ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​អ្នក​ចែក​ចាយ​ និង​ប្រើ​ប្រាស់​ថ្នាំ​ញៀន២នាក់​នៅ​ស្រុក​សំឡូត

13 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង​ ៖ សមត្ថ​កិច្ច​ស្រុក​សំឡូត​បាន​ចាប់​ខ្លួន​អ្នក​ចែក​ចាយ​ និង​ប្រើ​ប្រាស់​គ្រឿង​ញៀន​ចំនួន​២​នាក់​​​កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៦ មេសា ខណៈ​ដែល​ពួក​គេ​កំពុង​ប្រព្រឹត្ត​​សកម្ម​ភាព​ជាក់ស្តែង​នៅ​ក្បែរ​អង្គ​ភាព​ស៊ីម៉ាក់​ស្ថិត​ក្នុង​ភូមិ​អូរ​ស្ងួត​ ឃុំ​តាសាញ់ ស្រុក​សំឡូត​

ខេត្ត​បាត់​ដំបង​ ៖ សមត្ថ​កិច្ច​ស្រុក​សំឡូត​បាន​ចាប់​ខ្លួន​អ្នក​ចែក​ចាយ​ និង​ប្រើ​ប្រាស់​គ្រឿង​ញៀន​ចំនួន​២​នាក់​​​កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៦ មេសា ខណៈ​ដែល​ពួក​គេ​កំពុង​ប្រព្រឹត្ត​​សកម្ម​ភាព​ជាក់ស្តែង​នៅ​ក្បែរ​អង្គ​ភាព​ស៊ីម៉ាក់​ស្ថិត​ក្នុង​ភូមិ​អូរ​ស្ងួត​ ឃុំ​តាសាញ់ ស្រុក​សំឡូត​។

លោក​ហុក ហឿត អធិការ​រង​ស្រុក​សំឡូត​បាន​ថ្លែង​ថា អ្នក​ចែក​ចាយ​ថ្នាំ​ញៀន​ទាំង​២​នាក់​នោះ ១-ឈ្មោះ​នួន សុគុណ ភេទ​ប្រុស អាយុ​២១​ឆ្នាំ និង​២-ឈ្មោះ​ផន វិសាល ភេទ​ប្រុស អាយុ​២២​ឆ្នាំ ពួក​គេ​រស់​នៅ​ភូមិ​-ឃុំ​ខា​ង​​លើ​។ សមត្ថ​កិច្ច​របស់​លោក​បាន​ព័ទ្ធ​ចាប់​ខ្លួន​ក្រុម​នេះ​​ខណៈ​ពេល​ពួក​គេ​កំពុង​ប្រព្រឹត្ត​ជាក់​ស្តែង​។ សមត្ថ​កិច្ច​រឹប​អូស​បាន​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​បាន​ចំនួន​១៤​គ្រាប់​ ដែល​ជន​នេះ​យក​ទៅ​លាក់​ទុក​ក្បែរ​ចង្ក្រាន​បាយ​។

បើ​តាម​ចម្លើយ​សារភាព​របស់​ឈ្មោះ​ផន វិសាល​ ថា ថ្នាំ​ញៀន​នេះ គឺ​ពួកគេ​​ទៅ​ទិញ​ពី​ឈ្មួញ​​កណ្តាល​ម្នាក់​នៅ​ឯ​ក្រុង​ប៉ៃ​លិន​ក្បែរ​កន្លែង​ជិះ​ស្គី​ខាង​ជើង​វត្ត​រតន​សោភ័ណ​ហៅ​វត្ត​កោង​កាង​។ នេះ​ជា​លើក​ទី​២​ហើយ​ដែល​គេ​​បាន​ទៅ​ទិញ​ថ្នាំ​ញៀន​ពី​ខេត្ត​ប៉ៃ​លិន​មក​ចែក​ចាយ​បន្ត ប៉ុន្តែ​ពួក​គេ​​ក៏​ប្រើ​ប្រាស់​ខ្លួន​ឯង​ដែរ​។ លោក​ហុក ហឿត អធិការ​រង​បញ្ជាក់​ថា លោក​បាន​កសាង​សំណុំ​រឿង​បញ្ជូន​ជន​ទាំង​២​នាក់​នេះ​ទៅ​កាន់​ការិយា​ល័យ​ជំនាញ​នៃ​ស្នង​ការ​ដ្ឋាន​ខេត្ត​ហើយៗ ​សមត្ថ​កិច្ចកំពុង​សាក​សួរមុន​ពេល​បញ្ជូន​ទៅ​តុលាការ​៕