ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យន្ដហោះ​សៀម​ថត​ពីលើ​មេឃ អ្នក​នាំ​ពាក្យ​​ក្រសួង​ការពារជាតិ​​ប្រកាស​ថា​​ប្រាសាទ​​តា​មាន់​​ និង​​តា​ក្របី​​នៅ​​តែ​​គ្រប់គ្រង​​ដោយ​​កម្ពុជា

13 ឆ្នាំ មុន

ខេត្ត​ឧត្តរ​មាន​ជ័យ ៖ ទោះ​បី​កងទ័ព​​សៀម​មាន​មហិច្ឆ​តា​ឈ្លាន​​ពាន​ក្នុង​បំណង​ដណ្តើម​កាន់​កា.ប់​ប្រាសាទ​​តា​មាន់​ធំ​ក្តី ​ក៏​កង​ទ័ព​កម្ពុជា​នៅ​តែ​ស្វិត​ស្វាញ​​យ៉ាង​អង់​អាច​ក្លាហាន​ក្នុង​សិទ្ធិ​ស្វ័យ​ការ​ពារ​បូរណភាពទឹក​ដី​ និង​រក្សា​ទី​តាំង​ឈរ​ជើងរបស់ខ្លួន​បាន​​យ៉ាង​រឹង​មាំ​ ដែល​ក្នុង​រយៈ​ពេល​នៃ​ការ​ប៉ះ​ទង្គិច​ដោយ​អាវុធ​​យ៉ាង​ខ្លាំង​តាំងពី​ថ្ងៃ​ទី​២២ ​មេ​សា រហូត​​មក​

ខេត្ត​ឧត្តរ​មាន​ជ័យ ៖ ទោះ​បី​កងទ័ព​​សៀម​មាន​មហិច្ឆ​តា​ឈ្លាន​​ពាន​ក្នុង​បំណង​ដណ្តើម​កាន់​កាប់​ប្រាសាទ​​តា​មាន់​ធំ​ក្តី ​ក៏​កង​ទ័ព​កម្ពុជា​នៅ​តែ​ស្វិត​ស្វាញ​​យ៉ាង​អង់​អាច​ក្លាហាន​ក្នុង​សិទ្ធិ​ស្វ័យ​ការ​ពារ​បូរណភាពទឹក​ដី​ និង​រក្សា​ទី​តាំង​ឈរ​ជើងរបស់ខ្លួន​បាន​​យ៉ាង​រឹង​មាំ​ ដែល​ក្នុង​រយៈ​ពេល​នៃ​ការ​ប៉ះ​ទង្គិច​ដោយ​អាវុធ​​យ៉ាង​ខ្លាំង​តាំងពី​ថ្ងៃ​ទី​២២ ​មេ​សា រហូត​​មក​ដល់​ថ្ងៃ​នេះ​ តំបន់​ប្រាសាទ​តាមាន់​ធំ និង​ប្រាសាទ​តា​ក្របី​នៅតែ​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​​របស់​​កង​ទ័ព​កម្ពុជា​ដដែល ។ នេះជា​ការ​អះ​អាង​ដោយ​មោទន​ភាព​ជាតិ​របស់​​អ្នក​នាំ​ពាក្យ​​ក្រសួងការ​ពារ​ជាតិ​​ដែល​បាន​ប្រកាស​នៅ​វេលាម៉ោង​៧​និង​៣០​នាទី​​​ព្រឹក ថ្ងៃ​ទី​២៥ មេសា ។

​សេចក្តី​ប្រកាស​​ដដែល​បាន​ឱ្យ​ដឹងថា នៅ​ថ្ងៃ​ទី​២៤ មេសា កង​ទាហាន​​​ឈ្លាន​ពាន​​ថៃ​បាន​ធ្វើ​ការ​វាយ​លុក​ជា​ច្រើន​​លើក​ច្រើន​សា រួម​ជា​មួយ​នឹង​ការ​បាញ់​ផ្លោង​ជាង​១.០០​០​គ្រាប់​​មក​លើ​កង​យោធ​ពល​ខេមរ​​ភូមិន្ទ ដែល​ឈរ​ជើង​នៅ​តំបន់​ប្រាសាទ​​តាមាន់​ធំ និង​ប្រាសាទ​តាក្របី ក្នុង​ គោល​បំណង​ដណ្តើម​​កាន់​កាប់​ប្រាសាទ ។ ​ការ​វាយ​ប្រហារ​នេះ​បណ្តាល​ឱ្យ​ខូច​ខាត​ប្រាង្គ​ប្រាសាទ​ ក៏​ប៉ុន្តែ​ពុំ​មាន​ប៉ះ​ពាល់​​អាយុ​ជីវិត​​កង​យោធ​ពល​ខេមរ​ភូមិន្ទ​​ណា​ម្នាក់​នោះ​ឡើយ ។ ការ​ប៉ុន​ប៉ង​កាន់​កាប់​ប្រាសាទ​​របស់​ថៃ ត្រូវ​ទទួល​បរា​ជ័យ​​ដោយ​ការ​វាយ​រុញ​ច្រាន​​ចេញ​ពីតំបន់​ប្រាសាទ​ដោយ​វរ​កង​ទ័ព​កម្ពុជា ។ ​ទន្ទឹម​នឹង​ការ​វាយ​លុក​ដ៏​ព្រៃ​ផ្សៃ​ពី​កង​ទ័ព​​ឈ្លាន​ពាន​​ថៃ​មក​លើ​ទីតាំង​ខាង​លើ ពួក​ទាហាន​​ថៃ​ក៏​បាន​ធ្វើ​ការ​វាយ​ប្រហារ​ទៅ​លើ​ទីតាំង​ដទៃ​ទៀត ដូច​ជា តំបន់​ជប់​គគីរ និង​ថ្ម​ដូន ដែល​ស្ថិត​នៅតាម បណ្តោយ​ខ្សែ​ព្រំដែន​​អន្តរ​ជាតិ​កម្ពុជា​-ថៃ ។

ដោយ​ឡែក​យប់​ថ្ងៃ​ដដែល ​នៅតំបន់​​ប្រាសាទ​​តាមាន់ ​ទាហាន​ថៃ​នៅ​តែ​បន្ត​លប​ឆ្មក់​​បាញ់​ប្រហារ និង​បោក​គ្រប់​បែក​​មក​លើ​ទីតាំង​កង​​យោធ​​ពល​ខេម​រភូមិន្ទ ។ រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​២៥ មេសា ឆ្នាំ​២០១១ នេះ ស្ថាន​ការណ៍​សឹក​កំពុង​​បន្ត​ការ​តាម​ដាន ។

​តាម​ប្រភព​ព័ត៌​មាន​ពី​សមរ​ភូមិ​វិញ​​បាន​ឱ្យ​ដឹង​ថា នៅវេលា​ម៉ោង​២​រសៀល​ថ្ងៃទី២៥ មេសា យន្ត​ហោះ​ប្រតិ​កម្ម​​រប​ស់​សៀម​​បាន​បង្ក​​សំឡេង​ផ្ទុះ​​​ឡើង​​កក្រើក​លើ​តំបន់​ប្រាសាទ​​តាមាន់​ធំ​ ដែល​សំឡេង​​ផ្ទុះ​នេះ ត្រូវបាន​អ្នក​ជំនាញ​​កង​ទ័ព​អាកាស​និ​យាយថា ​ជា​ការ​​ថត​យក​ទីតាំង​យោធា​កម្ពុជា​ ពីសំណាក់​​​យន្តហោះ​​​​សៀម២គ្រឿង ។ ​គេ​បាន​ឮ សំឡេងផ្ទុះ​ផ្ទួនៗ​គ្នា​៦​ដង ហើយ​យន្ត​ហោះ​​ក៏​បាន​​បង្កើន​​ល្បឿន​ហោះ​តាម​បន្ទាត់​ព្រំដែន​​ទៅ​បាត់ ។ តាម​ប្រភព​ព័ត៌​មាន​​នេះ មាន​ការ​​សង្ស័យ​ថា ​ពួក​សៀម​​ប្រហែល​ជា​ព្យា​យាម​តាម​រក​ទីតាំង​យោធា​កម្ពុជា ដើម្បីធ្វើការ​វាយ​​ប្រហារ ឬ​​បាញ់​​​ផ្លោង​​ដាក់​ ទើប​មាន​ការ​ថត​ពី​លើ​អាកាស​បែប​នេះ។ ​ទោះបី​ជា​បែបណា​ ស្ថាន​ការណ៍​ទប់​ទល់​​រាល់​​ការ​​ឈ្លាន​ពាន​របស់​សៀម​នៅតែត្រូវ​បាន​ពង្រឹង​​​បន្ត ។

ក្រសួង​​ការ​បរទេស​នៃ​​ព្រះរាជា​ណាចក្រ​​ថៃ ​បាន​ចេញ​កំណត់​ទូត​លេខ​​០៨០៣/៣៥៧ ចុះ​ថ្ងៃ​ទី​២២ មេសា ឆ្នាំ​២០១១ និង​លេខ​០៨០៣/៣៦២ ចុះ​ថ្ងៃ​ទី​២៣ មេសា ឆ្នាំ​២០១១ ព្រម​ទាំង​សេច​ក្តី​​ថ្លែង​ការណ៍​ចុះ​ថ្ងៃ​ទី​២៣ មេសា ឆ្នាំ​២០១១ ដែល​អះ​​អាង​​ថា កម្ពុជា​ជា​អ្នក​ចាប់​ផ្តើម​​ការ​វាយ​ប្រហារ​​ដោយ​អាវុធ ​ដោយ​គ្មាន​ការ​ញុះ​ញង់​ប្រឆាំង​នឹង​ប្រទេស​ថៃ​នៅ​ថ្ងៃ​ទី​២២​​ និង​២៣ មេសា ឆ្នាំ​២០១១ ។

​ក្រសួង​ការ​បរទេស​ និង​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ បាន​ទាត់​​ចោល​យ៉ាង​ដាច់​អហង្ការ នូវ​ការ​ចោទ​ប្រកាន់​​​មួល​​បង្កាច់​ខុស​ពី​ការ​ពិត ដើម្បី​​បំភ័ន្ត​សាធារណ​មតិ​​នេះ។ ​ការ​ចោទ​ប្រកាន់​​​​ដូច​បាន​លើក​ឡើង​ក្នុង​ឯក​សារ​យោង​ខាង​លើ ធ្វើ​ឡើង​​ដើម្បី​គ្រាន់​សំដៅ​តែ បិ​ទ​បាំង​នូវ​អំពើ​​ឈ្លាន​ពាន​ដោយ​ចេត​នា​​មក​លើ​ប្រទេស​កម្ពុជា ដែល​ចាប់​បង្ក​ឡើង​នា​ពេល​ព្រលឹម​​ថ្ងៃទី​២២ ថ្ងៃទី ២៣ និង​ថ្ងៃ​ទី​២៤ មេសា ឆ្នាំ ២០១១ នេះ ។

​សូម្បី​តែ​នៅ​ថ្ងៃ​នេះ​តែ​ម្តង​​​ (២៥ មេសា) វេលា​ម៉ោង​៩​និង​៤០​នាទី កម្លាំង​ប្រដាប់​អាវុធ​​ថៃ​បាន​បើក​ការ​វាយ​​លុក​យា៉ង​ឃោរ​ឃៅ​មក​លើ​ដែន​ដី​កម្ពុជា នៅតំបន់​ថ្មដូន ដោយ​បាន​​បាញ់​កាំភ្លើង​គាំទ្រ​រាប់​ពាន់​គ្រាប់ ។ ក្នុង​ពេល​​ជា​មួយគ្នា​នេះ​ដែរ កម្លាំង​ប្រដាប់​អាវុធ​​ថៃ​បាន​បាញ់​​កាំភ្លើង​​ធំរាប់​រយ​គ្រាប់ ​មក​លើ​ភូមិ​គោក​មន ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧត្តរ​មាន​ជ័យ ​ដែល​មាន​ប្រជា​ជន​រស់​នៅ​ជា​ច្រើន​ ធ្វើ​ឱ្យ​ប្រជា​ជន​រាប់​ពាន់​នាក់​ត្រូវ​បង្ខំ​ចិត្ត​រត់​ចោល​ផ្ទះ​សម្បែង ។

​ប្រាំ​នាទី​ក្រោយ​មក​ទៀត​ នៅ​ម៉ោង​៩​និង​៤៥​នាទី កម្លាំង​ប្រដាប់​អាវុធ​ថៃ​បាន​បាញ់​កាំភ្លើង​​ធំ ជញ្ជ្រំ​មក​លើ​ប្រាសាទ​តាមាន់ ​ជា​ថ្មី​ទៀត មុន​នឹង​កម្លាំង​​ទ័ព​ថ្មើ​រ​ជើង​ថៃ​វាយ​សម្រុក​​ចូល​មក​ក្នុង​បំណង​ដណ្តើម​​កាន់​កាប់​ប្រាសាទ​តាមាន់ ​របស់​កម្ពុជា ។

​គួរ​កត់​សម្គាល់​ថា រហូតមក​​ទល់​នឹង​​ពេល​នេះ​ ប្រទេស​ថៃ​នៅតែ​មិន​ទាន់​ទទួល​យក​នូវ​សេច​ក្តី​ព្រាង​លក្ខ​ខណ្ឌ​ប្រតិ​បត្តិ​សម្រាប់​ការ​ដាក់​ពង្រាយ​​អ្នក​សង្កេត​ការណ៍​ឥណ្ឌូ​ណេ​សីុ ដែល​អាច​ជួយ​ទប់​ស្កាត់​ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​យោធា​ នៅព្រំ​ដែន​​​កម្ពុជា-ថៃ។ ចំពោះ​​ខាង​ប្រទេស​កម្ពុជា​វិញ ​បាន​ផ្តល់​ការ​​ឯក​ភាព​ទៅលើ​សេចក្តី​ព្រាង​លក្ខ​ខណ្ឌ​​ប្រតិ​បត្តិ​នេះ​ចំនួន​៤លើក​រួច​ហើយ ​ក្រោយ​ពី​មាន​ការ កែ​សម្រួល​ឱ្យ​ស្រប​ទៅ​តាម​ជំហរ​របស់​​ប្រទេស​ថៃ។

ប្រទេសសៀម​បានចាប់ផ្តើមបង្កើតការឈ្លាន​ពានជាថ្មីទៀតប្រឆាំងនឹងប្រទេសកម្ពុជា ចាប់​ពី​ថ្ងៃ​ទី២២ េមសា ដោយបានបើកការវាយ​ប្រហារ​ទ្រង់ទ្រាយធំមកលើតំបន់​ប្រាសាទ​តា​មាន់​ធំ ប្រាសាទតាក្របី និង​ជប់គគីរ ដែលស្ថិត​នៅ​ជ្រៅក្នុងទឹកដីកម្ពុជា។ កងទ័ព​សៀម​បាន​ប្រើ​ប្រាស់អាវុធធុនធ្ងន់ជាច្រើនប្រភេទ រួមមាន​ដេកា៧៥​មិលី្លម៉ែត្រ ដេកា​៨២​មិលី្លម៉ែត្រ ដេកា​១០៥​មិល្លីម៉ែត្រ ដេកា​១៥៥​មិល្លីម៉ែត្រ ដែល​មាន​ផ្ទុកទាំងឧស្ម័នពុលផង បាញ់ផ្លោងមក​លើ​ប្រាសាទ និងលំនៅដ្ឋានរបស់ប្រជាពល​រដ្ឋ​ស៊ីវិល បណ្តាលឲ្យកងទ័ព និងជនស៊ីវិលកម្ពុជា ស្លាប់ និងរងរបួសមួយចំនួន ហើយជនភៀស​សឹកខ្មែរជាច្រើនគ្រួសារបាននិងកំពុងជួបការ​លំបាក។ បើទោះណាជា​សៀម​បានឈ្លានពាន​យ៉ាង​​កំរោល​បែបនេះ​ទៅហើយក្តី ប៉ុន្តែ​ថ្នាក់​ដឹក​នាំ​រដ្ឋា​ភិបាល និងមន្ត្រីយោធាជាន់ខ្ពស់សៀម​ នៅ​​តែ​និយាយមួលបំភ្លៃការពិត ជុំវិញ​ស្ថាន​ការណ៍​​នោះ ដោយចោទប្រកាន់ថាទាហាន​កម្ពុជា ​ជា​​អ្នក​វាយប្រហារមកលើៃ​សៀម​មុនទៅ​វិញ។  

យោងតាមការចុះផ្សាយរបស់ Nation chan-nel ថ្ងៃទី​២២ មេសា ឆ្នាំ​២០១១ ថ្នាក់​ដឹក​នាំ ​​​និង ខាងមន្ត្រីយោធាសៀម​ចោទថា កម្ពុជា​បើក​ឆាក បាញ់មុន ហើយបាននិយាយថា ទាហាន​សៀម​មិន បានចល័តកម្លាំងមុន​​នោះ​ទេ» និង​បានបន្តការ អះអាងថា ហេតុការណ៍នេះកើត​ឡើង​ពីការដែល ទាហានកម្ពុជា បានឈ្លានពាន​ចូល​មកក្នុងទីកន្លែង ប្រាសាទតាមាន់ ប្រាសាទ​តាក្របី ហើយទាហាន សៀម​បានចូលមកហាម និង​សុំឲ្យចេញទៅវិញ ប៉ុន្តែ​កម្ពុជាបដិសេធ ហើយ​បាញ់មកលើភាគីសៀមមុន»។

ការអះអាងរបស់ភាគីសៀម​ទាំងនេះ គឺគ្រាន់​តែ​ជាការភូតកុហក​សាធារណ​មតិ​ជាតិ និង​អន្តរ​ជាតិ​ ឲ្យមានការភន្ត័ច្រឡំទៅនឹងសភាពការណ៍​ពិត ដើម្បីបិទបាំងអំពើ​ឈ្លានពានរបស់ខ្លួនមក​លើ​​កម្ពុជា​តែប៉ុណ្ណោះ ប៉ុន្តែ​អ្វីដែលជាការពិត​ជុំ​វិញ​ព្រឹត្តិការណ៍នោះ បើយោងតាមសេចក្តី​ប្រកាស​​ព័ត៌​មានរបស់អ្នកនាំពាក្យក្រសួងការពារ​ជាតិ​កម្ពុជា លោកឧត្តមសេនីយ៍ឯក ឈុំ សុជាតិ បាន​ឲ្យដឹងថា ទាហានសៀម​បានឆ្លងដែន​លប​លួច​​ចូល​នៅ​តំបន់ប្រាសាទតាក្របី និង​ធ្វើការ​ឆ្មក់​​វាយ​ប្រហារ​ពីក្រោយ​មកលើទីតាំង​កង​ទ័ព​កម្ពុជា នៅ​តាមបណ្តាយព្រំដែនកម្ពុជា-ថៃ​ ចាប់​ពី​តំបន់​ប្រាសាទ​តាក្របី រហូតដល់ជប់គគីរ និង​បន្ត​បន្ទាប់​មកទៀត ទាហាន​​សៀម​បាន​បាញ់​កាំភ្លើងដៃ និងបាញ់គ្រាប់​កាំភ្លើងធំធ្លាក់ចូល​ជ្រៅ​ដល់ទៅ​២១​គីឡូម៉ែត្រ មកក្នុងប្រទេសកម្ពុជា នៅ​​ភូមិ​គោកមន ខេត្តឧត្តរ​មានជ័យ និង​នៅ​ព្រឹក​ថ្ងៃទី​២៣ មេសា ឆ្នាំ​២០១១ ទាហាន​សៀម​នៅ​តែ​បន្ត​គំរាមកំហែង ឈ្លានពានមកលើអធិប​តេយ្យ​​កម្ពុជា ដោយបើកការវាយប្រហារជាថ្មី​ម្តង​ទៀត មកលើកងក​ម្លាំង កម្ពុជា ដែលកំពុង​ឈរ​ជើង​ការ​ពារទឹកដី៕