ខេត្តសៀមរាប ៖ ការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានធ្វើការឃាត់ខ្លួនស្ត្រីម៉ែយ៉ែមម្នាក់ និងរំដោះស្ត្រីរកស៊ីផ្លូវភេទចំនួន៤នាក់ យកទៅស្នងការខេត្ត ដើម្បីចាត់ការតាមច្បាប់ ខណៈពួកគេកំពុងធ្វើសកម្មភាពទាក់ទាញភ្ញៀវបរទេស ដើម្បីយកទៅដេកជាមួយ ។
ហេតុការណ៍នេះធ្វើឡើងកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១២ កុម្ភៈ ២០១៦ នៅផាប់ស្ត្រីត ក្នុងភូមិមណ្ឌល១ ។ លោកស្រីវរសេនីយ៍ទោ ដួង ថាវរី នាយការិយាល័យ នគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបឱ្យដឹងថា ក្នុងនោះកម្លាំងសមត្ថកិច្ចបានបង្ក្រាប និងប្រមូលស្ត្រីរកស៊ីផ្លូវភេទបាន៥នាក់ ដែលស្ត្រីទាំងនេះ តែងតែមកទំនាក់ទំនងជាមួយភ្ញៀវ ជាពិសេសភ្ញៀវទេសចរបរទេស ដើម្បីយកទៅរួមភេទក្នុងថ្នូរជាទឹកប្រាក់ ហើយការធ្វើទង្វើររបស់ស្ត្រីទាំងនេះ ធ្វើឱ្យខូចសណ្ដាប់ធ្នាប់ក៏ដូចជាប្រពៃណីដ៏ល្អផូរផង់របស់ខ្មែរ និងធ្វើឱ្យបាត់បង់តម្លៃជាស្ត្រីខែ្មរ ។
ចែករំលែកព័តមាននេះ