ថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០១២

Fast Internet Connection in Cambodia

ព្រឹតិការណ៍ពិភពលោកសំខាន់ៗកើតឡើងថ្ងៃទី០៨ មិថុនា

  • Text Size

ដោយ​ ៖ ប្រុសកោះ

ថ្ងៃអង្គារ ទី៨ ខែមិថុនា ឆ្នាំ២០១០ ម៉ោង ០៨:៤៣

យន្តហោះបុកគ្នានៅអាមេរិកនាឆ្នាំ១៩៦៦

គេហទំព័របរទេស

យន្តហោះបុកគ្នានៅអាមេរិកនាឆ្នាំ១៩៦៦

ឆ្នាំ​៦៨
-​ហ្គា​ល​បា បាន​ក្លាយជា​ស្ដេច​ទី​៦​នៃ​ចក្រភព​រ៉ូ​ម ដោយ​មានការ​ជួយ​ជ្រោមជ្រែង​ពីព្រឹទ្ធសភា​រ៉ូ​ម ប៉ុន្ដែ​ព្រះ​អង្គ​សោយរាជ្យ​បានតែ​៧​ខែ​ក៏​ត្រូវ​គេ​ធ្វើឃាត ។
ឆ្នាំ​១៧៨៣
-​ភ្នំភ្លើង​ឡា​គី នៅ​ប្រទេស​អ៊ី​ស្លង់​បានចាប់ផ្ដើម​ផ្ទុះ ហើយ​បន្ដ​អស់​រយៈពេល​៨​ខែបណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​៩.០០០​នាក់ និង ធ្វើ​ឱ្យ​មាន​គ្រោះ​ទុរ្ភិក្ស​អស់​រយៈពេល​៧​ឆ្នាំបន្ថែម​ទៀត​។
ឆ្នាំ​១៧៨៩
-​លោក​ជេ​ម ម៉ា​ឌី​សុ​ន អ្នកនយោបាយអា​មេ​រិ​ក និង​ជា​ព្រឹទ្ធ​សមាជិក បាន​ដាក់​សំណើ១២​មាត្រា​ទៅ​សភា​អា​មេ​រិ​ក​ដើម្បី​បញ្ចូល ក្នុង​ច្បាប់រដ្ឋធម្មនុញ​ជាតិ ក្នុង​នោះ​មាន​១០មាត្រា​បាន​ត្រូវ​សភា​ឱ្យ​សច្ចា​នុ​ម័ត និង​ក្លាយជា​ច្បាប់​។ សំណើ​ច្បាប់​នេះ​គឺជា​មូលដ្ឋាន​គ្រឹះនៃ​ការ​ធានា​សិទ្ធិ​សេរីភាព ហើយ​ក្រោយមកលោក​បាន​ក្លាយជា​ប្រធានាធិបតី​ទី​៤​របស់អា​មេ​រិ​ក​។
ឆ្នាំ​១៨៨៧
-​លោក​ហេ​ម៉េ​ន ហូ​ឡេ​រី​ដជនជាតិ​អា​មេរិ​ក បាន​រក​ឃើញ និង​បង្កើត​បន្ទះ​ព័ត៌មានវិទ្យា​របស់​ម៉ាស៊ីន​គិត​លេខ​។ លោក​ក៏​ជា​អ្នក បង្កើត​ក្រុមហ៊ុន​អាយ​ប៊ី​អឹ​ម​ផង​ដែរ ។
ឆ្នាំ​១៩២៨
-​កងទ័ព​បដិវត្ដន៍​បាន​ចូល​កាន់កាប់​ទីក្រុងប៉េ​ឃី​ង និង​បាន​ប្ដូរ​ឈ្មោះ​ថ្មី​ជាទី​ក្រុង​ប៉េកាំ​ង​។
ឆ្នាំ​១៩៤១
-​ក្នុង​អំឡុង​មាន​សង្គ្រាមលោក​លើក​ទី​២ កងទ័ព​សម្ព័ន្ធមិត្ដ​បាន​វាយ​ឈ្លានពាន​ប្រទេសស៊ី​រី និង​ប្រទេស​លី​បង់ ។
ឆ្នាំ​១៩៤២
-​នាវាមុជទឹក​របស់​ព្រះ​ចៅ​អធិរាជ​ជប៉ុន I-21 និង I-24 បាន​បើក​ការ​វាយ​ប្រយុទ្ធ​យកឈ្នះ​នៅ​ទីក្រុង​ស៊ី​ដ​នី និង​ទីក្រុង​ញូ​វ​ខាស​ល​។
ឆ្នាំ​១៩៥៣
-​មាន​ខ្យល់ព្យុះ​ទ័​រណា​ដូ បាន​បោកបក់ មក​លើ​ទីក្រុង Fint នៃ​មី​ឈី​ហ្គេ​ន សហរដ្ឋអា​មេ​រិ​ក​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​១១៥
នាក់ ។ នេះ​ជា​គ្រោះ​ខ្យល់ព្យុះ​ដែល​បានសំលាប់​មនុស្ស​ជាង​១០០​នាក់​ចុង​ក្រោយ​។
ឆ្នាំ​១៩៦៦
-​យន្ដហោះ XB-70 Valkyrie បាន​ហោះសាកល្បង​ហើយ​បុក​ជាមួយ​យន្ដហោះប្រដេញ F-104 ដែល​ហោះ​តាម​ថតរូប​យន្ដហោះ​សាកល្បង​នេះ​នៅ​លើ​អាកាស ។ យន្ដហោះ XB-70 Valkyrie មាន​តំលៃ​៧៥០លាន​ដុល្លារ​។
-​ខ្យល់ព្យុះ​ទ័​រណា​ដូ បាន​បោកបក់​កាត់ទីក្រុង​តូ​ប៉េ​កា រដ្ឋ​កេ​ន​សាស​បណ្ដាល​ឱ្យ​ស្លាប់មនុស្ស​១៦​នាក់ និង​របួស​ជា​ច្រើន​រយ​នាក់ ហើយ​ផ្ទះសំបែង​ជា​ច្រើន​ពាន់​ខ្នង​បាន​ត្រូវបំផ្លាញ ។
ឆ្នាំ​១៩៨៤
-​ការ​ស្រលាញ់​ភេទ​ដូច​គ្នា​ត្រូវ​បានប្រកាស​ថា​ស្របច្បាប់​នៅ​ក្នុង​រដ្ឋ​ញូ​វ​សាវវ៉េ​ល ប្រទេស​អូស្ដ្រាលី ។
ឆ្នាំ​១៩៨៧
-​រដ្ឋាភិបាល​ប្រទេស​ញូ​វ​ហ្សេ​ឡែ​ន​ដែល មាន​លោក ដេ​វីតឡាន ជា​នាយក​រដ្ឋមន្ដ្រី បាន​បង្កើត​ប្រទេស​ជា​ដែនដី​ដែល​គេច​ផុត​ពី អាវុធ​នុយក្លេអ៊ែរ ដោយ​មិន​អនុញាត​ឱ្យ​ដែនទឹក ដែន​គោក និង​ដែនអាកាស​របស់​ប្រទេសនេះ​ជា​ដែន​សំរាប់​ឱ្យ​មាន​អាវុធ​នុយក្លេអ៊ែរឆ្លងកាត់​ឡើយ ។
ឆ្នាំ​១៩៩៥
-​អ្នកបើកបរ​យន្ដហោះ​អា​មេ​រិ​ក​លោកស្កុ​ត អូ​ហ្ក្រា​ឌី បាន​ត្រូវ​កងទ័ព​អា​មេ​រិ​ក​ជួយរំដោះ​ចេញពី​ប្រទេស​បូ​ស្នី ក្រោយ​ពី​ត្រូវ​កងទ័ព​បូ​ស្នី​បាញ់​យន្ដហោះ​ធ្លាក់​ពេល​លោក​បើកហោះ​ល្បាត​លើ​ដែនអាកាស​ហាមឃាត់​របស់​អង្គការសហប្រជាជាតិ​។
ឆ្នាំ​២០០១
-​លោក​ម៉ា​ម៉ូ​រូ តា​គូ​ម៉ា ដែល​ជា​មនុស្សវិកលចរិតបាន​ចាក់​សំលាប់​សិស្សសាលាបឋម​សិក្សា​អ៊ី​គេ​ដា​៨​នាក់​ដែល​មាន​អាយុ​ពី ៧​ទៅ​៨​ឆ្នាំ និង​របួស​១៥​នាក់ ។
ឆ្នាំ​២០០៦
-​អ្នក​វិទ្យាសាស្ដ្រ​ក្រិ​ច​ប្រកាស​ថា បាន​រកឃើញ​អាថ៌​កំបាំង​ដែល​លាក់​ទុក​ក្នុង​អក្សរក្រិ​ច​បុរាណ​នៅ​លើ​គ្រឿង​មេកានិច Antikythera ដែល​ត្រូវ​គេ​ផលិត​កាលពី​ឆ្នាំ១៥០​ទៅ​១០០​ឆ្នាំ​មុន​គ្រិស្ដសករាជ ។ តាមរយៈ​ការ​រក​ឃើញ​នេះ គឺជា​គំរូ​នៃ​កុំព្យូទ័រទី​មួយ​របស់​ពិភពលោក ៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 07-02-2012 ម៉ោង 08:17 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0404,050
បាត ថៃឡង់ (1USD)30.9531.03
ដុង វៀតណាម (1USD)21,02021,100
យ៉េន ជប៉ុន (10.000JPY)129.7130.3
ដុល្លារ សិង្ហបូរី (100SGD)8080.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)32.933.1
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)130.5131.2
ផោន អង់គ្លេស (100GBP)157.3158
ដុល្លារ អូស្ត្រាលី (100AUD)106.5107.3
ដុល្លារ កាណាដា (100CAD)99.7100.5
ហ្វ្រង់ ស្វ៊ីស (100CHF)108108.5
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)2,0752,085
 

qbmore - Cambodia Advance Communication Ltd