មួយថ្ងៃៗភ្លូកទឹកភ្លូកដី នាំគ្នាទៅសុំទឹកមន្តពីដើមចេក
ខេត្តកំពង់ធំ ៖ បច្ចុប្បន្ននេះបើទោះបីជាវិទ្យាសាស្ត្រមានការជឿនលឿនយ៉ាងណាក្តី ក៏បងប្អូនប្រជាពលរដ្ឋដែលរស់នៅចុងកាត់មាត់ញក នៅតែមានអបិយជំនឿយ៉ាងងប់ងល់
ខេត្តកំពង់ធំ ៖ បច្ចុប្បន្ននេះបើទោះបីជាវិទ្យាសាស្ត្រមានការជឿនលឿនយ៉ាងណាក្តី ក៏បងប្អូនប្រជាពលរដ្ឋដែលរស់នៅចុងកាត់មាត់ញក នៅតែមានអបិយជំនឿយ៉ាងងប់ងល់
ខេត្តកំពង់ធំ ៖ បច្ចុប្បន្ននេះបើទោះបីជាវិទ្យាសាស្ត្រមានការជឿនលឿនយ៉ាងណាក្តី ក៏បងប្អូនប្រជាពលរដ្ឋដែលរស់នៅចុងកាត់មាត់ញក នៅតែមានអបិយជំនឿយ៉ាងងប់ងល់ទៅលើអម្ពូតហេតុផ្សេងៗនៅឡើយ។ ជាក់ស្តែងដូចជាករណីមួយនេះ មានប្រជាពលរដ្ឋរាប់រយនាក់ក្នុង១ថ្ងៃៗ បាននាំគ្នាទៅអុជធូបសំពះបួងសួងសុំសេចក្តីសុខ និងសុំទឹកមន្តពីដើមចេកជ្វាមួយដើមនៅក្នុងដីភូមិមួយកន្លែងដែលត្រូវបានម្ចាស់កាប់ដុតចោលហើយចេញត្រយូងម្តង២ៗ រហូតចំនួន៨ហើយគេជឿថាមានបារមី។
ពាក់ព័ន្ធរឿងហេតុខាងលើនេះអ្នកមីងឈ្មោះ ចាប ឡាំ មកពីភូមិទឹកម្លាង ឃុំសណ្តាន់ ស្រុកសណ្តាន់ ប្រាប់ថាដោយល្បី និងមានជំនឿថាចេកជ្វានេះមានបារមីពូកែសក្តិសិទ្ធ បានជាអ្នកមីងមកសុំទឹកមន្តយកមកព្យាបាលជំងឺផ្សេងៗដូចជាឈឺក្បាលវិលមុខ ឈឺឆ្អឹងឆ្អែង និងឈឺសន្លាក់ដៃជើង ហើយអ្នកមីងទើបតែមកជាលើកទី១ នៅមិនទាន់ដឹងលទ្ធផលទេ។
អ្នកមីងឈ្មោះ ហុង លី អញ្ជើញមកពីឃុំសណ្តាន់ប្រាប់ថា ដោយមានជំនឿលើព្រះអង្គរបារមី៨ទិស ចេកជ្វានេះ មានបារមីពូកែជួយព្យាបាលជំងឺបានជានាំគ្នាមកសុំទឹកមន្តដើម្បីយមមកព្យាបាលជំងឺផ្សេងៗរបស់អ្នកមីងដូចជាឈឺចង្កេះ ឈឺខ្នង ហើយជំងឺហើមដៃរបស់អ្នកមីង អ្នកមីងក៏ទើបតែមកជាលើកទី១ដែរទេ។ ចំណែកស្ត្រីម្នាក់ទៀតឈ្មោះ ចាន់ សាវេត នៅភូមិសណ្តាន់ ឃុំសណ្តាន់ ស្រុកសណ្តាន់ ប្រាប់ថា នាងមករកទឹកមន្តចេកជ្វានេះជាលើកទី៣ហើយ ដោយសារនាងមានជំងឺឈឺដៃឈឺជើង បន្ទាប់ពីបានមកសុំទឹកមន្តនេះទៅផឹកទៅឃើញថាបានធូរស្បើយច្រើនបានជាមកទៀតនេះ។
លោកពូដែលជាម្ចាស់ដីឈ្មោះ រស់ ហាន អាយុ៧០ មានប្រពន្ធឈ្មោះ កែ គុំ រស់នៅភូមិរំពុះ ឃុំមានជ័យ ស្រុកសណ្តាន់ ខេត្តកំពង់ធំ មានប្រសាសន៍ប្រាប់ឲ្យដឹងនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦នេះថា ពីដំបូងឡើយលោកពូមានដីភូមិ១កន្លែងដែលបានដាំដំណាំផ្សេងៗជាច្រើនមុខ ក្នុងនោះមានដើមចេកជ្វា១គុម្ព លោកពូក៏បានកាប់ចោលនៅសល់តែគល់ពេលដែលស្លឹករបស់វាក្រៀមបន្តិចរូបគាត់ក៏ដុតចោលធ្វើឲ្យដើមចេកជ្វានោះត្រូវភ្លើងឆេះរោលខ្មៅៗ លុះថ្ងៃក្រោយមកចេកនោះក៏ដុះចេញជាត្រយូង។ មុនដំបូងចេញត្រយោង២ ហើយក៏ចេញបន្តទៀតម្តង២ៗរហូតដល់ចំនួន៨ត្រយូងក៏ឈប់ចេញទៅ។
ហើយក៏មានបារមី៨ទិសគេមកពន្យល់ប្រាប់ថាគេមកជួយសង្គ្រោះប្រជាពលរដ្ឋនៅទីនេះ ចាប់តាំងពីថ្ងៃនោះមកក៏លេចឮពីមាត់មួយទៅមាត់មួយ ហើយក៏មានបងប្អូនប្រជាពលរដ្ឋយើងមកពីទីជិតទីឆ្ងាយមកសុំទឹកមន្តយកទៅព្យាបាលជំងឺរបស់ខ្លួនក្នុង១ថ្ងៃៗចាប់ពីជាង២០០នាក់ទៅ៣០០នាក់ ដោយឃើញថាសក្ដិសិទ្ធបានជាពួកគាត់នាំគ្នាមកទៀតនោះ បើមិនសក្ដិសិទ្ធទេគឺគេមិនមកទេ។
ចាប់តាំងពីចេកនេះចេញត្រយូង៨មក រហូតមកដល់ថ្ងៃនេះគឺមានរយៈពេល១ខែ១០ថ្ងៃហើយ ដែលជាហេតុធ្វើឲ្យត្រយូងចេករុះរោយជាបណ្តើរៗបន្តិចម្តងៗ និងចេញផ្លែតូចៗនេះឡើង លោកពូបញ្ជាក់ថាចំពោះប្រជាពលរដ្ឋដែលមកសុំទឹកមន្តគឺបានបូជាបច្ច័យតាមសទ្ធាជ្រះថ្លា ៥០០ឬក៏១០០០៛ មិនកំណត់ទេដាក់ក៏បានមិនដាក់ក៏បានដែរ។ ដែលជាហេតុធ្វើឲ្យ លោកពូរកប្រាក់ចំណូលក្នុង១ថ្ងៃៗសើមមាត់សើមកតែម្តង ត្រង់សួរថារកបានប៉ុន្មានក្នុង១ថ្ងៃៗលោកសូមលាក់ការដោយមិនបង្ហើបប្រាប់នោះទេ៕
ចែករំលែកព័តមាននេះ