ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ដល់​​ម៉ោង​​៣រសៀល​នេះ សមរ​ភូមិ​​ព្រំដែន​​ខេត្ត​ឧត្តរ​មានជ័យ​​មិនមាន​ឮ​ស្នូរ​កាំ ភ្លើង​​​​ទៀត​ទេ​

13 ឆ្នាំ មុន

​ខេត្ត​​ឧត្តរ​មានជ័យ​ ៖ ​ស្នូរកាំភ្លើង​​វាយ​ប្រយុទ្ធ​​គ្នា​រវាង​កងទាហាន​កម្ពុជា និង​កង​ទាហាន​សៀម​​​ដែលធ្លាប់​​​តែ​លាន់​​ឮកក្រើក​​​ព្រៃ​​ពេញសមរ​ភូមិ​​រយៈ​ពេល​​៧ថ្ងៃមក​ហើយ​​នេះ បានស្ងប់ស្ងាត់​​មែនទែន​ហើយ ​​ចាប់ពីវេលាម៉ោង​​​១១ព្រឹក​ថ្ងៃ​ទី​​២៨ មេសា ២០១១ ​បន្ទាប់ពី​​​មានជំនួប​​ចរចា​ស្វែង​រក​​​ការឈប់បា.ញ់​​​រវាង​មេទ័ព​​​ភូមិ​ភាគ​​​របស់​កម្ពុជា និង​សៀម​​​រួច​មក

​ខេត្ត​​ឧត្តរ​មានជ័យ​ ៖ ​ស្នូរកាំភ្លើង​​វាយ​ប្រយុទ្ធ​​គ្នា​រវាង​កងទាហាន​កម្ពុជា និង​កង​ទាហាន​សៀម​​​ដែលធ្លាប់​​​តែ​លាន់​​ឮកក្រើក​​​ព្រៃ​​ពេញសមរ​ភូមិ​​រយៈ​ពេល​​៧ថ្ងៃមក​ហើយ​​នេះ បានស្ងប់ស្ងាត់​​មែនទែន​ហើយ ​​ចាប់ពីវេលាម៉ោង​​​១១ព្រឹក​ថ្ងៃ​ទី​​២៨ មេសា ២០១១ ​បន្ទាប់ពី​​​មានជំនួប​​ចរចា​ស្វែង​រក​​​ការឈប់បាញ់​​​រវាង​មេទ័ព​​​ភូមិ​ភាគ​​​របស់​កម្ពុជា និង​សៀម​​​រួច​មក ។ ការ​ជួបចរចា​​រវាង​​​មេ​ទ័ព​​ទាំង​​​២​ត្រូវ​បានធ្វើឡើង​​កាលពីវេលាម៉ោង​​​១០​និង​​​៤០នាទី​​ថ្ងៃទី​​​២៨ មេសា ​២០១១ នៅ​កាស៊ី​ណូ​​​រីសត ​ភូមិអូរស្មាច់ ​សង្កាត់អូរស្មាច់ ​ក្រុង​សំរោង ​។

មេទ័ព​កម្ពុជា​​ដឹកនាំ​ដោយ​​​​លោក​​​ឧត្តម​​សេនីយ៍​​​ជា ម៉ន ​មេ​បញ្ជា​ការ​​​​ភូមិភាគ​​៤ និង​ភាគី​​ខាង​សៀម​​ដឹកនាំដោយ​​​​មេ​បញ្ជាការ​​​ភូមិភាគ​​២ ។ អ្នក​​ឆ្លើយ​​ឆ្លង​ព័ត៌មានកោះសន្តិភាព​ប្រចាំ​ការ​​​នៅ​ព្រំដែន​​បានឱ្យ​ដឹង​​​ថា មក​ដល់​វេលាម៉ោង​​​៣​រសៀល​​​ថ្ងៃទី​​​២៨ មេសា ២០១១ នេះ លើ​សមរ​ភូមិ​​​តំបន់ប្រាសាទ​​​តាក្របី ​និង​តំបន់ប្រាសាទ​​តា​មាន់​ធំ ព្រមទាំង​​តំបន់​​ផ្សេង​ៗ​ទៀត​​​​នៅ​តាម​​​ខ្សែ​​​បន្ទាត់​​ព្រំដែន​​​​ខេត្តឧត្តរ​មានជ័យ មិនមាន​ឮស្នូរ​កាំភ្លើង​​​ទៀត​ទេ ៕