ព្យុះទី10ប្រចាំឆ្នាំកំពុងបោកបក់សំដៅភាគខាងត្បូងចិន
ដោយ ៖ ប្រុសកោះ
ថ្ងៃព្រហស្បត្ត៏ ទី៩ ខែកញ្ញា ឆ្នាំ២០១០ ម៉ោង ១០:០០
យោងតាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួថា អាជ្ញាធរឧតុនិយមព្យាករណ៍ថា ព្យុះត្រូពីកាល់ទី១០ វាយប្រហារលើប្រទេសចិននាឆ្នាំ នេះ នឹងបោកបក់មកដល់តំបន់ឆ្នេរសមុទ្រភាគខាងត្បូងចិន រវាងយប់ថ្ងៃទី៩ កញ្ញា ទៅថ្ងៃទី១០ កញ្ញា ។
មជ្ឈមណ្ឌលជាតិឧតុនិយមនៃការិយាល័យឧតុនិយមចិនឱ្យដឹងថា ព្យុះនេះដែលកកើតកាលពីថ្ងៃទី៨ កញ្ញា នៅសមុទ្រចិនខាងត្បូងកំពុងបោកបក់ឆ្ពោះទៅទិសខាងលិច ។ ព្យុះនេះនឹងពង្រឹងកំលាំងក្លាយជាព្យុះខ្លាំងមួយមុនពេលបោកបក់មកលើភាគខាងកើតខេត្តហ្គង់ដុង និងភាគខាងត្បូងខេត្តហ្វូជាន ។
ការិយាល័យឧតុនិយមចិនក៏គ្រោងផងដែរ នូវផែនការប្រកាសអាសន្នកំរិតទី៤ ។ ការិយាល័យនេះបានស្នើដល់បណ្តានាវាឱ្យវិលមកកាន់កំពង់ផែវិញ ហើយណែនាំដល់ប្រជាជនឱ្យស្ថិតនៅក្នុងផ្ទះ ហើយចៀសវាងការប្រមូលផ្តុំមនុស្សធំៗ ៕