រាជធានីភ្នំពេញ ៖ យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ (UNSCAP) ដែលផ្សព្វផ្សាយនៅក្នុងសន្និសីទ កាសែតកាលពីថ្ងៃទី១២ ឧសភា ឆ្នាំ២០១០ នៅស្នាក់ការនៃទីភ្នាក់ងារអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) រាជធានីភ្នំពេញ បានឱ្យដឹងថា យោងតាមការប្រមើលមើលសំរាប់ ឆ្នាំ២០១០ បរិយាកាសសេដ្ឋកិច្ចពិភពលោក ត្រូវបានកែលំអ ហើយកំណើនសេដ្ឋកិច្ច របស់ប្រទេសកម្ពុជាមានការកើនឡើង៤% ។
មន្ដ្រីកិច្ចការសេដ្ឋកិច្ចផ្នែកគោលនយោបាយ និងអភិវឌ្ឍន៍ម៉ាក្រូសេដ្ឋកិច្ចនៃគណៈ កម្មការសេដ្ឋកិច្ច និងសង្គម សំរាប់តំបន់អាស៊ីប៉ាស៊ីហ្វិកនៃ UNSCAP បាននិយាយថា ទោះបីយ៉ាងណាក៏ដោយ អតិផរណាបានងើប ឡើងវិញនៅពេលថ្មីៗនេះ ។ តួលេខអំពីអតិផរណាសំរាប់ខែមករា ឆ្នាំ២០១០ បានកើនដល់៦,៩% ដែលជាអត្រាខ្ពស់បំផុត គិតចាប់តាំងពីខែធ្នូ ឆ្នាំ២០០៨ ។ អតិផរណាសំរាប់ ឆ្នាំ២០១០ ត្រូវបានរំពឹងថាមាន៥%ដោយប្រសិនបើថ្លៃប្រេងមិនកើនខ្ពស់ខ្លាំង ។
យោងតាមរបាយការណ៍របស់ UNSCAP បានបន្ថែមថា ស្ថានភាពនៃកំណើនសេដ្ឋកិច្ចកម្ពុជាបានបញ្ជាក់ថា ដោយផលិតផលនាំចេញមានប្រមាណ៨០% នៅ ក្នុងឆ្នាំ២០០៨ ទៅសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដែលជាតំបន់រងវិបត្ដិធ្ងន់ធ្ងរជាងគេ នៅក្នុងពិភពលោកនោះ កម្ពុជាងាយទទួលរងការប៉ះទង្គិចពីភាពរង្គោះរង្គើផ្នែកពាណិជ្ជកម្មណាស់ ។ ភាពងាយរងគ្រោះនឹងការជះឥទ្ធិពលពីក្រៅនេះកាន់តែមានសភាពធ្ងន់ធ្ងរ ដោយសារការនាំចេញរបស់កម្ពុជាភាគច្រើនផ្អែកតែលើផលិតផលកាត់ដេរ ។ ព័ត៌មាន លំអិតនឹងផ្សាយជូននៅពេលក្រោយ និងនៅលើទំព័រកាសែតកោះសន្ដិភាព .
ចែករំលែកព័តមាននេះ