រាជធានីភ្នំពេញ ៖ អតីតចាងហ្វាងផលិកម្មសម្លេងអមតៈ លោក វ៉ា សុម៉ារិទ្ធ កាលពីព្រឹកថ្ងៃទី៣ ធ្នូ ២០១៥ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ឃាត់ខ្លួនតាមដីកាបញ្ជាឲ្យចូលខ្លួន ពាក់ព័ន្ធថាបានប្រព្រឹត្តបទល្មើសរួមភេទជាមួយអនីតិជនក្រោមអាយុ១៥ឆ្នាំ បទឆបោក និងបទគំរាមផ្សព្វផ្សាយមិនពិត ។
ក្រោយពីសមត្ថកិច្ចឃាត់ខ្លួន លោក វ៉ា សុម៉ារិទ្ធ ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីនៅរសៀលថ្ងៃដដែល ដើម្បីជូនតំណាងអយ្យការធ្វើការសាកសួរ ។ បន្ទាប់ពីតំណាងអយ្យការធ្វើការសាកសួរចប់នៅល្ងាចថ្ងៃដដែល លោក វ៉ា សុម៉ារិទ្ធ ត្រូវបានតំណាងអយ្យការផ្ញើទៅសមត្ថកិច្ចវិញ ដោយតម្រូវឲ្យនៅព្រឹកថ្ងៃទី៤ ធ្នូ នាំមកសាកសួរបន្តទៀត ។
បើទោះជាការសាកសួរមិនទាន់ចប់ក្តី មន្ត្រីសាលាដំបូងបានឲ្យដឹងថា ពាក់ព័ន្ធបទល្មើសទាំង៣ខាងលើសុទ្ធសឹងជាបទល្មើសព្រហ្មទណ្ឌ ដូច្នេះវាសនារបស់លោក វ៉ា សុម៉ារិទ្ធ មិនអាចទៅផ្ទះវិញបានទេ មានតែដេកពន្ធនាគារប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ