ខេត្តសៀមរាប ៖ បុរសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនកាលពីវេលាម៉ោង១រសៀល ថ្ងៃទី១០ មករា បន្ទាប់ពីផឹកស្រាក្លែមសាច់ពិសេសបែកគំនិតនាំក្មេងស្រីចូលព្រៃរំលោករហូតបានសម្រេច កាលពីយប់ថៃ្ងទី០៩ មករា ២០១៦ ស្ថិតនៅចំណុចក្នុងព្រៃជិតកន្លែងលក់សំបុត្រចូលទស្សនាប្រាសាទអង្គរពី៣០០ទៅ៤០០ម៉ែត្រ ក្នុងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ។
តាមប្រភពពីសមត្ថកិច្ចបានប្រាប់ថា ជនសង្ស័យឈ្មោះ ប៉ោណ រ៉ៃ ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក ចេញពីផឹកស៊ីបានជិះម៉ូតូតាមពីក្រោយជនរងគ្រោះប្រុសស្រី២នាក់រហូតមកដល់ផ្លូវស្ងាត់ជិតកន្លែងលក់សំបុត្រខាងលើក៏បានហៅក្មេងទាំង២នាក់នោះឱ្យឈប់ រួចនាំចូលព្រៃឱ្យដោះខោអាវចេញទាំង២នាក់ ។
ប្រភពបានបន្តថា ក្រោយពីដោះខោអាវចេញអស់ហើយក៏ចងដៃជើងក្មេងប្រុសទៅនឹងដើមឈើ រួចអូសក្មេងស្រីរងគ្រោះយកទៅរំលោភបានសម្រេចតែម្តង៕
ចែករំលែកព័តមាននេះ