ថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០១២

Fast Internet Connection in Cambodia

ចូល​លួច​គាស់​ទូក្នុង​ផ្ទះមិន​បាន​សំរេច ​ប៉ូលិស​ចាប់​វាយ​ខ្នោះ

  • Text Size

ដោយ ៖ អប្សរា

ថ្ងៃព្រហស្បត្ត៏ ទី៩ ខែកញ្ញា ឆ្នាំ២០១០ ម៉ោង ១៥:៣៦

កំលាំង​ប៉ូលិស​​ស្រុកសំបូរ​បាន​ឃាត់ខ្លួន​ជន​សង្ស័យ​ម្នាក់

កាំពី

កំលាំង​ប៉ូលិស​​ស្រុកសំបូរ​បាន​ឃាត់ខ្លួន​ជន​សង្ស័យ​ម្នាក់

សន្ដិសុខ​សង្គម ជា​ច្រើន​ទៀត

ខេត្ត​ក្រចេះ ៖ កំលាំង​ប៉ូលិស​​ស្រុកសំបូរ​បាន​ឃាត់ខ្លួន​ជន​សង្ស័យ​ម្នាក់ ខណៈ​ពេល​ជន​រូប​នេះ កំពុង​ធ្វើ​សកម្ម​ភាព​លួច​គាស់​កូន​ទូ​ក្នុង​ផ្ទះ​អ្នក​ស្រុក​ដើម្បី​លួច​លុយ​កាក់ និង​របស់​របរ ប៉ុន្តែ​មិន​បានសំរេច​ត្រូវ​ម្ចាស់​ផ្ទះ​ទាន់ ។ ជនត្រូវ​ចោទក្នុង​ករណី​ចោរ​កម្ម​ខាងលើ​នេះ​ឈ្មោះ​ជា ព្រហស្បតិ៍ អាយុ​២៩ឆ្នាំ មុខរបរ​​មិន​ពិត​ប្រាកដ​​ មាន​ទីលំនៅ​ភូមិសំបូរ ឃុំសំបូរ ។ កាល​ពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃទី៧ កញ្ញា ជន​សង្ស័យ​រូប​នេះបាន​លួច​ចូល​ធ្វើ​សកម្ម​ភាព​គាស់ទូ​ក្នុងផ្ទះ​របស់ស្ត្រី​ឈ្មោះ​លី ផារ៉េត អាយុ​៣០ឆ្នាំ មាន​ទីលំ​នៅ​ភូមិ​កែង​ប្រាសាទ​ ឃុំសំបូរ​ ស្រុក​សំបូរ ។

លោក​ប៊ុន ឈឿន អធិ​ការប៉ូលិសស្រុក​សំបូរបានឱ្យ​ដឹង​ថា កាល​ពីរសៀលថ្ងៃ​កើត​ហេតុ​ ខណៈ​ពេល​ដែល​ម្ចាស់​ផ្ទះ​​មិន​នៅ​ ជនសង្ស័យ​រូប​នេះប្រដាប់​ដោយ​ទួរ​ណឺវីស​ កាំ​បិតប៉័ងតោ និង អង្រែ បានលួច​ចូល​ទៅ​សំងំ​ក្នុង​ផ្ទះ​របស់ស្ត្រី​ខាង​លើ ហើយ​ធ្វើ​សកម្ម​ភាព​គាស់​កូន​ទូដែល​មាន​ដាក់​របស់​របរ​​​មាន​តំលៃដូច​ជា​គ្រឿង​អលង្ការ និងលុយ​កាក់​មួយ​ចំនួន​នៅ​ក្បែរ​គ្រែ​​ដេក​ក្នុង​បន្ទប់​ ។ ទោះ​បី​ជា​យ៉ាងណា ​ជន​សង្សយ័​រូបនេះ ធ្វើ​សកម្ម​​ភាព​មិន​បាន​សំរេចទេ​ដោយ​គាស់​កូនទូនេះ​មិន​របើក ហើយ​ពេល​ចេញ​មក​​ក្រៅ​បន្ទប់​វិញ​ត្រូវ​​ប្អូន​ស្រី​ម្ចាស់​ផ្ទះ​ឃើញ ក៏​ប្រាប់​ទៅ​បងស្រី​ជា​ម្ចាស់​ផ្ទះ ។ ចំណែក​សមត្ថកិច្ចប៉ូលិស​ក្រោយពី​បានទទួល​ពាក្យ​បណ្តឹង​ភ្លាម ក៏​​ទៅ​ដល់​កន្លែង​កើតហតុ​ធ្វើ​ការ​ឃាត់​ខ្លួនជន​សង្ស័យ​រូប​នេះ​នាំ មក​កាន់​អធិ​ការដ្ឋាន​ស្រុក ដើម្បី​សួរ​នាំ ។

លោក​អធិ​ការ​បាន​ឱ្យ​ដឹង​ទៀត​ថា នៅ​ពេល​សមត្ថ​កិច្ច​ឃាត់​ខ្លួនជន​សង្ស័យ​រូប​នេះ ក៏បាន​​ដកហូត​នូវ​វត្ថុ​តាង​មួយចំនួនដែល​ជា​ឧប​ករណ៍​សំរាប់​​ធ្វើ​សកម្ម​ភាព​ល្មើស ។ នៅ​ចំពោះមុខ​សមត្ថ​កិច្ច​​ ជនត្រូវ​ចោទ​រូប​នេះ​បាន​ឆ្លើយ​ថា រូប គេ​ពិត​ជា​បានលួច​ចូលទៅ​ក្នុង​ផ្ទះ​របស់​ស្ត្រី​ខាង​លើ ធ្វើ​សកម្ម​ភាព​គាស់​កូនទូ​នេះ​ប្រា​កដ​មែន ប៉ុន្តែពេលនោះ​រូប​គេស្ថិត​ក្នុង​ភាពស្រវឹង​មិន​ដឹង​ខ្លួន ។ នៅល្ងាច​ថ្ងៃ​ទី៨ កញ្ញា ជន​សង្ស័យ​រូប​នេះ ត្រូវបាន​ប៉ូលិស​អធិ​ការ​ដ្ឋានស្រុក​សំបូរ​​បញ្ជូន​ខ្លួន​មក​កាន់​ស្នង​ការ​ដ្ឋាន​ខេត្ត​ ដើម្បី​ចាត់​វិធាន​ការ​បន្តទៅ​តាម​ផ្លូវ​ច្បាប់ ​៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 08-02-2012 ម៉ោង 07:47 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0424,050
បាត ថៃឡង់ (1USD)30.931
ដុង វៀតណាម (1USD)20,97021,050
យ៉េន ជប៉ុន (10.000JPY)129.5130.7
ដុល្លារ សិង្ហបូរី (100SGD)80.280.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)32.933.1
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)131.7132.2
ផោន អង់គ្លេស (100GBP)158.2158.8
ដុល្លារ អូស្ត្រាលី (100AUD)107.2107.8
ដុល្លារ កាណាដា (100CAD)99.7100.3
ហ្វ្រង់ ស្វ៊ីស (100CHF)108.8109.3
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)2,0902,100
 

qbmore - Cambodia Advance Communication Ltd