ខេត្តរតនគិរី ៖ ស្ត្រីម្នាក់ត្រូវបានប្តីកាប់១កាំបិតផ្គាក់ប៊ិះដាច់.កស្លាប់ភ្លាមៗនៅក្នុងថ្លុកឈាម ខណៈពេលដែលប្តីមកពីផឹកស្រាហើយទាស់សំដីគ្នាបន្តិចបន្តួច ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៤ និង១០នាទីល្ងាច ថ្ងៃទី៣ ធ្នូ ២០១៥ នៅចំណុចខ្ទមចាំចំការ ស្ថិតក្នុងភូមិជ្រុង ឃុំកិចុង ស្រុកបរកែវ ខេត្តរតនគិរី ។
សមត្ថកិច្ចបានឲ្យដឹងថា បុរសជាប្តីដែលបានកាប់ប្រពន្ធស្លាប់នេះមានឈ្មោះ ទីង ហួន អាយុ៦០ឆ្នាំ ជាជនជាតិទំពួន មុខរបរធ្វើចំការ បានរត់គេចខ្លួនបាត់បន្ទាប់ពីធ្វើសកម្មភាពកាប់ប្រពន្ធស្លាប់រួច ចំណែកប្រពន្ធឈ្មោះដែលត្រូវប្តីកាប់ស្លាប់ឈ្មោះ រចំ ញ៉ាត អាយុ៤៤ឆ្នាំ ជាជនជាតិទំពួន និងមានមុខរបរជាអ្នកធ្វើចំការដូចគ្នា ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ