ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីម្នាក់ត្រូវបានបុរសតណ្ហាក្រាស់ស្នាក់នៅផ្ទះជាមួយគំរាម និងបង្ខំចាប់រំលោភសេពសន្ថវៈទាំងកំរោលខណៈពេលបុរសជាប្តីមិននៅផ្ទះ ។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១២យប់ថ្ងៃទី២៦ មេសា នៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ លោកវរសេនីយ៍ត្រី ស ឆុង អធិការនគរបាលស្រុកអូរជ្រៅបានឱ្យដឹងថា ស្ត្រីរងគ្រោះអាយុ៤១ឆ្នាំ មានកូនប្រុស-ស្រីចំនួន៩នាក់ ចំណែកជនល្មើសឈ្មោះផុញ អាយុ៣៨ឆ្នាំ។ ជនល្មើសរូបនោះបានមកសុំផ្ទះស្ត្រីរងគ្រោះស្នាក់នៅជាមួយរយៈពេលជាង១ឆ្នាំមកហើយ ។
លោកអធិការនគរបាលស្រុកបានបន្តដោយយោងតាមការសាកសួរ និងការបំភ្លឺពីស្ត្រីរងគ្រោះឱ្យដឹងថា មុនពេលកើតហេតុប្តីរបស់គាត់មិននៅផ្ទះទេ ដោយរវល់ទៅមើលឡដុតធ្យូងនៅខាងក្រោយផ្ទះចម្ងាយប្រហែល២០ម៉ែត្រ។ ពេលនោះឈ្មោះផុញ បានយកកាំបិតខ្វែវមកគំរាមរូបគាត់ និងកូនៗរបស់គាត់មិនឱ្យស្រែក ហើយក៏ចាប់រំលោភលើរូបរាងកាយគាត់។ ស្របពេលនោះប្តីរបស់គាត់ឡើងមកទាន់ក៏ត្រូវជនល្មើសទាញកាំបិតកាប់ត្រូវត្រង់កញ្ចឹង.កចំនួន២កន្លែងបណ្តាលឱ្យរងរបួសធ្ងន់ ឯរូបគាត់ក៏ត្រូវជនល្មើសកាប់ត្រូវខ្នងចំនួន២កន្លែងដែរ មុនពេលរូបគេរត់គេចខ្លួន។
លោកអធិការនគរបាលបានបន្តទៀតថា ក្រោយពេលកើតហេតុជនរងគ្រោះ២នាក់ប្តីប្រពន្ធត្រូវបានបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុននៅស្រុកមង្គលបុរី ។ រីឯជនល្មើសសមត្ថកិច្ចកំពុងតាមប្រមាញ់ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ៕
ចែករំលែកព័តមាននេះ