ខេត្តសៀមរាប ៖ គ្រោះអគ្គីភ័យមួយបានកើតឡើងទាំងកណ្តាលអធ្រាត្រនៅម៉ោង១២ និង២០នាទីឈានចូលថ្ងៃទី២ មករា ២០១៦ ខណៈដែលមិនទាន់ដឹងមូលហេតុ បណ្តាលឱ្យផ្ទះ១ខ្នងមាន២ជាន់ ត្រូវភ្លើងឆេះអស់ទាំងស្រុង និងស្ត្រីម្នាក់មិនទាន់ស្គាល់អត្តសញ្ញាណបានស្លាប់យ៉ាងអាណោចអាធ័មក្នុងហេតុការណ៍ភ្លើងឆេះនោះ បានកើតឡើងស្ថិតនៅភូមិស្លក្រាម សង្កាត់ស្លរក្រាម ក្រុងសៀមរាប ធ្វើឱ្យប្រជាពលរដ្ឋភ្ញាក់ផ្អើលពេញក្រុងសៀមរាប ។
ប្រភពពីកន្លែងកើតហេតុឱ្យដឹងថា ប្រជាពលរដ្ឋនាំគ្នាជួយយកទឹកជះពន្លត់ តែអកុសលភ្លើងនៅតែឆេះ ទើបសមត្ថកិច្ចនគរបាលប៉ុស្តិ៍ហៅរថយន្តពន្លត់អគ្គិភ័យមកចុះអន្តរាគមន៍ ដោយប្រើរថយន្តពន្លត់អស់ជាច្រើនគ្រឿងរហូតដល់រលត់ទៅវិញ ។
ចែករំលែកព័តមាននេះ