សង្ស័យវាយជនបរទេសប្លន់យកម៉ូតូនិងកាបូបលុយ
រាជធានីភ្នំពេញ ៖ បុរសជនបរទេសម្នាក់ ត្រូវបានគេឃើញដេកតាមចិញ្ចើមផ្លូវម្នាក់ឯង ព្រមទាំងមានរបួសបែកក្បាលហូរឈាមកក្លាក់ សង្ស័យមានគេលួចវាយពីក្រោយប្លន់យកម៉ូតូ និងកាបូបលុយ
រាជធានីភ្នំពេញ ៖ បុរសជនបរទេសម្នាក់ ត្រូវបានគេឃើញដេកតាមចិញ្ចើមផ្លូវម្នាក់ឯង ព្រមទាំងមានរបួសបែកក្បាលហូរឈាមកក្លាក់ សង្ស័យមានគេលួចវាយពីក្រោយប្លន់យកម៉ូតូ និងកាបូបលុយ
រាជធានីភ្នំពេញ ៖ បុរសជនបរទេសម្នាក់ ត្រូវបានគេឃើញដេកតាមចិញ្ចើមផ្លូវម្នាក់ឯង ព្រមទាំងមានរបួសបែកក្បាលហូរឈាមកក្លាក់ សង្ស័យមានគេលួចវាយពីក្រោយប្លន់យកម៉ូតូ និងកាបូបលុយ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺថ្ងៃទី៩ ខែមករា ឆ្នាំ២០១៦ តាមបណ្តោយមហាវិថីព្រះនរោត្តម ទល់មុខវិទ្យាល័យព្រះស៊ីសុវត្ថិ ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។
តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា បុរសជនបរទេស អាយុប្រមាណជា៣០ឆ្នាំ ដេកដួលនៅតាមចិញ្ចើមផ្លូវ ដោយមានបែកក្បាលហូរឈាមផងដែរ មិនដឹងជាត្រូវគេវាយ ឬក៏គាត់ដួលដោយខ្លួនឯងទេ ឃើញដូចនេះគេក៏ទូរស័ព្ទហៅរថយន្តសង្គ្រោះបន្ទាន់ដើម្បីដឹកយកទៅព្យាបាល តែត្រូវជនបរទេសរូបនោះប្រកែកមិនព្រមទៅព្យាបាលទេ ។
បន្ទាប់មក មានស្ត្រីម្នាក់ជាបុគ្គលិកក្នុងហាងមួយទើបតែចេញពីធ្វើការជិះម៉ូតូឆ្លងកាត់កន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា ជនរងគ្រោះម្នាក់នេះជាភ្ញៀវប្រចាំក្នុងហាងដែលនាងធ្វើការរាល់ថ្ងៃ ហើយមុនពេលកើតហេតុបុរសជនរងគ្រោះក៏បានទៅហាងនាងដូចសព្វដង តែមិនដឹងយ៉ាងម៉េចពេលនាងចេញពីធ្វើការមកវិញ ក៏ប្រទះឃើញដេកដួលនៅតាមផ្លូវទាំងមានស្នាមបែកក្បាលហូរឈាមទៀតផង ។
សាក្សីបានបន្តថា ពេលដែលជនរងគ្រោះចេញពីហាងជិះម៉ូតូមួយគ្រឿងម៉ាក Click ពណ៌លឿង មិនចាំស្លាកលេខ តែពេលនេះមិនមានឃើញម៉ូតូទេ រួមទាំងកាបូបលុយក្នុងខ្លួន និងទូរស័ព្ទក៏អត់ឃើញមានដែរ ថែមទាំងបែកក្បាលទៀតផង ។ ករណីនេះសង្ស័យ ជាករណីវាយប្លន់យកម៉ូតូ និងលុយកាក់ ។
ក្រោយពីបានសួរនាំរួចមក នារីខាងលើរូបនេះបានហៅរ៉ឺម៉កម៉ូតូដឹកជនរងគ្រោះទៅព្យាបាលនៅគ្លីនិកឯកជនបាត់ទៅ ដោយមិនមានដាក់ពាក្យបណ្តឹង ឬរាយការណ៍ប្រាប់សមត្ថកិច្ចឡើយ ៕
ចែករំលែកព័តមាននេះ