នគរបាលអន្តោប្រវេសន៍ចាប់បញ្ជូនវៀតណាម២១នាក់ទៅស្រុកវិញ
រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានចុះធ្វើរដ្ឋបាលទីតាំងកោសជប់ ម៉ាស្សា និងហាងកាហ្វេ នៅតាមបណ្តោយវិថីព្រះស៊ីសុវត្ថិ កែងផ្លូវលេខ៨០…
រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានចុះធ្វើរដ្ឋបាលទីតាំងកោសជប់ ម៉ាស្សា និងហាងកាហ្វេ នៅតាមបណ្តោយវិថីព្រះស៊ីសុវត្ថិ កែងផ្លូវលេខ៨០…
រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានចុះធ្វើរដ្ឋបាលទីតាំងកោសជប់ ម៉ាស្សា និងហាងកាហ្វេ នៅតាមបណ្តោយវិថីព្រះស៊ីសុវត្ថិ កែងផ្លូវលេខ៨០ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីវេលាម៉ោង២ និង៣០នាទីរសៀល ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៦ ដោយបានឃាត់ខ្លួនជនជាតិវៀតណាមប្រុសស្រី២១នាក់(ប្រុស២នាក់)ដែលស្នាក់នៅដោយខុសច្បាប់ ។
មន្ត្រីនគរបាលនាយកដ្ឋានស៊ើបអង្កេត នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអោយដឹងថា ក្រោយពេលឃាត់ខ្លួន ជនជាតិវៀតណាមប្រុស-ស្រីទាំង២១នាក់ ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីរៀបចំសំណុំឯកសារបញ្ជូនត្រឡប់ទៅប្រទេសវៀតណាមវិញ ៕
ចែករំលែកព័តមាននេះ