ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ទាក់​វាយ​ជន​រង​គ្រោះ​ប្ល​.​ន់​យក​ម៉ូតូ​ហើយ​ព្យា​យាម​ជិះ​គេចខ្លួន តែ​ត្រូវ​នគរបាល​ក្របួចជា​.​ប់

9 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​សាមគ្គី​មុនី​ជ័យ ធ្វើការ​ដេញ​ប្រផាប់​ចាប់​ប្រ​ផី​ង​បាន ខណៈ​ដែល​ធ្វើ​សកម្មភាព​ស្ទាក់​វាយ​ជន​រង​គ្រោះ​ប្លន់​យក​ម៉ូតូ​សង់​បាន​សម្រេច ហើយ​ព្យាយាម​ជិះ​គេចខ្លួន​ត្រូវ​កម្លាំង​នគរបាល​ក្របួច​ជាប់ ។ ការ​ឃាត់ខ្លួន​ជនសង្ស័យ កាលពី​វេលា​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​១១ ខែវិច្ឆិកា…

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​សាមគ្គី​មុនី​ជ័យ ធ្វើការ​ដេញ​ប្រផាប់​ចាប់​ប្រ​ផី​ង​បាន ខណៈ​ដែល​ធ្វើ​សកម្មភាព​ស្ទាក់​វាយ​ជន​រង​គ្រោះ​ប្លន់​យក​ម៉ូតូ​សង់​បាន​សម្រេច ហើយ​ព្យាយាម​ជិះ​គេចខ្លួន​ត្រូវ​កម្លាំង​នគរបាល​ក្របួច​ជាប់ ។ ការ​ឃាត់ខ្លួន​ជនសង្ស័យ កាលពី​វេលា​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២៥ ស្ថិត​នៅ​ចំណុច​ភូមិ​ត្រាច​កោង ឃុំ​យុទ្ធ​សាមគ្គី ស្រុក​សាមគ្គី​មុនី​ជ័យ ខេត្តកំពង់ស្ពឺ ។

នគរបាល​ស្រុក​សាមគ្គី​មុនី​ជ័យ​បាន​និយាយ​ថា ជនសង្ស័យ​ជា​ចោរប្លន់​ឈ្មោះ វឿ​ន វ័​ន្ត ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​គា​មុនី ឃុំ​រុងរឿង ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ។ ម៉ូតូ​ដែល​ជនសង្ស័យ​ធ្វើ​សកម្មភាព​ស្ទាក់​វាយ​ប្លន់​បាន​ម៉ាក​ហុងដា​សេ​១២៥ ស៊េរី​ឆ្នាំ​២០២១ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ កំពង់ស្ពឺ 1T-7189 របស់​ជន​រង​គ្រោះ ឈ្មោះ លឹ​ម ណា​រី​ម ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ក្នុងភូមិ​កោះ ឃុំ​ក្រាំងចេក ស្រុក​សាមគ្គី​មុនី​ជ័យ ។

នគរបាល​ស្រុក​សាមគ្គី​មុនី​ជ័យ​បាន​និយាយ​បន្ត​ថា នៅ​មុន​ពេល​ឃាត់ខ្លួន​ជនសង្ស័យ គឺ​កម្លាំង​នគរបាល​បាន​ធ្វើការ​ចេញ​ល្បាត​តាម​ភូមិសាស្ត្រ និង​តំបន់​ស្មុគស្មាញ ហើយ​ក៏​ទទួល​បានការ​រាយការណ៍​ថា មាន​ករណី​ស្ទាក់​វាយ​យក​ម៉ូតូ ដែល​កើតឡើង​នៅ​ចំណុច​ផ្លូវលំ​ស្ថិត​នៅ​ក្នុងភូមិ​កណ្តក់ ឃុំ​ព្រៃ​ក្រសាំង ស្រុក​សាមគ្គី​មុនី​ជ័យ ម៉ូតូ​ដែល​ជនសង្ស័យ ស្ទាក់​វាយ​ប្លន់​យក ម៉ាក​ហុងដា​C125 ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០២១​ពាក់​ស្លាក​លេខ​កំពង់ស្ពឺ 1T-7189 របស់​ជន​រង​គ្រោះ​ឈ្មោះ លឹ​ម ណា​រី​ម ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​កោះ ឃុំ​ក្រាំងចេក ស្រុក​សាមគ្គី​មុនី​ជ័យ ។

នគរបាល​ស្រុក​សាមគ្គី​មុនី​ជ័យ​បាន​បញ្ជាក់​ថា ក្រោយ​ទទួល​ព័ត៌មាន​ពី​ជន​រង​គ្រោះ កម្លាំង​បាន​ចេញ​អន្តរាគមន៍ និង​បាន​សហការ​ជាមួយ​កម្លាំង​តាម​បណ្ដា​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​នានា ធ្វើការ​ចេញ​ល្បាត​ប្រទាក់ក្រឡា​គ្នា ដើម្បី​តាម​ស្វែងរក​ម៉ូតូ​និង​ជនសង្ស័យ ហើយ​ឈាន​ទៅ​ឃាត់ខ្លួន​ជន​សង្ស័យ​បាន​នៅ​ចំណុច​ភូមិ​ត្រាច​កោង ឃុំ​យុទ្ធ​សាមគ្គី ស្រុក​សាមគ្គី​មុនី​ជ័យ នៅ​វេលា​ម៉ោង​០២​និង​៣០​នាទី​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២៥​។​ក្រោយ​ឃាត់ខ្លួន នគរបាល​ដកហូត​វត្ថុ​តាង​បាន​ម៉ូតូ​ជន​រង​គ្រោះ​។ សមត្ថកិច្ច​បានការ​អនុញ្ញាត​ប្រគល់​ម៉ូតូ​ជូន​ជន​រង​គ្រោះ​យក​ទៅ​ប្រើប្រាស់​វិញ​។

ចំពោះ​ជនសង្ស័យ​ខាងលើ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ផែនការ​ងារ​នគរ
បាល​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដកំពង់ស្ពឺ ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ