ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាលជាតិបិទទំព័រហ្វេសប៊ុកជនអនាមិកប្រើបច្ចេកវិទ្យា AI ក្លែងវីដេអូសម្ដេចបវ​រធិ​បតី

12 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ថ្មី​ៗ​នេះ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​សង្កេត​ឃើញ​ថា មាន​ជនអនាមិក​ប្រើប្រាស់​ទំព័រ​ហ្វេ​ស​ប៊ុ​កមួយ​បាន​បង្ហោះ​វី​ដេ​អូ​ក្លែងក្លាយ ដែល​បង្កើត​ដោយ​បច្ចេកវិទ្យា​បញ្ញា​សប្ប​និមិត្ត (AI) ដោយ​ក្លែងបន្លំ​ជាស​ម្ដេច​មហា​បវ​រធិ​បតី ហ៊ុន…

រាជធានី​ភ្នំពេញ ៖ ថ្មី​ៗ​នេះ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​សង្កេត​ឃើញ​ថា មាន​ជនអនាមិក​ប្រើប្រាស់​ទំព័រ​ហ្វេ​ស​ប៊ុ​កមួយ​បាន​បង្ហោះ​វី​ដេ​អូ​ក្លែងក្លាយ ដែល​បង្កើត​ដោយ​បច្ចេកវិទ្យា​បញ្ញា​សប្ប​និមិត្ត (AI) ដោយ​ក្លែងបន្លំ​ជាស​ម្ដេច​មហា​បវ​រធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ក្នុង​ខ្លឹមសារ​វី​ដេ​អូ​នោះ​និយាយ​អូស​ទាញ​អ្នក​ចូល​មើល
ឱ្យ​ចូលរួម​វិនិយោគ ទៅ​លើ​វេ​ប​សាយ ដែល​មាន​ភ្ជាប់​មក​ជាមួយ​វី​ដេ​អូ ។

យោង​តាម​បទបញ្ជា​របស់​ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ និង​តាម​ការ​ចង្អុល​ណែនាំ​ពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការ​រង​នគរបាល​ជាតិ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​ចាត់វិធានការ ដើម្បី​បិទ​ទំព័រ​ហ្វេ​ស​ប៊ុ​ក និង​គេហទំព័រ​ខាងលើ​នេះ​ហើយ ។ ជាមួយ​គ្នា​នេះ នាយកដ្ឋាន​បាន​សង្កេត​ឃើញ​ថា ជនអនាមិក​នៅ​បន្ត​យក​វី​ដេ​អូ​នេះ បង្ហោះ​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​បណ្តាញ​ទំនាក់ទំនង​សង្គម​ផ្សេង​ៗ នាយកដ្ឋាន ក៏​កំពុង​មាន​ចំណាត់ការ​ស្រាវជ្រាវ​ទៅ​លើ​ការ​បង្ហោះ​ផ្សព្វផ្សាយ​នេះ​ផង​ដែរ ។

នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា សូម​សារ​ធារ​ណ​ជន មេត្តា​ប្រុង​ប្រយ័ត្ន និង​ពិនិត្យ​បាន​ហ្មត់ចត់​មុន​នឹង​ចុច​តំណ​ភ្ជាប់​ណាមួយ ដែល​គ្មាន​ប្រភព​ច្បាស់លាស់ ចៀសវាង​ការ​ចាញ់បោក​គេ ដោយ​ប្រការ​ណាមួយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ