ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាហានអាមេរិក​2នាក់ស្លាប់​នៅអ៊ីរ៉ាក់​ក្រោយពី​ការបញ្ចប់​ប្រតិបត្តិ​ការ​ប្រយុទ្ធ

15 ឆ្នាំ មុន

ទាហានអាមេរិក​២នាក់​បានស្លាប់ និង​៩​នាក់​ទៀត​រង​របួស​នៅ​ក្នុង​ការ​វាយ​ប្រហារ​មួយ​នៅ​ភាគ​ខាងជើង​អ៊ីរ៉ាក់ ។ ទាក់ទិន​ទៅ​នឹង​ការ​ស្លាប់ ទាហាន​​អាមេរិនេះ យោធា​អាមេរិក​និយាយថា ទាហាន​ទាំង​នេះ​ត្រូវ​បាន​បាញ់​ប្រហារ​ដោយ​ខ្មាន់​កាំ​ភ្លើង​​ដែល​ស្លៀក​ពាក់​ឯកសណ្ឋាន​យោធា​អ៊ីរ៉ាក់ នៅ​ក្បែរ​តំបន់​ប្រជុំជន Tuzkhormato មាន​ចំងាយ​ប្រមាណ​២១០​គីឡូ​ម៉ែត្រ ភាគ​ខាងជើង​ក្រុង​បាដាដ ។
ការ​ស្លាប់ទាហាន​២​នាក់​នោះ​ជាការ​ស្លាប់​​ទាហាន​អាមេរិក​​​លើក​ដំបូង​ចាប់តាំង​​ពី​ប្រធានា​ធិបតី​ លោក​បារ៉ាក់​ អូបាម៉ា ប្រកាស​ពី​ការ​បញ្ចប់​​ជា​​ផ្លូវ​ការ​នូវ​ប្រតិបត្តិ​ការ​ប្រយុទ្ធរបស់​កង​ទ័ព​អាមេរិក នៅ​អ៊ីរ៉ាក់​កាលពី​ថ្ងៃទី​៣១ សីហា មក ។
យោធា​មួយ​រូប​និយាយថា ទាហានអាមេរិក​១១នាក់​ជាប់​ពាក់​ព័ន្ធ​ជាមួយ​នឹង​ការ​បាញ់​ត​គ្នាមួយ​បណ្តាល​​ឱ្យ​ស្លាប់​២​នាក់​ និង​៩​នាក់​ទៀត របួស ។
សហរដ្ឋ​អាមេរិក​​បាន​បញ្ចប់​ប្រតិបត្តិ​ការ​ប្រយុទ្ធ​របស់​កង​ទ័ព​​ខ្លួន​នៅអ៊ីរ៉ាក់​កាលពី​ថ្ងៃ​ទី​៣១ សីហា កន្លងមក ប៉ុន្តែ​បានបន្សល់​ទុក​ទ័ព​​មួយ​ចំនួន​ដើម្បី​ជួយ​ទ្រ​ទ្រង់​កង​ទ័ព​អ៊ីរ៉ាក់ ។​ ការ​វាយ​ប្រហារ​លើ​កង​ទ័ព​អាមេរិក​នៅអ៊ីរ៉ាក់​នេះ កើត​ឡើង​កាលពី​ល្ងាច​ថ្ងៃទី៧ ​កញ្ញា កន្លង​មក ៕