ថ្ងៃសៅរ៏ ទី៤ ខែកុម្ភៈ ឆ្នាំ២០១២

Fast Internet Connection in Cambodia

ពិធី​ចុះហត្ថលេខា​ទទួល​ជំនួយ​ឥត​សំណង​របស់​ជប៉ុន​ចាប់ផ្ដើម

  • Text Size

ដោយ ៖ អប្សរា

ថ្ងៃសុក្រ ទី១៩ ខែមិនា ឆ្នាំ២០១០ ម៉ោង ១៦:១០

រាជធានី​ភ្នំពេញ ៖ សម្ដេច​អគ្គ​មហា សេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី នា​រសៀល​ថ្ងៃ​ទី​១៨ មីនា បាន​អញ្ជើញ​ជាអធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ចុះហត្ថលេខា​ទទួល​ជំនួយ​ឥត​សំណង (​ODA​) របស់​ជប៉ុន នៅទីស្ដីការ​ក្រសួងការបរទេស និង​សហ​ប្រតិបត្ដិការ​អន្ដរជាតិ ដែល​មាន​ទឹកប្រាក់​សរុប​ទាំងអស់​២.៨៥៩.០០០.០០០​យ៉េន ប្រហាក់ប្រហែល​ស្មើនឹង​៣១.៨០០.០០០​ដុល្លារ​អា​មេ​រិ​ក ដើម្បី​អនុវត្ដ​នូវ​គំរោង​៤ ។ សារលិខិត​ប្ដូរជំនួយ​ឥត​សំណង​នេះ​ត្រូវ​បាន​ចុះហត្ថលេខាដោយ​លោក​ឧបនាយករដ្ឋមន្ដ្រី​ហោ ណាំ​ហុង រដ្ឋមន្ដ្រី​ក្រសួងការបរទេស និង​លោក​ម៉ាសា ហ្វ៊ូ​មី គូ​រ៉ូ​គី ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា  ដើម្បី​ជួយ​ដល់​ប្រទេសកម្ពុជា​នៅ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​កាត់​បន្ថយ​ភាព​ក្រីក្រ និង​អភិវឌ្ឍន៍​ជាតិលើ​គំរោង​៤គឺ ៖

  • ១-​ទឹកប្រាក់​២៣៩.០០០.០០០​យ៉េន សំរាប់​គំរោង​សាងសង់​ស្ពាន​អ្នក​លឿង (​ការ សិក្សា​លើ​ប្លង់​លំអិត​) ។
  • ២-៧២០.០០០.០០០​យ៉េន សំរាប់​គំរោង បញ្ចូល​ថាមពល​ស្អាត​ដោយ​ប្រព័ន្ធ​បង្កើត អគ្គិសនី​ប្រើ​ថាមពល​ពន្លឺព្រះអាទិត្យ ។
  • ៣-​ទឹកប្រាក់​៩០០.០០០.០០០​យ៉េន សំរាប់​កម្មវិធី ថែរក្សា​ព្រៃឈើ ។
  • ៤-​ទឹកប្រាក់​១.០០០.០០០.០០០​យ៉េន សំរាប់​កម្មវិធី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សមត្ថ ភាព​ដោះស្រាយ​គ្រោះ​មហន្ដរាយ​ធម្មជាតិ ប​ណា​លម​ក​ពី​ការ​ផ្លាស់​ប្ដូរ​អាកាសធាតុ ។

ព័ត៌មាន​លំអិត​នឹង​ផ្សាយ​ជូន​នៅ​ពេល​ក្រោយនិង​នៅ​លើ​ទំព័រ​កាសែត​កោះសន្ដិភាព .

 
Related Posts Plugin for WordPress, Blogger...
 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 03-02-2012 ម៉ោង 07:53 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0554,063
បាត ថៃឡង់ (1USD)30.9531.05
ដុង វៀតណាម (1USD)21,02021,100
យ៉េន ជប៉ុន (10.000JPY)130.5131.3
ដុល្លារ សិង្ហបូរី (100SGD)79.880.3
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)32.833.1
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)130.5131.2
ផោន អង់គ្លេស (100GBP)157.3158
ដុល្លារ អូស្ត្រាលី (100AUD)106.3107
ដុល្លារ កាណាដា (100CAD)99.399.8
ហ្វ្រង់ ស្វ៊ីស (100CHF)108.3109
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)2,1002,110
 

qbmore - Cambodia Advance Communication Ltd