ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ញ់​​សម្លា.ប់​ប្លន់​យក​ម៉ូតូ​សេ​១២៥​ទាំង​ព្រលឹម​នៅ​ខណ្ឌទួលគោក

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​អាយុ​ប្រហែល​២៤​ឆ្នាំ ត្រូវ​ចោរប្លន់​បា.ញ់​សម្លា.ប់ ប្លន់​យក​ម៉ូតូ​ម៉ាក​ហុងដា ឌ្រី​ម សេ​១២៥ មួួ​យ​គ្រឿង​យក​ទៅ​បាត់​ដោយ​សុវត្ថិភាព​កាលពី​វេលា​ម៉ោង​៥ និង​៣០​នាទី​ព្រឹក…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​អាយុ​ប្រហែល​២៤​ឆ្នាំ ត្រូវ​ចោរប្លន់​បាញ់​សម្លាប់ ប្លន់​យក​ម៉ូតូ​ម៉ាក​ហុងដា ឌ្រី​ម សេ​១២៥ មួួ​យ​គ្រឿង​យក​ទៅ​បាត់​ដោយ​សុវត្ថិភាព​កាលពី​វេលា​ម៉ោង​៥ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១១ ធ្នូ ២០១៥ នៅ​ចំណុច​មុខ​ហាង​កែ​សម្ផស្ស ពៅ ប៊ី​យូ​ធី សាឡន តាម​បណ្ដោយ​ផ្លូវ​៥៩៨ ស្ថិត​ក្នុង​សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក ។

ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ឈ្មោះ រិ​ទ្ធ មានឈ្មោះ​ក្នុង​ហ្វេ​ស​ប៊ុ​ក Bong Beng អាយុ​២៤​ឆ្នាំ ជា​កម្មករ​លើក​ក្រណាត់​ស្នាក់​នៅ​កន្លែង​កើតហេតុ ។ ចំណែក​ម៉ូតូ​ដែល​ត្រូវ​ចោរប្លន់​យក​ទៅ​បាត់​នោះ​ម៉ាក ហុងដា សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៥ ពាក់​ស្លាក​លេខ ភ្នំពេញ 1CR-0063 ។

ប្រភព​បាន​ឲ្យ​ដឹង​ទៀត មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​រង​គ្រោះ​ជិះ​ម៉ូតូ​ម្នាក់​បម្រុង​ចូល​ទៅ​កន្លែង​ស្នាក់​នៅ​វិញ (​ពៅ ប៊ី​យូ​ធី​ សាឡន) ស្រាប់តែ​មាន​ជនសង្ស័យ​១​ក្រុម​ជិះ​ម៉ូតូ​២​គ្រឿង ក្នុង​នោះ​មាន​ម៉ូតូ​ធំ​១​គ្រឿង​បាន​មក​ដល់ ហើយ​ក៏​ភ្ជង់​ជន​រង​គ្រោះ​ប្លន់​យក​ម៉ូតូ តែ​ដោយ​ជន​រង​គ្រោះ​មិន​ព្រម​ឲ្យ ក៏​មានការ​ប្រតាយប្រតប់​គ្នា ភ្លាម​ៗ​នោះ​ជនសង្ស័យ​បាន​បាញ់​១​គ្រាប់​ចំ​កណ្ដាល​ក្បាល​បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​ស្លាប់​ភ្លាម​ៗ​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ​ប្រហែល​កន្លះ​ម៉ោង​ទើប​ឃើញ​សមត្ថកិច្ច​ទៅ​ដល់ និង​ធ្វើការ​ឡោម​ព័ទ្ធ​កន្លែង​កើតហេតុ​ដើម្បី​ធ្វើ​ការ​ពិនិត្យ និង​ស្វែងរក​គ្រួសារ​ជន​រង​គ្រោះ​ឲ្យ​មក​ទទួល​សព​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ព្រម​ទាំង​ដាក់​កម្លាំង​តាម​ប្រមាញ់​ចាប់​ខ្លួន​ជន​សង្ស័យ​ផង​ដែរ ៕