ថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០១២

Fast Internet Connection in Cambodia

សមា​គម​នារីកម្ពុជា​ដើម្បី​សន្តិ​ភាពនិងអភិវឌ្ឍន៍ខណ្ឌទួលគោក​ឧបត្ថម្ភ​ស្ត្រី​ឆ្លងទន្លេ

  • Text Size

ដោយ ៖ អប្សរា

ថ្ងៃពុធ ទី៨ ខែកញ្ញា ឆ្នាំ២០១០ ម៉ោង ១៤:២៧

អំណោយ​ដែលនាំ​យក​ទៅ​ជួយឧបត្ថម្ភពីលោក​ស្រី​នួន មុនី​រតនា

ជលធា

អំណោយ​ដែលនាំ​យក​ទៅ​ជួយឧបត្ថម្ភពីលោក​ស្រី​នួន មុនី​រតនា

សប្បុរសធម៌ ជា​ច្រើន​ទៀត

រាជធានីភ្នំពេញ ៖ សមា​គម​នារីកម្ពុជា​ដើម្បី​សន្តិ​ភាព​ និង​អភិវឌ្ឍន៍​ខណ្ឌ​ទួលគោក​កាល​ពីព្រឹក​ថ្ងៃ​ទី៧ កញ្ញា បាន​ចុះ​ទៅសួរ​សុខទុក្ខ​​ និង​នាំ​អំណោយ​ទៅ​ជួយ​ឧបត្ថម្ភដល់ស្ត្រី​ជាភរិយា​ប្រធាន​ភូមិសង្កាត់​ទឹក​ល្អក់​ទី២ ដែល​បាន​ឆ្លង​
ទន្លេ​ធ្វើ​ការ​វះ​កាត់​​ ហើយកំពុង​សំរាក​ព្យា​បាល​នៅ​មជ្ឈ​មណ្ឌល​គាំ​ពា​រមាតា និង​ទារកនៅ (មន្ទីរ​ពេទ្យ​ជប៉ុន) ។  ការ​នាំ​អំណោយ​ និង​ចុះ​សាក​សួរ​សុខ​ទុក្ខ​នេះ ដោយ​មាន​ការ​ដឹកនាំ​​ដោយលោក​ស្រី​នួន មុនី​រតនា ជា​ប្រធាន​សមា​គម​នារី​កម្ពុជា ដើម្បី​សន្តិ​ភាព និង​អភិវឌ្ឍន៍​ខណ្ឌទួល​គោក ។

អំណោយ​ដែលនាំ​យក​ទៅ​ជួយឧបត្ថម្ភ​នៅ​ពេល​នោះ​រួម​មាន​ទឹក​ដោះ​គោក២​ឡូត៍ក្រូច​ពោធិ៍សាត់​៣​ឡូត៍​ សារុងចំនួន២ថវិកា​ចំនួន ៦០ម៉ឺន​ និង​១០​ដុល្លារ ។ ទាំង​នេះជាអំណោយ​រួម​គ្នា​រវាង​ថ្នាក់​ដឹកនាំ​សមា​គម​នារី​កម្ពុជា​ ដើម្បី​សន្តិ​ភាព​ និង​ការ​អភិវឌ្ឍន៍​ខណ្ឌទួល​គោក និង​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ខណ្ឌ​ទួល​គោក ។ ​ស្រ្តីឈ្មោះ​ទឹម ភួង អាយុ​៤១​ឆ្នាំ មាន​​លំនៅ​ផ្ទះ​លេខ​១៨៨ ផ្លូវ​លេខ​១៦៥Z ​សង្កាត់​ទឹក​​ល្អក់ទី២ ​ដែល​ទើប​ឆ្លង​ទន្លេ​បាន​ឱ្យដឹង​ថា ​ដោយ​សារ​តែ​គាត់​មាន​ផ្ទៃ​ពោះកូន​លើស​គីឡូ​ពិបាក​ សំរាល​ គ្រូពេទ្យ​បាន​ធ្វើ​ការ​វះកាត់​កាលពី​វេលា​ម៉ោង​៤ និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃទី​៣ កញ្ញា បាន​កូន​ប្រុស​ម្នាក់​ទំងន់​៤,៦​គីឡូ​ក្រាម ។

គាត់​បាន​បន្ត​ទៀតថា នេះជា​កូន​ទី៩ ដែល​កូន​ពៅ​ទី៨ អាយុ​១៤ឆ្នាំទៅហើយ ​។ លោក​ស្រី​នួន មុនីរតនា ក៏​បាន​ធ្វើ​ការ​ណែ​នាំ​ដល់​ស្ត្រី​ដែល​ទើប​តែ​ឆ្លង​ទន្លេ​ឱ្យ​ធ្វើ​ការ​ពន្យា​រកំណើត ដើម្បី​ឱ្យ​ម្តាយ​មាន​សុខ​ភាព​ល្អ ។ លោក​ស្រី​នួន មុនី​រតនា បាន​បន្ត​ថា ដោយ​សារ​តែ​មាន​ការ​គិត​គូរ​ពី​សមាជិក​ ឬ​សកម្ម​ជន គណ​បក្ស​ប្រជាជន​កម្ពុជាខណ្ឌ​ទួលគោកក៏​ដូច​សមា​គម​នារីកម្ពុជា ដើម្បី​សន្តិ​ភាព និង​អភិ​វឌ្ឍន៍​ខណ្ឌ​ទួល​គោកតែង​តែ​ចុះទៅ​សាក​សួរ​សុខ​ទុក្ខ​ និង​នាំ​​អំណោយ​ចែក​ជូន​ដល់​សមា​ជិក​បក្ស​ដែល​មាន​ធុរៈ​ ឬ​មាន​ជំងឺ​ឈឺ​ស្កាត់​ផ្សេងៗ ៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 08-02-2012 ម៉ោង 07:47 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0424,050
បាត ថៃឡង់ (1USD)30.931
ដុង វៀតណាម (1USD)20,97021,050
យ៉េន ជប៉ុន (10.000JPY)129.5130.7
ដុល្លារ សិង្ហបូរី (100SGD)80.280.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)32.933.1
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)131.7132.2
ផោន អង់គ្លេស (100GBP)158.2158.8
ដុល្លារ អូស្ត្រាលី (100AUD)107.2107.8
ដុល្លារ កាណាដា (100CAD)99.7100.3
ហ្វ្រង់ ស្វ៊ីស (100CHF)108.8109.3
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)2,0902,100
 

qbmore - Cambodia Advance Communication Ltd