ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នេហាចិត្ត​ស្មោះ​កំលោះក្រមុំ​មួយគូនាំគ្នា​ទៅ​លុនតួ​សុំ​អង្វរ​ចៅសង្កាត់ចុះ​អេ​តា​ស៊ីវិល

9 ឆ្នាំ មុន

​រាជ​ធានី​ភ្នំពេញ ៖ គូ​ស្នេហ៍​កំលោះ​​ក្រមុំ​មួយគូ បន្ទាប់​ពីដាក់ចិត្ត​ដាក់​កាយ​មិន​ស្តាយស្រណោះរឿងរ៉ាវ​​​ដែល​កើត​មាន​ពី​អតីតកាល​ឡើយ ផ្តួច​​​ផ្តើម​ស្នេហ៍​ដោយ​ទឹកចិត្ត​ស្មោះ​ស្ម័គ្រទាំង​សងខាង គ្មាន​អ្នក​ណា​បង្ខំ​អ្នក​ណា

​រាជ​ធានី​ភ្នំពេញ ៖ គូ​ស្នេហ៍​កំលោះ​​ក្រមុំ​មួយគូ បន្ទាប់​ពីដាក់ចិត្ត​ដាក់​កាយ​មិន​ស្តាយស្រណោះរឿងរ៉ាវ​​​ដែល​កើត​មាន​ពី​អតីតកាល​ឡើយ ផ្តួច​​​ផ្តើម​ស្នេហ៍​ដោយ​ទឹកចិត្ត​ស្មោះ​ស្ម័គ្រទាំង​សងខាង គ្មាន​អ្នក​ណា​បង្ខំ​អ្នក​ណា ទោះបី​ជា​មាន​ឧបសគ្គ​ពី​ចាស់ទុំ​សងខាងមិន​ពេញចិត្ត តែ​ជម្រើសបុគ្គល​សងខាងប្តូរផ្តាច់​ជម្នះឧបសគ្គ​ទាំងនោះ ក្នុង​​ភាព​ក្លាហាន​ដោយ​ដឹក​ដៃ​នាំ​គ្នា​ចូល​ទៅ​លុនតួសុំ​ការ​អន្តរាគមន៍​ពី​អាជ្ញាធរ​សង្កាត់ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៤ ខែមករា ឆ្នាំ​២០១៦ ។

ភាគី​ខាងស្រី​ឈ្មោះ ទី សុខ​ណែ​ត អាយុ​១៩​ឆ្នាំ ​ជាបុគ្គលិកក្រុម​​ហ៊ុន​ស្នាក់​នៅផ្ទះ​ជួលក្នុង​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​​​ខេត្ត​បន្ទាយមានជ័យ ។ចំណែក​ភាគី​ខាង​ប្រុស​ឈ្មោះ លឹ​ម រតន​: អាយុ​២១​ឆ្នាំ​ រស់នៅក្នុង​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ដូច​គ្នា ។

តាម​ការ​បំភ្លឺ​ពី​ភាគី​សាមី​ខ្លួនកំលោះក្រមុំបានឱ្យ​ដឹង​ថា ពួក​​គេ​ទាំង​២​នាក់​ពុំ​មាន​ភាគី​ខាង​ណា​បង្ខំចិត្ត​នោះ​ទេ​ គឺ​ពិតជា​ស្រឡាញ់​គ្នា​ដោយ​ស្មោះ​ស្ម័​គ្រ​អស់ពីដួងចិត្ត ​​កន្លង​មក រឿងរ៉ាវ​ស្នេហា​របស់​​ពួក​គាត់​ទាំង​២នាក់​​​លេចឮ​ដល់​ឪពុក​ម្តាយ​សងខាង​ដូច​គ្នា ​ហើយ​​ចាស់ទុំ​ទាំង​សងខាង​ជំទាស់​មិន​ចង់ឱ្យ​បាន​គ្នា​ជា​គូ​អនាគត​ឡើយ ។​ តែ​ដោយសារ​អំណាច​ភ្លើង​ស្នេហ៍​មិន​អាច​កែប្រែ​បាន​នោះ​ធ្វើ​ឱ្យ​ពួក​គាត់​​ទាំង​២នាក់​​ស្រឡាញ់​គ្នា​ដោយ​ស្មោះស គ្មាន​ការ​បង្ខិតបង្ខំ ហើយ​តាំងចិត្ត​ថា ទោះជា អាក្រក់​ ល្អ​ ស​ឬ​ខ្មៅ យ៉ាង​ណា​ក្តី​ ក៏​ពួក​គេ​ទាំង​២​នាក់សុខចិត្ត​រស់​នៅ​ជា​មួយ​គ្នា​​​ជា​ប្តី​ប្រពន្ធស្រឡាញ់​គ្នា​រហូត​ដល់​ចាស់​ព្រឹទ្ធចាស់​ព្រេង ។

​ក្នុង​ទឹកមុខ​ក្លាហាន និង​ស្វាហាប់​​ បណ្តាល​ឱ្យ​​គូស្នេហ៍មួយ​គូ​ខាងលើ​នេះ ​បាន​ធ្វើ​សច្ចា​ជម្នះគ្រប់​ឧបសគ្គ គ្មាន​អ្នក​ណាបំបែក​បំបាក់​ស្នេហា​របស់​ពួក​គេ​បាន​ឡើយ
ទោះ​បី​ជា​ទទួល​រង​​សម្ពាធពី​​ឪពុកម្តាយ​ទាំង​សង​ខាង​​​​យ៉ាងណា​ក៏​ដោយ ​ក៏​ពួក​គេ​មិន​ខ្លាចនឹងប្រឈម​មុខ​ឡើយ ​ទាំងនេះ​ជា​ជម្រើស​របស់​សាមីបុគ្គល​​​ ។

ដើម្បី​កុំឱ្យ​កើតក្តី​ហ្មងសៅ គូស្នេហ៍​​មួយ​គូនេះ​ក៏​សម្រេច​​នាំ​គ្នា​ទៅ​សំពះ​លុនតួនៅ​មុខ​អាជ្ញាធរ​សង្កាត់​ចោម​ចៅ និង​សច្ចា​​ប្រកាន់​ជំហរ​​​រៀង​ៗ​ខ្លួន​ថា ​ស៊ូស្លាប់​រស់​ជាមួយ​គ្នាអស់​មួយ​ជីវិត សូម​ឱ្យ​អាជ្ញាធរទទួលស្គាល់​តាម​ផ្លូវច្បាប់​ផង​ ។

បន្ទាប់​ពី​ទទួល​​ការ​ប្រៀនប្រដៅអប់រំ​ទាំង​ផ្លូវច្បាប់ ទាំង​ផ្លូវចិត្ត ពី​សំណាក់លោក​ចៅសង្កាត់​រួច​មក ទាំង​២នាក់​ក៏​​វិល​ត្រឡប់​ទៅ​វិញទាំង​ទឹកមុខស្រស់​ស្រាយ​និង​ក្លាហាន តែ​មិន​បាន​ចុះ​អេ​តា​ស៊ី​វិល​ទេ​ បាន​ត្រឹមតែ​ធ្វើ​លិខិតធានា​អះអាង​ដោយ​មានការ​ដឹង​ឮ​ពី​លោក​ចៅសង្កាត់​ និង​អុជ​ធូប​ស្បថស្បែ​នៅ​ក្នុង​សាលាសង្កាត់​តែ​ប៉ុណ្ណោះ ៕