ថ្ងៃសៅរ៏ ទី៤ ខែកុម្ភៈ ឆ្នាំ២០១២

Fast Internet Connection in Cambodia

ក្មេង​ស្រីម្នាក់​ចេញពី​ពិធីខួបកំណើត​ត្រូវ​គេ​ចាប់រំលោភ

  • Text Size

ដោយ ៖ អប្សរា

ថ្ងៃព្រហស្បត្ត៏ ទី១១ ខែមិនា ឆ្នាំ២០១០ ម៉ោង ២១:២២

ក្មេង​ស្រី​រង​គ្រោះ​

កាំពី

ក្មេង​ស្រី​រង​គ្រោះ​

សន្ដិសុខ​សង្គម ជា​ច្រើន​ទៀត

ខេត្ដក្រចេះ ៖ ក្មេង​ស្រី​វ័យ​១៥​ឆ្នាំ​ម្នាក់ ត្រូវ​បុរស​ម្នាក់​ចាប់រំលោភ​សេពសន្ថវៈ ហើយរត់គេច​ខ្លួន​បាត់ ខណៈ​ពេល​នាង​ចេញពី​ពិធីខួបកំណើត​ដើរទៅ​ដេក​នៅផ្ទះ​បងស្រី​វិញទាំង​យប់​ស្ងាត់​តែ​ម្នាក់ឯង ។ មន្ដ្រី​ប៉ូលិស​បានឱ្យ​ដឹង​ថា ហេតុការណ៍​នេះ​កើតឡើង​កាលពី វេលា​ម៉ោង​១១ និង​១៥​នាទី​យប់ ថ្ងៃ​ទី​១០ មីនា នៅ​ឃុំ​សោ​បស្រុក​ព្រែក​ប្រសព្វ ។យប់នោះ​ក្មេង​ស្រី​រង​គ្រោះ​បាន​ទៅ​ចូលរួម​ពិធីខួបកំណើត​របស់​បងប្អូន ហើយ​បាន​ដើរ​តែម្នាក់ឯង​ត្រឡប់​ទៅ​ផ្ទះ​របស់​បងស្រី​វិញ​ដែល​មាន​ចំងាយ​ជាង​៧០​ម៉ែត្រ​ពី​ផ្ទះ​រៀប​ពិធី ទើបជនល្មើស​មានឱកាស​ចាប់រំលោភ ខណៈ​គេពួនស្ទាក់​នៅ​ពាក់កណ្ដាល​ផ្លូវ ។

ក្មេង​ស្រី​រង​គ្រោះ​រៀបរាប់​ប្រាប់​ប៉ូលិស​ថា ដោយសារ​ផ្ទះ​បងស្រី​របស់​នាង​នៅ​ជិត​ផ្ទះប្រារឰ​ពិធីហើយ​មាន​មនុស្ស​ដើរទៅ​មកច្រើន​ផង​ទើប​នាង​ហ៊ាន​ធ្វើ​ដំណើរ​តែ​ម្នាក់ឯងតែ​ពេល​នាង​ដើរ​ដល់​ពាក់កណ្ដាល​ផ្លូវ​ជាកន្លែង​ស្ងាត់និង​មាន​ដើម​ចេក​ច្រើន​ស្រាប់ តែ​ត្រូវ​ជនល្មើស​ស្ទុះ​ចេញពី​ព្រៃ​ចេក​នោះ ចាប់​នាង​ខ្ទប់មាត់ និង​បី​ដើរ​សំដៅ​ទៅ​ព្រៃក្បែរ​មាត់ទន្លេ​តែ​ម្ដង ។ ជនល្មើស​បាន​គំរាមមិន​ឱ្យ​នាង​ស្រែក ដោយ​បំភ័យ​ថា បើ​មិនដូច្នោះ​ទេ​គេ​នឹង​ចាប់​បោះ​នាង​ពីលើ​ច្រាំងទន្លេ​ឱ្យ​ស្លាប់​មិន​ខាន ។

បន្ទាប់​ពី​ចាប់​នាងរំលោភ​បាន​សំរេច​ហើយ​នោះ​គេ​រត់គេច​ខ្លួនបាត់ ។លោក​អនុសេនីយ៍ទោ ចាន់ សុខ​កល នាយ​ប៉ុស្ដិ៍​រដ្ឋបាល​ឱ្យ​ដឹង​ថា បន្ទាប់​ពី​ប៉ូលិសទៅ​ពិនិត្យ​កន្លែង​កើតហេតុនិង​ប្រមូល​ព័​ត៌មាន​ពី​ក្មេង​ស្រី​រង​គ្រោះ​រួច​មក​អាច​កំណត់បាន​មុខសញ្ញា​ជនល្មើស គឺ​ឈ្មោះ​គង់ សុ​ភ័ក្ដ្រ អាយុ​២៧​ឆ្នាំជា​កម្មករមាន​ប្រពន្ធ និង​កូនមួយមាន​ទីលំនៅ​ក្នុង​ឃុំ​សោ​ប ស្រុក​ព្រែកប្រសព្វ​។ ពេល​នេះ​ប៉ូលិស​កំពុង​ស្រាវជ្រាវចាប់ខ្លួន​គេ​យក​ទៅ​ផ្ដន្ទាទោស​តាម​ច្បាប់ដោយ​គ្រាន់តែ​យូរឬ​ឆាប់​ប៉ុណ្ណោះ​។

 
Related Posts Plugin for WordPress, Blogger...
 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 03-02-2012 ម៉ោង 07:53 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0554,063
បាត ថៃឡង់ (1USD)30.9531.05
ដុង វៀតណាម (1USD)21,02021,100
យ៉េន ជប៉ុន (10.000JPY)130.5131.3
ដុល្លារ សិង្ហបូរី (100SGD)79.880.3
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)32.833.1
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)130.5131.2
ផោន អង់គ្លេស (100GBP)157.3158
ដុល្លារ អូស្ត្រាលី (100AUD)106.3107
ដុល្លារ កាណាដា (100CAD)99.399.8
ហ្វ្រង់ ស្វ៊ីស (100CHF)108.3109
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)2,1002,110
 

qbmore - Cambodia Advance Communication Ltd