ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាហាន​អង់គ្លេស​៣​នាក់​ត្រូវ​ទាហាន​អា​ហ្វ​ហ្គា​នី​ស្ថាន​ម្នាក់​សម្លាប់

15 ឆ្នាំ មុន

រដ្ឋាភិបាល​អង់គ្លេស​អះអាង​កាលពី​ថ្ងៃ​ទី១៣ កក្កដា ពី​ការ​ស្លាប់​ទាហាន​របស់​ខ្លួន​៣នាក់​នៅ​ភាគ​ខាងត្បូង​អា​ហ្វ​ហ្គា​នី​ស្ថាន ដោយសារ​ការ​ក្បត់​របស់​ទាហាន​អា​ហ្វ​ហ្គា​នី​ស្ថានម្នាក់​ដែល​បាញ់ប្រហារ​លើ​ពួក​គេ​ពេល​មានការ​វាយប្រហារ​គ្រោង​ទុកជា​មុន​មួយ​លើ​កងកំលាំង​របស់​អូតង់​ក្នុង​ប្រទេស​នេះ ។ សេចក្ដី​ប្រកាស​មួយ​របស់​ក្រសួង​ការពារប្រទេស​អង់គ្លេស​និយាយ​ថា ទាហាន​អង់គ្លេ​ស​៣​នាក់ ត្រូវ​ស្លាប់​នា​ព្រឹក​ថ្ងៃ​ទី​១៣ កក្កដា នៅ NAHR-E-SARAJ ខេត្ដ​ហែលម៉​ង់ ។ យើង​គិត​ថា នេះ​ជា​អំពើ​របស់​បុគ្គលតែ​ម្នាក់ ដែល​ក្បត់​ចំពោះ​កងកំលាំង​ចំរុះបរទេស និង​កងទ័ព​អា​ហ្វ​ហ្គា​នី​ស្ថានក្នុង​ការវាយប្រហារ​ដោយ​គ្រោង​ទុកជា​មុន​មួយ ។ អំពើ​ទាំងនេះ​នឹង​ពុំ​អាច​ពង្វាង​បេស​កម្ម​របស់យើង ហើយ​យើង​នឹង​បន្ដ​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធជាមួយ​បណ្ដា​មិត្ដ​អា​ហ្វ​ហ្គា​នី​ស្ថានដើម្បី​ធានាសន្ដិសុខ​ក្នុង​ខេត្ដ​ហែល​ម៉​ង់ ។ ការ​ស្លាប់​ទាហាន​អង់គ្លេស​៣​នាក់​នេះទៀត ធ្វើ​ឱ្យ​ចំនួន​ទាហាន​អង់គ្លេស​ដែល​ស្លាប់នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន តាំងពី​ចាប់ផ្ដើម​ធ្វើ​អន្ដរាគម​ន៍​នៅ​ទីនោះ​ពី​ឆ្នាំ​២០០១​មកឡើង​ដល់ ៣១៧​នាក់​ហើយ ៕