ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​ប្លន់​ជន​បរទេស​២នាក់​យក​លុយ​អស់​៥០០​ដុល្លារ និង​ទូរ​ស័ព្ទ​១​គ្រឿង​គេច​បាត់

8 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ ជនបរទេស​ពីរ​នាក់​ត្រូវ​ជនសង្ស័យ​​៣​នាក់​ ​​ធ្វើ​សកម្មភាព​យក​កាំបិត​ភ្ជង់​ប្លន់​យក​លុយ​អស់​៥០០​ដុល្លារ​ និង​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​បាន​សម្រេច​នៅ​​តាម​បណ្តោយ​វិ​ថី​ផ្សារ​កណ្តាល​ទី​១

រាជ​ធានីភ្នំពេញ ៖ ជនបរទេស​ពីរ​នាក់​ត្រូវ​ជនសង្ស័យ​​៣​នាក់​ ​​ធ្វើ​សកម្មភាព​យក​កាំបិត​ភ្ជង់​ប្លន់​យក​លុយ​អស់​៥០០​ដុល្លារ​ និង​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​បាន​សម្រេច​នៅ​​តាម​បណ្តោយ​វិ​ថី​ផ្សារ​កណ្តាល​ទី​១ ខណ្ឌដូនពេញ​ កាលពី​វេលា​ម៉ោង​០៤​​ និង​៣០​នាទី​ទៀប​ភ្លឺ​ ថ្ងៃ​ទី​២៩ ​ធ្នូ ​២០១៥​ ហើយ​ជនសង្ស័យ​នាំ​គ្នា​ជិះ​ម៉ូតូ​គេចខ្លួន​ដោយ​សុវត្ថិភាព​។

តាម​ប្រភព​ព័​ត៌​មាន​ពី​សន្តិសុខ​ដែល​យាម​នៅ​មុខ​ធានា​គារមួយ ​បានឱ្យសមត្ថកិច្ច​មូលដ្ឋាន​ដឹង​ថា ​មុន​ពេល​កើតហេតុ​គេ​បានឃើញ​ជនបរទេស​២​នាក់​​ដើរ​តាម​បណ្តោយ​វិ​ថី​ព្រះ​ស៊ីសុវត្ថិ​រហូត​ដល់​ចំណុច​កើតហេតុ​មុខ​ធានា​គារ​ ​ស្ថិត​ក្នុង​សង្កាត់​ផ្សារ​កណ្តាល​ទី​១​ ស្រាប់តែ​មាន​ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​វី​វ៉ា​ ពណ៌ខ្មៅ​មិន​ចាំ​ស្លាក​លេខ​មកឈប់​ម៉ូតូ​ ហើយ​ធ្វើ​ជា​សុំ​បារី​ជនបរទេស ពេល​នោះ​ជនសង្ស័យ​ក៏​បាន​ទូរស័ព្ទ​ហៅ​បក្ខពួក​២​នាក់​ទៀត​មក ។

មួយ​សន្ទុះ​ក្រោយ​មក​ ជនសង្ស័យ​២​នាក់​ទៀត​បាន​មក​ដល់​ក៏​ធ្វើ​សកម្មភាព​យក​កាំបិត​ភ្ជង់​គំរាម​ប្លន់​យក​លុយ​ចំនួន​៥០០​ដុល្លារ​ និង​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង ​រួម​ទាំង​លិខិតឆ្លងដែន​មួយ​ផង​ដែរ​ ហើយ​ជិះ​ម៉ូតូ​គេចខ្លួន​ដោយ​សុវត្ថិភាព ។

ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​ទាំង​២​នាក់​បាន​នាំ​គ្នា​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ផ្សារ​កណ្តាល​១​ដើម្បី​ស្រាវជ្រាវ​តាម​ចាប់​ជនសង្ស័យ​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕​