ថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០១២

Fast Internet Connection in Cambodia

យុវ​នារី​អូទ្រីស​ដែល​គេ​បង្ខាំង​ទុក​ជាង​8ឆ្នាំ​រៀប​រាប់​ពី​ទុក្ខ​វេទនា​របស់​នាង​ក្នុង​សៀវ​ភៅ​មួយ

  • Text Size

ដោយ​ ៖ ប្រុសកោះ

ថ្ងៃព្រហស្បត្ត៏ ទី៩ ខែកញ្ញា ឆ្នាំ២០១០ ម៉ោង ១៥:២៥

នារីអូទ្រីសដែលគេចាប់បង្ខាំង៨ឆ្នាំកន្លះ

គេហទំព័របរទេស

នារីអូទ្រីសដែលគេចាប់បង្ខាំង៨ឆ្នាំកន្លះ

នាង NATACHA KAMPUSCH ​ជា​យុវ​នារី​អូទ្រីស​ម្នាក់ដែល​​ត្រូវ​គេ​ចាប់​ពង្រត់​ហើយ​បង្ខាំង​ទុក​រយៈ​ពេល​៨ឆ្នាំ គឺ៣០​៩៦ថ្ងៃ​ធ្វើ​ជា​​ទាសក​រ​ក្នុង​ផ្ទះ​តូច​មួយ​ស្ថិត​នៅ​ជាយ​ទី​ក្រុង​វី​យែន​មុន​ពេល​រត់​គេច​ខ្លួន​រួច​ពី​កណ្តាប់​ដៃ​ជន​ចាប់​ពង្រត់​បាន​ចេញ​ផ្សាយ​នា​សបា្តហ៍​នេះ​នូវ​សៀវ​ភៅ​ជា​ភា​សា​អូទ្រីសរៀប​រាប់​រឿងរ៉ាវរបស់នាង រយៈពេល​៣០៩៦​ថ្ងៃ​ និង​រៀប​រាប់​ពី​ទុក្ខ​វេទនា​របស់​នាង ។ នាង NATASCHA KAMPUSCH ​មាន​អាយុ​១០​ឆ្នាំ ពេលត្រូវ​ចាប់ពង្រត់​នៅ​តាម​ផ្លូវទៅ​សាលា​រៀន​ក្នុង​ទី​ក្រុង​វីយែន​​កាល​ពីថ្ងៃ​ទី២ មីនា ឆ្នាំ​១៩៩៨​ដោយ​បុរស​ម្នាក់​ឈ្មោះ WOLFG-ANG PRIKLOPIL ដែល​ឃុំ​ឃាំង​នាង​ទុក​ជា​ទាស​ករ​ក្នុង​ផ្ទះ​តូច​មួយ​របស់គេ​ស្ថិត​នៅ​ជាយ​ក្រុង។ ថ្ងៃ​ទី២៣ សីហា ឆ្នាំ​២០០៦ ​យុវ​នារី​រូប​នេះ​អាច​រត់​គេច​ខ្លួន​រួច ។ អ្នក​ចាប់​បង្ខាំង​នាង​ទុក​ជា​ជាង​អគ្គិសនី​ អាយុ​៤៤ឆ្នាំម្នាក់​បាន​ធ្វើ​អត្ត​ឃាត​ប៉ុន្មាន​ម៉ោង​ក្រោយ​នាង​រ​ត់​រួច ដោយ​លោតចូល​កង់​រទេះ​ភ្លើង ។

យុ​វ​នារី​រូប​នេះ​ដែល​បច្ចុប្ប​ន្ន​​​មាន​អាយុ​២២​ឆ្នាំ បាន​រៀប​រាប់​ក្នុង​សៀវ​ភៅ​របស់នាង​សរសេរ​ដោយសារ​ជំនួយ​​របស់អ្នក​កា​សែត​២​នាក់​រៀប​រាប់​ពី​អំពើ​ហិង្សា​លើ​រូប​រាង​កាយ​នាង និង​អំពើ​ហិង្សា​ខាង​ផ្លូវ​ចិត្ត​ប្រព្រឹត្ត​មកលើ​នាង​ដោយ​បុរ​សឈ្មោះ PRIKLOPIL ។ បុរ​សនោះវាយ​ធ្វើ​បាប​​នាង​ជា​ញឹក​ញាប់ បង្ខំ​នាង​ឱ្យ​រៀប​ចំ​បាយ​​ទឹក​​ដោយ​ឱ្យ​នាង​ដោះ​សំលៀក​បំពាក់​ចេញ​​ពាក់​កណ្តាល រំលោភ​រួមភេទ​ហើយ​ចាប់​នា​ង​កោរ​សក់ ។ នាង​​បន្ត​ថា បុរសនេះសាហាវ​ព្រៃ​ផ្សៃ​គ្មាន​អ្វី​ប្រដូច​ ។ បុរស​នោះ​វាយ​ធ្វើ​បាន​នាង​ឱ្យ​នាង​រស់​នៅ​ខាង​ក្រោម​ដី​ ហើយ​ជន​នេះ​ក៏​ប្រលោម​នាង​ដែរ ដោយ​ប្រើ​វិធី​សាស្ត្រ​នានា​ឱ្យ​នាង​ស្ថិត​ក្នុង​សភាព​ចំណុះ​ខាង​ផ្លូវ​ចិត្ត​លើ​រូបគេ។

សៀវ​ភៅ​នេះ​ដែលមានចំណង​ជើង​ថា «៣០៩៦​ថ្ងៃ​នៃ​ការ​ចាប់​ខ្លួន» ត្រូវ​ដាក់​លក់​ចាប់​ពីថ្ងៃ​ទី៧ កញ្ញា ទៅក្នុង​ហាង​លក់​សៀវ​ភៅ​ទាំង​ឡាយ​នៃ​ប្រទេស​អូទ្រីស មុន​ពេល​បង្ហាញ​ជា​ផ្លូវ​ការ​នា​ថ្ងៃ​ទី៩ កញ្ញា នៅ​ទី​ក្រុង​វិយែន​ និង​ការ​ចេញ​ផ្សាយ​ជា​ភា​សា​អង់​គ្លេស ៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 08-02-2012 ម៉ោង 07:47 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0424,050
បាត ថៃឡង់ (1USD)30.931
ដុង វៀតណាម (1USD)20,97021,050
យ៉េន ជប៉ុន (10.000JPY)129.5130.7
ដុល្លារ សិង្ហបូរី (100SGD)80.280.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)32.933.1
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)131.7132.2
ផោន អង់គ្លេស (100GBP)158.2158.8
ដុល្លារ អូស្ត្រាលី (100AUD)107.2107.8
ដុល្លារ កាណាដា (100CAD)99.7100.3
ហ្វ្រង់ ស្វ៊ីស (100CHF)108.8109.3
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)2,0902,100
 

qbmore - Cambodia Advance Communication Ltd