ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​អ្វីខ្លះ​កើតឡើង​នៅ​ពេល​អ្នក​ប្រើ​ថ្នាំ​ផ្សះ​ក្នុង​ករណី​មិន​ចាំបាច់?

8 ឆ្នាំ មុន

ថ្នាំ​ផ្សះ​ជា​ប្រភេទ​ថ្នាំ​សម្លា.ប់​មេរោគ ប៉ុន្តែ​ថ្នាំ​ប្រភេទ​នេះ​មិន​មាន​ប្រសិទ្ធភាព​កម្ចាត់​មេរោគ​ដទៃ​ទៀត​ដូច​ជា មេរោគ​ដែល​បង្ក​ឲ្យ​មាន​ជំងឺ​គ្រុនក្តៅ ឬ​ផ្តាសាយ​នោះ​ទេ ដូច្នេះ​ទើប​ក្រសួងសុខាភិបាល​ប្រកាស​មិន​ឲ្យ​ប្រើប្រាស់​ថ្នាំ​ផ្សះ​ក្នុង​ករណី​មិន​ចាំបាច់ ។

ថ្នាំ​ផ្សះ​ជា​ប្រភេទ​ថ្នាំ​សម្លាប់​មេរោគ ប៉ុន្តែ​ថ្នាំ​ប្រភេទ​នេះ​មិន​មាន​ប្រសិទ្ធភាព​កម្ចាត់​មេរោគ​ដទៃ​ទៀត​ដូច​ជា មេរោគ​ដែល​បង្ក​ឲ្យ​មាន​ជំងឺ​គ្រុនក្តៅ ឬ​ផ្តាសាយ​នោះ​ទេ ដូច្នេះ​ទើប​ក្រសួងសុខាភិបាល​ប្រកាស​មិន​ឲ្យ​ប្រើប្រាស់​ថ្នាំ​ផ្សះ​ក្នុង​ករណី​មិន​ចាំបាច់ ។

ការ​ប្រើប្រាស់​ថ្នាំ​ផ្សះ​ចំពោះ​ជំងឺ​គ្រុនក្តៅ​-​ផ្តាសាយ មិន​អាច​ជួយ​អ្នក​ឲ្យ​ជា​សះស្បើយ​បាន​ទេ ហើយ​ថែម​ទាំង​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ឈឺ​កាន់តែ​ធ្ងន់​។ បើសិនជា​អ្នក​នៅ​តែ​ប្រើ​ថ្នាំ​ផ្សះ​ក្នុង​ករណី​មិន​ចាំបាច់ បាក់តេរី​អាច​សុំា​នឹង​ថ្នាំ​ផ្សះ បើ​បាក់តេរី​សុំា​នឹង​ថ្នាំ​ផ្សះ អាច​ធ្វើ​ឲ្យ​អ្នក​កាន់តែ​ឈឺ​យូរ ឬ​អាច​សម្លាប់​អ្នក​បាន ។ ដូច្នេះ​នៅ​ពេល​អ្នក​ចាប់ឈឺ​នៅ​ចន្លោះ​ពី​១​ថ្ងៃ​ទៅ​៣​ថ្ងៃ​គប្បី​អនុវត្ត​តាម​វិធីសាស្ត្រ ៖

-​កុំ​ប្រើប្រាស់​ថ្នាំ​ផ្សះ
-​ទទួលទាន​ទឹក​និង​ផ្លែ​ឈើ​ឲ្យ​បាន​ច្រើន
-​សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់
-​ទទួលទាន​អាហារ​ដែល​ផ្តល់​នូវ​សុខភាព

នៅ​ពេល​ដែល​អ្នក​អនុវត្ត​តាម​វិធី​ខាងលើ​នេះ​បាន​ល្អ​ហើយ អ្នក​អាច​នឹង​ទទួល​បាន​អារម្មណ៍​ថា​ប្រសើរ​ជាង​មុន បើ​ទោះ​មិនជា​សះស្បើយ​១០០​ភាគរយ​ក៏​ដោយ ។
ប្រសិនបើ​អ្នក​ឈឺ​នៅ​ចន្លោះ​ពី​៤​ទៅ​៦​ថ្ងៃ លោក​អ្នក​ត្រូវ​តែ​បន្ត​ការ​ទទួលទាន​ទឹក និង​ផ្លែ​ឈើ​ឲ្យ​បាន​ច្រើន​នោះ យ៉ាង​យូរ​រយៈពេល​៧​ថ្ងៃ អ្នក​អាច​នឹង​ជា​សះស្បើយ​ពី​ជំងឺ​គ្រុនក្តៅ ឬ​ផ្តាសាយ​១០០​ភាគរយ ។

គួរ​ចង​ចាំ​ថា នៅ​ពេល​លោក​អ្នក​ជួប​ករណី​ខាងលើ ប្រការ​ដែល​ត្រូវ​ចៀសវាង​៖
-​សូមកុំ​ទិញ​ថ្នាំ​ផ្សះ​ដោយ​គ្មាន​វេជ្ជបញ្ជា
-​កុំ​ប្រើ​ថ្នាំ​ផ្សះ​តាម​វេជ្ជបញ្ជា​ពី​មុន
-​កុំ​ប្រើ​ថ្នាំ​ផ្សះ​សម្រាប់​ជំងឺ​គ្រុនក្តៅ​ឬ​ផ្តាសាយ
-​មាន​តែ​គ្រូពេទ្យ​ឬ​វេជ្ជបណ្ឌិត​ប៉ុណ្ណោះ ដែល​ចេញ​វេជ្ជបញ្ជា​ឲ្យ​ប្រើ​ថ្នាំ​ផ្សះ ៕