ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹង​ខឹង​ដក​ប្រាក់​តាម​កាត ATM មិន​បាន​វាយ​បែក​កញ្ចក់​ទូ​

10 ឆ្នាំ មុន

ខេត្ត​កំពត​ ៖ ជន​បរទេស​ម្នាក់​ដែល​គេ​ប្រាប់​ថា ជា​ជន​ជាតិ​អង់​គ្លេស​ទំនង​ស្រវឹង​ខ្លាំង​ណាស់​បាន​វាយ​កញ្ចក់​ទូ​ដក​ប្រាក់ ATM ដែល​ដាក់​នៅ​មាត់​ឆ្នេរ​ព្រែក​កំពត​ ស្រុក​កំពង់​បាយ ក្រុង​កំពត បណ្តាល​ឱ្យបែក​ខ្ចាយ​​កាល​ពី​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​២៩ ធ្នូ ។

អ្នក​ឃើញ​ហេតុ​ការណ៍​បាន​និយាយ​ថា គេ​ឃើញ​បុរស​ជន​បរទេស​រូប​នេះ​ទៅ​ដក​ប្រាក់​តាម​កាត់​នៅ​ទូ ATM ទំនង​ដក​មិន​ចេញ​មិន​បាន​ប្រាក់​ដូច​បំណង​ក៏​លេង​ប៉ុន្មាន​ដៃ​ធ្វើ​ឱ្យ​ភ្នាក់​ងារ​ធនា​គារ​អេ​ស៊ី​លី​ដា​ដែល​ជា​ម្ចាស់​ទូ​ATM ដែល​ល្បាត​ប្រចាំ​ការ​ឃើញ​ទាន់​ក៏​រាយ​ការណ៍​ប្រាប់​សមត្ថ​កិច្ច​ទើប​ឈាន​ទៅ​ឃាត់​ខ្លួន​យក​ទៅ​សួរ​នាំ​នៅ​ប៉ុស្តិ៍​នគរ​បាល​ទាំង​យប់​។

គេ​មិន​ទាន់​ដឹង​ថា តើ​ដោះ​ស្រាយ​សម្រួល​គ្នា​បែប​ណា​នៅ​ឡើយ​ទេ មក​ដល់​ម៉ោង​មុន​នេះ​បន្តិច​ ៕