ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្កែ​ខាំ​ជើង​ឆ្វេង​គ្មាន​ប្រាក់​ព្យាបាល​ទុក​ដល់​ដំបៅ​រលួយ ប្រឈម​កាត់​ជើង​ចោល

8 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ដោយសារ​តែ​ជីវភាព​​ក្រីក្រ និង​គ្មាន​ការ​យកចិត្តទុកដាក់​​​​នោះ បុរស​ម្នាក់​អាច​នឹង​ត្រូវ​ពិការ ជើង​​​មួយ​ចំ​ហៀ​ង ដោយ​សារ​​តែ​​​​ឆ្កែ​ខាំ​ បណ្តាល​ឱ្យ​​ក្លាយជា​​ដំបៅរលួយ ព្រោះ​មិន​បាន​​ព្យាបាលត្រឹមត្រូវ ​ដោយសារ​គ្មាន​ប្រាក់​ចូល​មន្ទីរ​​ពេទ្យ ។ លុះ​​ពេល​​​​មក​ជួប​​លោកគ្រូពេទ្យ​អ៊ួន​ ឆេងលី ម្ចាស់​គ្លីនិក​​​ឯកជន​ ​កាលពី​វេលា​​ព្រឹក​ថ្ងៃ​ទី​២១ ​ធ្នូ នេះ ​ត្រូវ​លោក​គ្រូ​ពេទ្យ​ប្រាប់​​ថា​ ហួស​

ខេត្តកំពង់ឆ្នាំង ៖ ដោយសារ​តែ​ជីវភាព​​ក្រីក្រ និង​គ្មាន​ការ​យកចិត្តទុកដាក់​​​​នោះ បុរស​ម្នាក់​អាច​នឹង​ត្រូវ​ពិការ ជើង​​​មួយ​ចំ​ហៀ​ង ដោយ​សារ​​តែ​​​​ឆ្កែ​ខាំ​ បណ្តាល​ឱ្យ​​ក្លាយជា​​ដំបៅរលួយ ព្រោះ​មិន​បាន​​ព្យាបាលត្រឹមត្រូវ ​ដោយសារ​គ្មាន​ប្រាក់​ចូល​មន្ទីរ​​ពេទ្យ ។ លុះ​​ពេល​​​​មក​ជួប​​លោកគ្រូពេទ្យ​អ៊ួន​ ឆេងលី ម្ចាស់​គ្លីនិក​​​ឯកជន​ ​កាលពី​វេលា​​ព្រឹក​ថ្ងៃ​ទី​២១ ​ធ្នូ នេះ ​ត្រូវ​លោក​គ្រូ​ពេទ្យ​ប្រាប់​​ថា​ ហួស​ពេល​​ហើយ ជើង​ដែល​​ត្រូវ​ឆ្កែ​ខាំនោះ​បាន​ក្លាយជា​ដំបៅ​រលួយ​ទៅ​ហើយ រីឯវិធី​ព្យាបាល​មាន​តែ​​​កាត់​ជើង​​នោះ​ចេញ ទើប​ជួយ​សង្គ្រោះ​​បាន​ ។

ស្ថិតនៅ​​​គ្លីនិក​​​​ឯកជនខាងលើ​​ក្នុងភូមិ​ធម្មយុត្តិ សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំងនោះ ត្រូវ​​ស្ត្រី​ជា​ប្រ​ព​ន្ធ​ឈ្មោះ​ពន ចេ​ង អាយុ​​៤៦​ឆ្នាំ​ បាន​​រៀបរាប់​ថា ប្តី​គាត់ (ជន​រង​គ្រោះ) ​ឈ្មោះខិត សុខ អាយុ​៤៨​ឆ្នាំ ​​មានកូន​៥​នាក់ រស់នៅ​ភូមិ​គុយ ឃុំ​ដា ស្រុក​កំពង់លែង ។ ប្រភព​​បន្តថា​ ​កាលពី​ជាង​១​ខែ​​មុន ប្តី​គាត់​ត្រូវ​​ឆ្កែ​ខាំខណៈ​ដែល​ចូល​ទៅ​លេង​ផ្ទះ​​ដន្លង​គាត់  ។ ពេល​នោះ​ដោយសារ​គ្មាន​ប្រាក់ចាក់​ថ្នាំ គាត់​ក៏​ចេះ​តែ​ព្យាបាល​ប្តី​គាត់​ដោយ​ថ្នាំបុរាណ ប៉ុន្តែ​ជើង​ប្តី​គាត់​ចេះ​តែ​ហើម​ធំ​ទៅ​ៗ គាត់​ក៏​យក​ប្តី​គាត់​ទៅ​មណ្ឌល​​សុខភាព​ឃុំ តែ​ជើង​ប្តី​គាត់​ ក៏​នៅ​តែ​មិនជា​។ ដោយ​គាត់​ចង់​​យកប្តី​​​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​​ដែរ តែ​គ្មាន​លុយ​សោះ ណាមួយ​អាជ្ញាធរ​ភូមិ-ឃុំ មិន​បាន​ឱ្យ​​សំបុត្រ​អង្គការ​​រ៉ា​ក់​ដល់​គ្រួសារគាត់​ផង ទើប​ចេះ​តែ​ទុក​ប្តី​គាត់​រហូត​ធ្ងន់ធ្ងរ​បែប​នេះ​ ។  ​

​នៅ​ព្រឹក​ថ្ងៃដដែល​​នោះ​ ត្រូវ​លោក​គ្រូពេទ្យ អ៊ួ​ន ឆេ​ង​លី​ ​​បាន​បញ្ជូន​អ្នកជំងឺ​ទៅ​កាន់​មន្ទីរពេទ្យខេត្ត ដើម្បី​ជួយ​​សង្គ្រោះ​តាម​ជំនាញ និង​បាន​​ទូរ​ស័ព្ទ​ហៅ​អ្នក​សារព័ត៌មាន​ឱ្យ​​ជួយ​ចុះ​​ផ្សាយ ​ដើម្បី​រក​ជំនួយ ដើម្បី​ជួយ​ជន​រង​គ្រោះ​ខាង​លើ ​ដែល​ត្រូវការ​ថវិកា​សម្រាប់​ព្យាបាល ៕