ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តចំនួន៨នឹង​ចុះត្រជាក់រយៈពេល៤ថ្ងៃ​ក្នុងកម្រិត១៧-១៨​អង្សារសេ​ចាប់ពីថ្ងៃ១៧ធ្នូ

8 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​យោងតាមសេចក្តីជូនដំណឹង​របស់ក្រសួងធនធានទឹក​និងឧតុនិយមចុះថ្ងៃទី១៤​ធ្នូនេះបានបញ្ជាក់ថា​ បច្ចុប្បន្នកម្ពុជា​បាននិងកំពុងទទួល​​ឥទ្ឋិលខ្យល់មូសុង​ឦសាននិង​ជ្រលងសម្ពាធខ្ពស់​ពីប្រទេសចិន ។

រាជធានីភ្នំពេញ ៖ ​យោងតាមសេចក្តីជូនដំណឹង​របស់ក្រសួងធនធានទឹក​និងឧតុនិយមចុះថ្ងៃទី១៤​ធ្នូនេះបានបញ្ជាក់ថា​ បច្ចុប្បន្នកម្ពុជា​បាននិងកំពុងទទួល​​ឥទ្ឋិលខ្យល់មូសុង​ឦសាននិង​ជ្រលងសម្ពាធខ្ពស់​ពីប្រទេសចិន ។

យោងតាមការព្យាករណ៍​ ចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី២០​ ធ្នូ ២០១៥​ ជ្រលងសម្ពាធខ្ពស់នេះ​ នឹងបង្កើនឥទ្ឋិពល​កាន់តែខ្លំាងមកលើ​ព្រះរាជាណាចក្រកម្ពុជា​ ជាពិសេសតំបន់​ខ្ពង់រាបនិងទំនាប​កណ្តាលភាគពាយ័ព្យ ​។ កត្តានេះនឹងធ្វើឲ្យសីតុណ្ហភាព​ចុះត្រជាក់នៅបណ្តាខេត្តមួយ​ចំនួនដូចជា៖ ​ខេត្តបន្ទាយមានជ័យ ​បាត់ដំបង​ ប៉ៃលិន ​ឧត្តរមានជ័យ សៀមរាប ព្រះវិហារ​ និង ខេត្តរតនគិរី ​សីតុណ្ហភាពអប្បបរមាមានពី​ ១៨-២០អង្សារសេ ​និងអតិបរមាមានពី២៥-២៧អង្សារសេ​ ។ ខេត្តមណ្ឌលគិរី ​សីតុណ្ហភាព​អប្បបរមា​មានពី ​១៧-១៨អង្សារសេ​ និងអតិបរមាមានពី ​២៣-២៤អង្សារសេ ៕