ទីក្រុងសេអ៊ូល,កំពូលកីឡាការិនីស្គីសំដែង របស់កូរ៉េខាងត្បូងគីម យូណា បានចែកផ្លូវគ្នាជា មួយគ្រូបង្វឹករបស់នាង លោកប្រាយអាន់អ័រ ស៊័រហើយ ។ ភ្នាក់ងារចាត់ចែងការងាររបស់ លោកអ័រស៊័រ «អាយអឹមជី» បាននិយាយនៅ ក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា ម្តាយរបស់នាង គីម យូណាអ្នកស្រី ប៉ាក មីហ៊ីបានផ្តល់ព័ត៌មាននេះទៅលោកអ័រស៊័រនៅថ្ងៃទី២ខែសីហាថា រូបគាត់ (អ័រស៊័រ) មិន មែនជាគ្រូ បង្វឹកកូនស្រីវ័យ១៩ឆ្នាំ នាង យូណា ទៀតទេ ។ អាយអឹមជីបាននិយាយទៀតថា «គ្មានមូល ហេតុណាមួយដែលត្រូវបានផ្តល់ឲ្យចំពោះការ សម្រេចចិត្តយ៉ាងទាន់ហន់និងឥតព្រៀងទុក នេះទេ»។
ចំណែក«អេធីស្ប៉ត»ដែលជាអ្នកចាត់ចែងការងាររបស់នាង យូណា ក្រោយមកក៏បាន ចេញសេចក្តីថ្លែងការណ៍មួយដោយបាននិយាយថា ទំនាក់ទំនងរវាងនាងយូណា និងគ្រូបង្វឹក លោកអ័រស៊័របានចាប់ផ្តើមមានភាពល្អក់កករ
ចាបតាំងពីខែឧសភាមកម្លេះ។ឯលោកអ័រស៊័រ គ្រូបង្វឹកសញ្ជាតិកាណាដា បានថ្លែងថា«ខ្ញុំមាន កិត្តិយសបំផុតដែលបានធ្វើការជាមួយមនុស្ស
ដែលមានទេពកោសល្យដូចជាគីម យូណា ។ ខ្ញុំ សូមជូនពរនាងឲ្យសមប្រកបនៅក្នុងអាជីពរបស់នាងទៅថ្ងៃខាងមុខ»។
គួរបញ្ជាក់ផងដែរថា កាលពីខែមុន គីម
យូណា បានប្រកាសថា នាងនឹងមិនចូលរួមការ ប្រកួតក្នុងកម្មវិធី Grand Prix Series ក្នុងរដូវ កាលនេះទេ ហើយជាជំនួសវិញគឺនាងនឹងចូល រួមការប្រកួតជើងឯកពិភពលោក ។ នាងនឹងបន្តហ្វឹកហាត់នៅក្លឹប Toronto Cricket ,Skating & Curling Club។
នាង គីម យូណាបានចាប់ផ្តើមហ្វឹកហាត់ជា មួយលោកអ័រស៊័រ នៅឆ្នាំ២០០៦ គឺនៅពេល ដែលនាងបានធ្វើដំណើរទៅកាន់ទីក្រុងតូរ៉ុនតូ
ដើម្បីធ្វើការជាមួយអ្នកនាដសាស្រ្តខាងរបាំ ដេវីដវីលសុន ។ លោកអ័រស៊័រ ដែលជាម្ចាស់ មេដាយប្រាក់អូឡាំពិក២ជំនាន់បានក្លាយជាគ្រូ
បង្វឹកនាងគីម យូណាពេញលេញនៅឆ្នាំ២០០៧ ហើយ នាងគីមយូណាក៏បានចំរើនលូតលាស់នៅ ក្រោមការហ្វឹកហាត់របស់លោក ។ នាងបាន យកឈ្នះការប្រកួតនៅទីក្រុងវែនខូវ័របង្កើតបានឯតទគ្គកម្មពិភពលោកថ្មីផ្ទាល់ខ្លួនដោយរកបាន១៨ពិន្ទុ ។ នោះគឺជាមេដាយមាសអូឡាំពិករដូវរងាលើកដំបូងដែលនាងដណ្តើមបានសម្រាប់
ប្រទេសបស់ខ្លួន ។ ក្រៅពីនេះនាងក៏បានឈ្នះ ការប្រកួតជើងឯកពិភពលោកឆ្នាំ២០០៩ និង ជើងឯកកម្មវិធី Grand Prix វគ្គផ្តាច់ព្រ័ត្រ ចំនួន៣លើក។ ជ័យជំនះរបស់នាងនៅលើទីលានសំដែងដែលក្រាលដោយទឹកកក បានធ្វើឲ្យនាងល្បី ឈ្មោះនិងមានប្រជាប្រិយបំផុតនៅកូរ៉េខាងត្បូងដែលនៅទីនោះនាងត្រូវបានគេប្រសិទ្ធនាមថា «ម្ចាស់ ក្សត្រីយូណា»។ លើសពីនេះ នាងក៏បាន ដើរតួនាទីយ៉ាងសំខាន់ចូលរួមនៅក្នុងការដេញថ្លៃធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាអូឡាំពិករដូវរងឆ្នាំ
២០១៨ ៕



ចែករំលែកព័តមាននេះ