ់​​ចូលទឹក​ដី​កម្ពុជាទៅវា​ចប់ទៅហើយ! តែ​​ពេលនេះ​​ទាហាន​សៀម​​នៅតែបាញ់​​​ចូលទឹកដី​កម្ពុជា​​​ទៀត​​​មានន័យ​ថា ទាហានសៀម​​បង្ក​រឿង​​មិនគោរព​​​បទ​ឈប់បាញ់​​​ដែលមាន​មេបញ្ជាការ​​​ភូមិ​ភាគ​​​​នៃ​ភាគី​​ទាំង​​២​​បានព្រមព្រៀងគ្នា ។

ប្រភពខ្លះ​ទៀត​ថា គឺមកពី​ពួកទាហាន​សៀម​ខឹង​​មួ​ម៉ៅ​​អំពី​មេ​​បញ្ជា​ការ​​​របស់ពួកគេ​​ស្លាប់​​ច្រើន​ពេកនៅក្នុង​សមរ​ភូមិ​​​ ខណៈ​វាយប្រយុទ្ធ​គ្នា​​រយៈ​ពេល​​​៧​ថ្ងៃ​​​កន្ល​ងមក​​​ជាមួយទាហានកម្ពុជា​។ ​មេ​បញ្ជា​ការ​​​កង​ពល​តូច​ថ្មើរជើង​​លេខ​​៤២ ​លោក​ឧត្តម​សេនីយ៍​​​ត្រីប៉ែន​​ វ៉ូយ បាន​​បញ្ជាក់​​ទៀត​ថា ​​​ពេលនេះ​ទាហានកម្ពុជា​​​សុខចិត្ត​​អត់ធ្មត់​​​​បន្តិច​ទៀត​​​​ដើម្បី​គោរព​​បទ​ឈប់បាញ់​​ឈរ​​លើ​សុច្ឆន្ទៈ​​ដោះស្រាយ​ជម្លោះ​​ដោយ​សន្តិវិធី​…​ប៉ុន្តែ​បើ​អ្នក​ឯង​​​ (សៀម) ​ចូលកៀក ​ឬ​ចូល​មកឈ្លាន​ពាន​​ទៀត​នោះ ​យើងនឹង​​​បាញ់ប្រឆាំង​នឹង​បណ្តេញ​​ឱ្យ​ខ្ទាត​​​ទៅវិញ ៕​